ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមបាតុករ​ប្រឆាំងលោក ​កឹម សុខា ​ចាប់ផ្តើម​ដង្ហែក្បួន​ហើយនៅពេលនេះ

12 ឆ្នាំ មុន

បន្ទាប់ពីបាន​ប្រមូលផ្តុំ​គ្នាតវ៉ា​នៅទីលាន​ប្រជាធិបតេយ្យ​នោះរួចមក​ នៅខណៈពេលនេះ មហាជនជាច្រើនពាន់នាក់ បានចាប់ផ្តើមដង្ហែក្បួនឆ្ពោះមកកាន់​ទីស្កាន់ការគណបក្ស​សង្គ្រោះជាតិ ដើម្បីដាក់ញ្ញត្តិ​ទាមទារឲ្យ​លោក កឹម សុខា​ សុំទោស​ ។ ជាមួយនឹងការហែ​ក្បួននេះ ​ក្រុមបាតុករ​ក៏បានស្រែក​ និង លើកបដា​ប្រឆាំង លោក កឹម សុខា ដែលត្រូវ​បានគេស្រង់​សម្តីនិយាយ​ថា គុកទួលស្លែ​ងជាកន្លែងសិប្បនិម្មិតនោះ ។

ចំណែកនៅដង​ផ្លូវដែលក្រុម​បាតុករត្រូវ​ដើរឆ្លងកាត់នោះ​វិញ សមត្ថកិច្ចចម្រុះ​ជាច្រើនរយ​នាក់ កំពុងតែ​ត្រៀមរៀបចំ​សណ្តាប់ធ្នាប់ ​និងការពារសន្តិសុខ ។ បើតាមសេចក្តី​រាយការណ៏​នៅពេលនេះ​​ នៅទីស្នាក់ការ​គណបក្សសង្គ្រោះ​ជាតិក្នុងខណ្ឌទួលគោក និង នៅគេហដ្ឋាន លោក កឹម សុខា ក្រុមសមត្ថកិច្ច​ក៏បានដាក់ពង្រាយ​​ដើម្បីការពារ​សន្តិសុខផងដែរ ៕