ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជុំ ម៉ី ​អំពាវ​នាវ​មុន​ពេល​ធ្វើ​មហា​បាតុ​កម្ម​9​មិថុនា ​ប្រឆាំង​បុគ្គល ​កឹម ​សុខា ​ដែល​មិន​ទទួល​ខុស​ត្រូវ​លើ​​សម្តីរបស់ខ្លួន

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ការ​ប្រកាស​ពី​មហា​បាតុ​កម្ម​នៅ​ថ្ងៃ​ទី​៩ មិថុនា​ ដោយ​លោក​ ជុំ ម៉ី​ អតីត​ជន​រង​គ្រោះ​នៅ​គុក​ទួល​ស្លែង​ គឺ​ជា​ការ​សម្តែង​នូវ​មតិ​ជំទាស់​ទៅ​នឹង​ពាក្យ​សម្តី​របស់​លោក​ កឹម សុខា​ ដែល​បាន​និយាយ​ថា​ គុក​ទួល​ស្លែង​ជា​គុក​សិប្ប​និម្មិត​នោះ​ កាល​ពី​ថ្ងៃ​៦​ មិថុនា​ លោក​ ជុំ ម៉ី​ បាន​ធ្វើ​សេចក្តី​អំពាវ​នាវ​មួយ​ដល់​ជន​រួម​ជាតិ​ដែល​នឹង​ចូល​រួម​ក្នុង​មហា​បាតុ​កម្ម​នា​ថ្ងៃ​ខាង​មុខ​

រាជធានី​ភ្នំពេញ​ ៖ ការ​ប្រកាស​ពី​មហា​បាតុ​កម្ម​នៅ​ថ្ងៃ​ទី​៩ មិថុនា​ ដោយ​លោក​ ជុំ ម៉ី​ អតីត​ជន​រង​គ្រោះ​នៅ​គុក​ទួល​ស្លែង​ គឺ​ជា​ការ​សម្តែង​នូវ​មតិ​ជំទាស់​ទៅ​នឹង​ពាក្យ​សម្តី​របស់​លោក​ កឹម សុខា​ ដែល​បាន​និយាយ​ថា​ គុក​ទួល​ស្លែង​ជា​គុក​សិប្ប​និម្មិត​នោះ​ កាល​ពី​ថ្ងៃ​៦​ មិថុនា​ លោក​ ជុំ ម៉ី​ បាន​ធ្វើ​សេចក្តី​អំពាវ​នាវ​មួយ​ដល់​ជន​រួម​ជាតិ​ដែល​នឹង​ចូល​រួម​ក្នុង​មហា​បាតុ​កម្ម​នា​ថ្ងៃ​ខាង​មុខ​ ឱ្យ​ប្រកាន់​ខ្ជាប់​នូវ​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ​ ដោយ​មិន​មែន​ក្លាយ​ទៅ​ជា​ហិង្សា​ធ្វើ​ឱ្យ​មាន​ចលាចល​ក្នុង​សង្គម​នោះ​ទេ ។​ សេចក្តី​អំពាវ​នាវ​របស់​លោក​ កោះ​សន្តិ​ភាព​សូម​ថត​ចម្លង​ចុះ​ផ្សាយ​នូវ​ច្បាប់​ដើម​ទាំង​ស្រុង​ដូច​ខាង​ក្រោម​នេះ​ ៖