ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ត្រូវ​ចេះ​ពិចារណា) បទ​កាកគតិ​ផ្ទួន​ពាក្យ ស្មូត​កាក​កាត់​ត្រើយ

16 ឆ្នាំ មុន

១-​ត្រូវ​ប្រើ​ខួរ​គិត​    ​    ​គិត​រក​គំនិត​    ​    ​និ​ត​ជីវភាព
ភាព​អោយ​ត្រកាល​    ​    ​កាល​ជៀស​គំនាប​    ​   ​នា​ប​អោយ​រៀងរាប
រាប​មិន​រលាក់​។
២-​រកស៊ី​ផ្លូវ​ល្អ​    ​    ​ល្អ​ចិត្ដ​ស្មោះសរ​    ​    ​សរ​ទៅ​មិន​ទាក់
ទាក់​នាំ​ខូច​បង់​    ​    ​បង់​នាំ​ជំពាក់​    ​    ​ពាក់​កើត​វរ​វាក់
វាក់​កើត​វឹកវរ​។
៣-​ដៃជើង​សាច់ញាតិ​    ​ញាតិ​មិន​ដែល​ឃ្លាត​    ​    ​ឃ្លាត​ពី​ជំហរ
ហ៊រ​ពី​អង្គ​ប្រាណ​    ​    ​ប្រាណ​ត្រូវ​ចេះ​ឈរ​    ​    ​ឈរ​កុំ​ង៉ក់​ងរ
ងរ​នាំ​ខូចការ​។
៤-​កុំ​លួច​ទ្រព្យ​គេ​    ​    ​គេ​ខំ​រិះរេ​    ​    ​    ​រេ​ណា​ជីវា
វ៉ា​កុំ​ប្រព្រឹត្ដ​    ​    ​ព្រឹ​ត្ដ​នាំ​មុសា​    ​    ​សា​ដល់​អាត្មា
ត្មា​កើត​រឹតរួត​។
៥-​ចេះ​ក្រែង​ដទៃ​    ​    ​ទៃ​គិត​រំពៃ​    ​    ​    ​ពៃ​កុំ​អំនួត
នួ​ត​ដោយ​ពើងទ្រូង​    ​    ​ទ្រូង​ចាត់ជា​ឆ្កួត​    ​    ​ឆ្កួត​ដៀល​ដល់​លួត
លួត​លា​អប្រីយ៍​។
៦-​គិត​អោយ​វែង​ឆ្ងាយ​    ​ឆ្ងាយ​តែង​ដោះស្រាយ​    ​ស្រាយ​មាន​សិរី
រ៉ី​ដល់​គ្រួសារ​    ​    ​សារ​រស់​សក្ខី​    ​    ​ខី​ចាក​ក្រក្រី
ក្រី​ដោយ​បញា​។
៧-​អ្នកក្រ​ច្រើន​តែ​    ​    ​តែ​មិន​ចេះ​កែ​    ​    ​កែ​ច្នៃ​ដោះសារ
សារ​អោយទាន់​ពេល​    ​ពេល​ទាន់​មាត់​ហា​    ​    ​ហា​ត្រាយ​ត្រួស​ឆ្ការ
ឆ្ការ​បែប​សុចរិត​។

ឧសភា​២០០៩
ពាក្យ​បណ្ដៅ​ខ្មែរ
អស់​អ្នកផង រកស៊ី​ដោយប្រាជ្ញគំនិត កូន​តា​យិ​ត រក​របរដោយ​កេរ​ម៉ែ​។

ដោយ វ៉ា ប៊ុ​ណ្ណ​នី អតីត​គ្រូបង្រៀន​វិទ្យាល័យ​ពាម​រក៍​(​ព្រៃវែង​)
A: Calgary, Alberta, Canada
E: bunnyvar09@yahoo.ca