ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់​សម​ព្យុហយាត្រា​…​ដើម្បី​ចូលរួម​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៥ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ខាងមុខ​នេះ នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​២៦.០០០​នាក់ ដោយ​ក្នុង​នោះ​រួម​មាន​កម្លាំង​មហាជន​និងកម្លាំង​សមត្ថកិច្ច​ចម្រុះ និង​មាន​ពិធី​ព្យុហយាត្រារបស់​អង្គភាព​ពាក់ព័ន្ធ​នីមួយ​ៗ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៥ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ខាងមុខ​នេះ នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​២៦.០០០​នាក់ ដោយ​ក្នុង​នោះ​រួម​មាន​កម្លាំង​មហាជន​និងកម្លាំង​សមត្ថកិច្ច​ចម្រុះ និង​មាន​ពិធី​ព្យុហយាត្រារបស់​អង្គភាព​ពាក់ព័ន្ធ​នីមួយ​ៗ​ផង​ដែរ ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​កិច្ចប្រជុំ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លើ​ផែនការ​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់ បុណ្យ​ឯករាជ្យ​ជាតិ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ខាង​មុខ​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា នៅ​សាល​ប្រជុំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយ​មាន ការ​ចូលរួម​ពី​ស្នងការ​នគរបាល​ខេត្ត​និង​រាជធានីដែល​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ។ ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំ​២០១៨​នេះ គឺជា​ខួប​៦៥​ឆ្នាំ ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពេញលេញ​ពី​ប្រទេស​បារាំង​ដែល​ធ្វើ​អាណានិគមនិយម​លើ​ប្រទេស​កម្ពុជា ។

យោង​តាម​មន្ត្រី​រៀបចំ​បាន​ឲ្យ​ដឹង​ថា កម្លាំង​មហាជន​និង​កងកម្លាំងប្រដាប់អាវុធ​ដែល​ចូលរួម​នៅ​វិមាន​ឯករាជ្យ មាន​ចំនួន​១៣.៩៥០​នាក់ និង​នៅ​មុខ​ព្រះ​បរមរាជវាំង​មាន​ចំនួន​១២.៣០០​នាក់ ។ លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​លើក​ឡើង​ថា ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៥ ឆ្នាំ​នេះ ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ចំនួន​៣​ចំណុច​គឺ ទី​១-​នៅ​វិមាន​ឯករាជ្យ ទី​២-​នៅ​មុខព្រះ​បរមរាជវាំង និង​ទី​៣-​នៅ​តាម​ដង ផ្លូវ។ នៅ​វិមាន​ឯករាជ្យ​នា​ព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា មាន​ពិធី​អុជ​ទៀនជ័យ និង​ព្រះមហាក្សត្រ​ស្តេច​យាង​ត្រួតពល ដែល​អមដំណើរ​ដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិ​ទ្ទី​ញ​មហាជន​នៅ​មុខ​ព្រះ​បរម រាជវាំង ។

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​គ្រោង​ឡើង​ថ្លែង​សុន្ទរកថា​ផង​ដែរ ក្នុង​ពិធី​ដ៏​មហោឡារិក​នេះ ។ចំណែក​នៅ​វិមាន​ឯករាជ្យ សមត្ថកិច្ច​រៀបចំ​ការពារ​សុវត្ថិភាព​តាំងពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ព្រោះ​គេ​ត្រូវ​ដាក់​កម្រងផ្កា​នៅ​វិមាន​ឯករាជ្យ និង​នៅ​ព្រះ​បរម​រូប ។ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ពេល​ដែល​ព្រះមហាក្សត្រ​អុជ​ទៀនជ័យ ហើយ​ព្រះ​អង្គ​យាង​ទទួល​បដិសណ្ឋារកិច្ច​ពី​ឥស្សរជន​ជាន់ខ្ពស់​មួយ​ចំនួន រួច​ហើយ​ព្រះ​អង្គ​នឹង​យាង​ត្រួត
ពល​មួយ​ជុំ​វិមាន​ឯករាជ្យ ហើយនឹង​យាង​តាម​ព្រះ​ទីនាំង​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន មក​មុខ​ព្រះ​បរម រាជវាំង ។

លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​នបញ្ជាក់​ថា កិច្ចប្រជុំ​នេះ​ផ្តោត​ទៅ​លើ​បញ្ហា​ប្រឈម​នឹង​សភាព​ការ​ជាក់ស្តែង ដើម្បី​រួម​គ្នា​ដោះស្រាយ ហើយ​គោលបំណង​ធំ​តែ​មួយ​គត់ គឺ​ធានា​សុវត្ថិភាព​ឲ្យ​បាន​១០០% ។ នេះ​ជា​កិច្ចការ​ដែល​យើង​ត្រូវ​ធានា​ចំពោះ​រាជរដ្ឋាភិបាល ដើម្បី​ការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ឲ្យ​បាន​ទាំងស្រុង ហើយ​គោលដៅ​របស់​យើង​ត្រូវ​យកចិត្តទុកដាក់​នៅ​ជុំវិញ​វិមាន​ឯករាជ្យ និង​តាម​ដងផ្លូវ ៕

អត្ថបទសរសេរ ដោយ