ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ជាតិ​លេខ​57​មុខ​ចំណត​បេន​ឡាន​ថ្មី​ក្លាយ​ជា​កន្លែង​ចត​រថ​យន្ត​តាក់​ស៊ី​

12 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ អ្នក​ភូមិ​សង្កេត​ឃើញ​​រថ​យន្ត​តាក់​ស៊ី​ជា​ច្រើន​គ្រឿង​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥៧​ ស្ថិត​នៅ​ភូមិ​អូរ​តា​ពុក​លើ​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃ​លិន​ កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៦​ មិថុនា​ ។អ្នក​ភូមិ​​រស់​នៅ​ក្បែរ​ចំណត​រថ​យន្ត​នេះ​និយាយ​ថា​ ស្ទើរ​តែ​រាល់​ថ្ងៃ​មាន​រថ​យន្ត​តាក់​ស៊ី​ជា​ច្រើន​គ្រឿង​យក​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥៧​ ធ្វើ​ជា​កន្លែង​ចត​រថ​យន្ត​ដោយ​អត់​បើក​ចូល​ទៅ​ក្នុង

ខេត្ត​ប៉ៃលិន​ ៖ អ្នក​ភូមិ​សង្កេត​ឃើញ​​រថ​យន្ត​តាក់​ស៊ី​ជា​ច្រើន​គ្រឿង​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥៧​ ស្ថិត​នៅ​ភូមិ​អូរ​តា​ពុក​លើ​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃ​លិន​ កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៦​ មិថុនា​ ។អ្នក​ភូមិ​​រស់​នៅ​ក្បែរ​ចំណត​រថ​យន្ត​នេះ​និយាយ​ថា​ ស្ទើរ​តែ​រាល់​ថ្ងៃ​មាន​រថ​យន្ត​តាក់​ស៊ី​ជា​ច្រើន​គ្រឿង​យក​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥៧​ ធ្វើ​ជា​កន្លែង​ចត​រថ​យន្ត​ដោយ​អត់​បើក​ចូល​ទៅ​ក្នុង​ចំណត​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ​ ។ ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ ពេល​ខ្លះ​ម្ចាស់​​រថ​យន្ត​ និង​ព្រូ​បាន​នាំ​គ្នា​រត់​ចាប់​ម៉ូយ​យ៉ាង​ប្រសេច​ប្រសាច​ពេញ​ផ្លូវ​។

​អ្នក​ដំណើរ​ម្នាក់​ដែល​ជិះ​រថ​យន្ត​តាក់​ស៊ី​​រៀប​រាប់​ឱ្យ​ដឹង​ថា​ រថ​យន្ត​ជា​ច្រើន​គ្រឿង​ពិត​ជា​មិន​ព្រម​ចូល​ទៅ​ចត​នៅ​ក្នុង​ចំណត​នោះ​​ គឺ​ចត​នៅ​តែ​ក្បែរ​ៗ​ផ្លូវ​ជាតិ​ដើម្បី​ស្រួល​ហៅ​ម៉ូយ​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​ផ្លូវ​ថ្នល់​ និង​សោ​ភ័ណ​ភាព​ទី​ក្រុង​យា៉ង​ខ្លាំង​ ហើយ​ជួន​កាល​ធ្វើ​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ថែម​ទៀត​ផង​ ។ អ្នក​ភូមិ​បញ្ជាក់​ថា​កន្លង​មក​សមត្ថ​កិច្ច​បាន​ជួយ​អន្ត​រា​គមន៍​ដោយ​ឱ្យ​រថ​យន្ត​ទាំង​នោះ​​ ចូល​ទៅ​ចត​នៅ​ខាង​ក្នុង​ចំណត​បាន​ត្រឹម​ត្រូវ​ដែរ​ ប៉ុន្តែ​បើ​អត់​មាន​សមត្ថ​កិច្ច​មក​ពិនិត្យ​ទេ​​ ម្ចាស់​រថ​យន្ត​ទាំង​នេះ​នៅ​តែ​បើក​មក​ចត​​នៅ​​ចិញ្ចើម​ផ្លូវ​ទាំង​នេះ​ដដែល​ ៕