ក្រុមការងារពិសេសរបស់សាលារាជធានីភ្នំពេញចុះត្រួតពិនិត្យនិងស្តារប្រព័ន្ធលូផ្លូវ៤៣០
រាជធានីភ្នំពេញ៖ ដោយមានការសំណូមពរពីប្រជាពលរដ្ឋ ក្រុមការងារពិសេសជំនាញខាងលូរបស់សាលារាជធានីភ្នំពេញ បានចុះត្រួតពិនិត្យនិងស្តារប្រព័ន្ធលូនៅតាមផ្លូវលេខ៤៣០ (ក្រោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត) កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៨ មិថុនា ២០១៣ ។ ការចុះត្រួតពិនិត្យនេះមានការចូលរួមពីលោកនៅ សារឿន អនុប្រធានមន្ទីរសាធារណការរាជធានី និងក្រុមការងារជាច្រើនទៀត។
ចែករំលែកព័តមាននេះ