ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ច្រកទ្វារ​ទ្វេ​ភាគី​តន់​ហន់​ស្ទាក់​ចាប់​រថយន្ត​ដឹក​ឈើ​គ្រញូង​

12 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ កាលពី​វេលា​ម៉ោង​១១​យប់​​​ថ្ងៃ​ទី​៤ មិថុនា​កន្លង​មក​ នៅ​ចំណុច​ក្បែរ​សាលា​ឃុំ​ព្រែក​ក្រឹស​ជិត​ផ្សារ​តន់​ហន់​ ក្នុង​ស្រុក​កំពង់​ត្រាច​ មន្ត្រីប្រចាំការ​ច្រក​ទ្វារ​ទ្វេ​ភាគី​តាម​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​គ្រញូង​បាន​ជាង​១ពាន់​គីឡូ​ក្រាម ។​លោក​ កែវ​ វ៉ាន្នី​ មន្ត្រី​គយ​ប្រចាំការ​នៅ​ច្រក​ទ្វារ​ទ្វេ​ភាគី​តន់​ហន់​បាន​ឱ្យ​ដឹង​ថា​ កន្លង​មក​ជា​ហូរ​​ហែ​ មាន​ឈ្មួញ​ដឹក​ឈើ​គ្រញូង​ទៅ​ប្រទេស​វៀតណាម​

ខេត្ត​កំពត​ ៖ កាលពី​វេលា​ម៉ោង​១១​យប់​​​ថ្ងៃ​ទី​៤ មិថុនា​កន្លង​មក​ នៅ​ចំណុច​ក្បែរ​សាលា​ឃុំ​ព្រែក​ក្រឹស​ជិត​ផ្សារ​តន់​ហន់​ ក្នុង​ស្រុក​កំពង់​ត្រាច​ មន្ត្រីប្រចាំការ​ច្រក​ទ្វារ​ទ្វេ​ភាគី​តាម​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​គ្រញូង​បាន​ជាង​១ពាន់​គីឡូ​ក្រាម ។​លោក​ កែវ​ វ៉ាន្នី​ មន្ត្រី​គយ​ប្រចាំការ​នៅ​ច្រក​ទ្វារ​ទ្វេ​ភាគី​តន់​ហន់​បាន​ឱ្យ​ដឹង​ថា​ កន្លង​មក​ជា​ហូរ​​ហែ​ មាន​ឈ្មួញ​ដឹក​ឈើ​គ្រញូង​ទៅ​ប្រទេស​វៀតណាម​តាមច្រក​របៀង​ ក្រោយ​ពី​មាន​ដំណឹង​នេះ​កម្លាំង​សមត្ថ​កិច្ច​បាន​ឃ្លាំ​មើល​ ប៉ុន្តែ​ក្រុម​ឈ្មួញ​ទាំង​នោះ​ហាក់ដូចជា​ដឹង​តម្រុយ​ជា​មុន​ ទើប​ចេះ​តែ​គេច​ផុត​ពី​គោល​ដៅ​កម្លាំង​របស់​លោក ។​

ទោះ​ជា​យ៉ាងណា​ លោក​នៅ​តែ​បន្ត​តាម​ឃ្លាំ​មើល​ដោយ​មិន​រា​ថយ ។​ មន្ត្រី​គយ​រូប​នោះ​បន្ត​ថា​ រហូត​ដល់​យ​ប់​ថ្ងៃ​ទី​៤​ មិថុនា​លោក​ទទួល​​បាន​ដំណឹងច្បាស់​ការណ៍​ ក៏​នាំ​កម្លាំង​មាន​លោក​ ម៉ៅ​ គឹមសាយ មន្ត្រី​កាំកុង​ត្រូល​ ប៉ូលិស​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​ទ្វេ​ភាគី​តន់​ហន់​ យោធា​ការ​ពារព្រំដែន​ និង​មន្ត្រី​សាលា​ខេត្ត​ចុះ​ស្ទាក់​ចាប់​បាន​រថយន្ត​កាមរី​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ព្រះ​សីហនុ​ 2A-0725 ដូច​ដែល​ភិន​ភាគ​ផ្តល់​ឱ្យ ។​ ទោះ​បី​ជា​បែបណា​ មិន​មាន​ការ​ចាប់​ឃាត់​ខ្លួន​អ្នក​ទាក់​ទិន​ណា​ម្នាក់​នោះ​ទេ ។​

លោក​ កែវ វ៉ាន្នី​ ប្រាប់​ថា​ ចំនួន​ឈើ​គ្រញូង​នៅ​ក្នុង​រថយន្ត​នោះ​ ក្រោយ​ពី​ពិនិត្យ​និង​ថ្លឹង​ឃើញ​មាន​ចំនួន​១​.៣៥០​គីឡូ​ក្រាម​ ។​ នៅព្រឹក​ថ្ងៃ​ទី​៥​ មិថុនា​ មន្ត្រី​ច្រកទ្វារ​បាន​ប្រគល់​ឱ្យ​ខាង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពត​ ទាំង​ឈើ​ទាំង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ ៕​