ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង រង​របួស​ទាំង​សងខាង

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបាត់ដំបង ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យ​របួសធ្ងន់​២​នាក់​និង​ស្រាល​ម្នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច ៥៧B ស្ថិត​ក្នុងភូមិ​បួរ ឃុំ​បួរ…

ខេត្តបាត់ដំបង ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យ​របួសធ្ងន់​២​នាក់​និង​ស្រាល​ម្នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច ៥៧B ស្ថិត​ក្នុងភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ។

ភាគី​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១០០ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ជី សុ​ខណាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក បាន​រង​របួសស្រាល ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ បាត់ដំបង ១P-១៩៣៤ បើកបរ​ដោយ​ឈ្មោះ យី សា​រ័​ត្ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ផ្ដាច់​ព្រ័ត ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល បាន​រង​របួសធ្ងន់ រីឯ​អ្នក​រួម​ដំណើរឈ្មោះ ធួ​ក ផ​ល្លី ភេទ​ស្រី អាយុ​៤៥ ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ជាមួយ​គ្នា បាន​រង​របួសធ្ងន់ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បើក ចូល​ទ្រូងផ្លូវ​របស់​ម៉ូតូ​ម៉ាក​ហុងដា បណ្តាល​ឱ្យ​បុក​គ្នា​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ធ្វើ​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​វ៉េវ​រង​របួសធ្ងន់ ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា និង​អ្នក​រួម​ដំណើរ​បាន​រង​របួសធ្ងន់ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង និង​ត្រួតពិនិត្យ​កន្លែង​កើតហេតុ រួច បាន​យក​ម៉ូតូ​ទាំង​២​គ្រឿង​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បួរ រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ៕

  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ