ខេត្តស្វាយរៀង ៖ បាតុករជិត១ម៉ឺននាក់នៅស្វាយរៀងបានប្រមូលផ្តុំគ្នានៅទីតាំងសំខាន់ៗ៣កន្លែងដើម្បីធ្វើបាតុកម្មប្រឆាំងលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនាវេលាម៉ោង៩ និង៤១នាទីព្រឹក ថ្ងៃទី៩ មិថុនា ២០១៣នេះ ។
ក្រុមទី១ បាតុករជាង៥ពាន់នាក់បានចែកជាបីកូនក្រុមទៀតដង្ហែតាមផ្លូវ ភូមិជើងទឹក ក្រវ៉ាត់ក្រុង ផ្លូវមុខស្នាក់ការកាកបាទក្រហមខេត្ត និងវត្តរោងដំរីដើម្បីទៅជុំគ្នានៅពហុកីឡដ្ឋានខាងក្រោយតុលាការខេត្ត ។ ចំណែកក្រុមទី២មានបាតុករប្រមាណ១.១៥០នាក់ចេញពីស្ថានីយសាំងចាស់ក្បែរសាលាស្រុកពាមរក៍តាមផ្លូវជាតិលេខ១១ទៅប្រមូលផ្តុំគ្នានៅអ្នកលឿង ។
ក្រុមចុងក្រោយមានបាតុករ១.១០០នាក់ដង្ហែជុំវិញសាលាស្រុកបាភ្នំរួចមកជួបជុំនៅតារាងបាល់មុខសាលាស្រុកតែម្តង៕
ចែករំលែកព័តមាននេះ