ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែចង់​​អតីត​​ប្រពន្ធ​ដក​​កាំភ្លើង​​ភ្ជង់​ត្រូវ​​ប៉ូលិស​​ចាប់​ខ្លួន

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ជាង​កុំ​ព្យូទ័រ​ម្នាក់​​បាន​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍ផ្សារ​ដេប៉ូទី២​ឃាត់​ខ្លួន កាល​ពី​វេលា​ម៉ោង​៣និង​១៥​នាទីរសៀល​ថ្ងៃទី៦​ មិថុនា​ ​នៅ​ពេល​​ធ្វើដំណើរ​ទៅ​លួង​លោម​ប្រពន្ធ​​ដែល​លែង​លះគ្នា​ប្រមាណ​១​ឆ្នាំ​ក៏មាន​ទំនាស់​គ្នា​ហើយ​ចាក់​សោ​បង្ខាំង​ប្រពន្ធ​​និងដក​កាំភ្លើង​ភ្ជង់​គំរាម​រក​បាញ់​ទៀត​នៅ​ផ្ទះ​លេខ​៩១BE1Z ផ្លូវ​លេខ​២១៥​ ​សង្កាត់​ផ្សារ​ដេប៉ូទី២​ ​ខណ្ឌទួល​ គោក ។

រាជធានីភ្នំពេញ ៖ បុរស​ជាង​កុំ​ព្យូទ័រ​ម្នាក់​​បាន​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍ផ្សារ​ដេប៉ូទី២​ឃាត់​ខ្លួន កាល​ពី​វេលា​ម៉ោង​៣និង​១៥​នាទីរសៀល​ថ្ងៃទី៦​ មិថុនា​ ​នៅ​ពេល​​ធ្វើដំណើរ​ទៅ​លួង​លោម​ប្រពន្ធ​​ដែល​លែង​លះគ្នា​ប្រមាណ​១​ឆ្នាំ​ក៏មាន​ទំនាស់​គ្នា​ហើយ​ចាក់​សោ​បង្ខាំង​ប្រពន្ធ​​និងដក​កាំភ្លើង​ភ្ជង់​គំរាម​រក​បាញ់​ទៀត​នៅ​ផ្ទះ​លេខ​៩១BE1Z ផ្លូវ​លេខ​២១៥​ ​សង្កាត់​ផ្សារ​ដេប៉ូទី២​ ​ខណ្ឌទួល​  គោក ។ នៅ​ពេល​ឃាត់​ខ្លួន ​សមត្ថកិច្ច​ដក​ហូត​បាន​កាំភ្លើង​ខ្លីម៉ាកកា​​​៥៤​មួយ​ដើម​ មាន​​៧គ្រាប់។

បុរស​​ដែល​ត្រូវ​ឃាត់​នេះ​ឈ្មោះជឹង​ រតនា ​អាយុ៣៧​ឆ្នាំ ​​​មានទី​លំ​នៅ​ផ្ទះលេខ៧៨​ ផ្លូវលេខ​៣១៥​ សង្កាត់វាលវង់​ ខណ្ឌ​៧មករា​​ ចំណែក​ប្រពន្ធ​ឈ្មោះ​ភោគ​ សេរីវឌ្ឍនី​​ អាយុ​២៤​ឆ្នាំ មាន​​ទី​លំ​នៅ​ក្នុងកន្លែង​កើត​ហេតុ​ខាងលើ ។ មន្រ្តី​ប៉ូលិស​ខណ្ឌទួល​គោក​​ឱ្យ​ដឹងថា ជន​សង្ស័យ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូទី២​ ​ឃាត់​ខ្លួន​​នៅ​ពេល​​ធ្វើដំណើរ​ទៅផ្ទះ​ប្រពន្ធ​ដែល​លែង​លះគ្នា​ហើយ​មាន​ទំនាស់​ពាក្យសម្តី​គ្នា​ដក​កាំភ្លើង​ភ្ជង់​គំរាម​ធ្វើ​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹងថា ​​មុន​ពេល​កើត​ហេតុ​​បុរសឈ្មោះ ជឹង​​ រតនា បាន​លួច​ចួល​ទៅ​ផ្ទះ​ប្រពន្ធ​ដែល​លែងលះគ្នាប្រមាណ​​​ជាង​១​ឆ្នាំ ​តាម​ទ្វារ​ក្រោយ ​ក្នុង​គោល​បំណង​​ហៅ​ប្រពន្ធ​ទៅ​រួម​រស់​នៅ​ជា​មួយ​គ្នាវិញ ។ ខណៈ​នោះ​ក៏​មាន​ទំនាស់​គ្នា​ដោយ​ស្រ្តី​ជា​ប្រពន្ធ​មិនព្រមហើយ​បុរស​ជា​ប្តី​បាន​ចាក់​សោទ្វារ​និង​ដក​កាំភ្លើង​ភ្ជង់​គំរាម ។ ប្រភព​​ព័ត៌មាន​ឱ្យ​ដឹង​ទៀតថា នៅ​វេលារសៀល​នោះ​២​នាក់​ប្តីប្រពន្ធ​មាន​ទំនាស់​គ្នា​យ៉ាង​ខ្លាំង​​ហើយឆ្លៀត​ពេល​ដែល​ប្តីភ្លេច​ខ្លួន ​ស្រ្តី​ជា​ប្រពន្ធ​​ក៏ផ្លោះ​តាម​បង្អួច​រត់​ចេញ​មក​ក្រៅឯ​បុរស​ជាប្តី​បាន​បញ្ចូល​គ្រាប់​ភ្ជង់​ដេញ​តាម​ចុះមក​ដល់​ក្រោម ​គាប់​ជួន​ពេល​នោះ​ប៉ូលិស​ល្បាត​​ទៅ​ដល់​​ក៏​ធ្វើ​អន្តរាគមន៍​ឃាត់ខ្លួនតែម្តង ៕