ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លាប់​អាជីវករ​២នាក់​ប្តី​-ប្រពន្ធ​ដល់​ក្នុង​ផ្ទះ​សង្ស័យ​ករណីប្លន់​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ប្តី​-ប្រពន្ធ​២​នាក់​ជា​អាជីវ​ករ​លក់​ដូរ​នៅ​ផ្សារ​សំប៉ាន​ត្រូវ​ជន​មិន​ស្គាល់​​មុខ​ប្រដាប់​ដោយ​​​​បំពង់​ទីប​ និង​​កាំ​បិត​ចុង​ស្រួចចូល​កាប់សម្លាប់​ដល់​ក្នុង​ផ្ទះ​​​​​បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ចំណែក​បុរស​ជា​ប្តី​ស្លាប់​ ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ ។ ហេតុ​ការណ៍​រន្ធត់ និងភ្ញាក់​ផ្អើល​​​​នេះ​​​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​៥០​នាទី​យប់ ថ្ងៃ​ទី​៨ មិថុនា ២០១៣ នៅ​ភូមិ​សំប៉ាន​ ឃុំ​កោះ​ធំ(ខ) ស្រុក​កោះ​ធំ​។

ក្រោយ​កើត​ហេតុជន​ជា​ឃាតករ​បាន​រត់​គេច​ខ្លួន​បាត់​ ដែល​ករណី​នេះ​​គេ​សង្ស័យ​ថា ជា​អំពើ​ប្លន់​ ដោយ​សារ​​ស្ថាន​ភាព​​តក់​ក្រហល់ និង​ផ្អើល​ឆោ​ឡោ ​ជន​សង្ស័យ​មិន​បាន​​យក​ទ្រព្យ​សម្បត្តិ​ជន​រង​គ្រោះ​ទេ​។

​ជន​រង​គ្រោះ​ជា​ប្តី​ឈ្មោះ​ឃាង អូយ អាយុ​៦២​ឆ្នាំ ឯប្រពន្ធ​ឈ្មោះ​ស៊ូ​ ទីវ អាយុ​៦០​ឆ្នាំ ជា​អាជីវ​ករ​លក់អីវ៉ាន់ចាប់ហួយ​នៅ​ផ្សារ​សំប៉ាន​​ ។ ពេល​នេះ​សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ស្រា​វ​ជ្រាវ​រក​ជន​សង្ស័យ​មក​ចាត់​ការ​តាម​ច្បាប់​៕