ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​លួច​មាន់​២នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​​ ជា​មុខ​សញ្ញាចាស់​ដែលមិនចេះរាង​ចាល​

12 ឆ្នាំ មុន

ខេត្តប៉ៃលិន៖ ជន​សង្ស័យ​២នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់ឃាត់ខ្លួន​បាន​កាលពី​​វេលាម៉ោង​៩ និង៣០នា​ទី​យប់ ថ្ងៃទី​៦ មិថុនា​​២០១៣ នៅ​ភូមិ​ក្បាល​​ព្រលាន​ សង្កាត់​​អូរ​តាវ៉ៅ​ ក្រុង​​ប៉ៃលិន​ នៅផ្ទះ​របស់​ម្ចាស់់មាន់​ ខណៈ​ជន​សង្ស័យ​ទាំង​២នាក់​ខាងលើ​កំពុង​ចូលទៅលួ​ច​មាន់របស់​ម្ចាស់​ផ្ទះ​។

 ប្រភពព័ត៌មាន​បាន​ឱ្យដឹង​ថា​ ជន​សង្ស័យ​ទាំង​២នាក់​នេះ​ជាមុខ​សញ្ញាចាស់​ដែលតែង​តែ​ធ្វើ​សកម្មភាព​លួច​មាន់​របស់​អ្នក​ស្រុក​ជា​រឿយៗ​ ហើយ​ប្រធាន​ភូមិ​​​ធ្លាប់បានហៅទៅ​អប់រំ​ម្ដង​រួច​មក​ហើយ​ តែមិន​ព្រម​រាងចាល​សោះ​ រហូ​ត​មក​ដល់​ថ្ងៃទី​៦ មិថុនា​​នេះ លោក​អនុ​សេនីយ៍​ឯក​ស៊ិន​ តាំ នាយការិយាល័យ​ស្រាវ​ជ្រា​វ​បទ​ល្មើស​ព្រហ្ម​​ទណ្ឌ​នៃបញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ ដឹកនាំកម្លាំង​​ចាំ​ចាប់​​ឃាត់​ខ្លួន​បាន​​នៅវេលាម៉ោង​៩យប់​។

 ប្រភព​បន្តថា​ជន​សង្ស័យ​ទី​១ឈ្មោះ​ហៃ ហ៊ូ​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ ទី២​ឈ្មោះ​ប៉ាក​ តាក់ ភេទ​ប្រុស​ អាយុ១៨ឆ្នាំ ទាំង​២នាក់​រស់នៅ​ភូមិ​ ឃុំ​ខាង​លើ ហើយពួក​គេ​មានគ្នា​៤នាក់​ តែ​រត់​រួច​អស់២នាក់​ ។

 ប្រភព​ពី​សមត្ថ​កិច្ច​ឱ្យដឹង​ថា ជន​សង្ស័យ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃស្អែក​៕