ក្រុមចោរកាច់សោ.កម៉ូតូត្រូវសមត្ថកិច្ចតាមប្រមាញ់បាន២នាក់នៅក្រុងបាវិត
ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ដែលតែងតែដើរលួចកាច់សោ.ក ម៉ូតូគេ ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ឃាត់ខ្លួនបានយកមកផ្ដន្ទាទោសនៅថ្ងៃទី៧ មិថុនា ២០១៣។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះផាង ថៃងា ហៅទី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជាជនជាតិវៀតណាម។ ប្រភពបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យ រូបគេនិងបក្ខពួកម្នាក់ទៀតពិតជាបានលួចកាច់សោ.ក ម៉ូតូរបស់ជនរងគ្រោះឈ្មោះឈួន ម៉ី ភេទប្រុស អាយុ៣៥ឆ្នាំ ដែលមានទីលំនៅភូមិច្រកឬស្សី សង្កាត់បាទី ក្រុងបាវិតប្រាកដមែន។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៥ មិថុនា ២០១៣ នៅចំណុចមុខកាស៊ីណូ ដាយមែន ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតនោះក៏ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនផងដែរ ហើយជាមុខសញ្ញាដែលគេតាមប្រមាញ់ផងដែរ៕
ចែករំលែកព័តមាននេះ