ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​អញ្ជើញ​ទស្សនា​សកម្ម​ភាព​ដឹក​ឈើ​ទៅ​ស្រុក​យួន​តាម​ស្រុក​ស្នួល​​ច្រក​ត្រពាំង​ស្រែ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

រឿង​រត់ពន្ធ​ឈើ​ឆ្លង​ដែន​មិនមែន​សុទ្ធតែ​គ្រប់​គ្នា​អាច​ធ្វើ​បាន​នោះ​ទេ​…​ទាល់តែ​មាន​លុយ មាន​​ខ្សែ​ទុយោ មាន​ខ្នង​ធំ​ៗ​ទើប​ទៅ​រួច​…​ជាក់ស្តែង​ណាស់​នៅ​ភូមិភាគ​ឦសាន​អ្នក​ណា​ក៏​ស្គាល់ ដឹង​យ៉ាង​ច្បាស់​ថា ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី សម្បូរ​ព្រៃឈើ​នៅ​សល់​ច្រើន​ជាងគេ​… ហើយ​ក៏​មាន​ឈ្មួញ​រកស៊ី…

រឿង​រត់ពន្ធ​ឈើ​ឆ្លង​ដែន​មិនមែន​សុទ្ធតែ​គ្រប់​គ្នា​អាច​ធ្វើ​បាន​នោះ​ទេ​…​ទាល់តែ​មាន​លុយ មាន​​ខ្សែ​ទុយោ មាន​ខ្នង​ធំ​ៗ​ទើប​ទៅ​រួច​…​ជាក់ស្តែង​ណាស់​នៅ​ភូមិភាគ​ឦសាន​អ្នក​ណា​ក៏​ស្គាល់ ដឹង​យ៉ាង​ច្បាស់​ថា ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី សម្បូរ​ព្រៃឈើ​នៅ​សល់​ច្រើន​ជាងគេ​… ហើយ​ក៏​មាន​ឈ្មួញ​រកស៊ី មាន​ថៅកែ​ទិញ​លក់​ឈើ​រាប់​មិន​អស់​… តែ​ថៅកែ​ដែល​ល្បី​ដុះ​ស្លែ ដុះ​ស្លឹ​ម​រាប់​សិប​ឆ្នាំ​មក​ហើយ នឹង​មាន​ងារ​ជា​ឧកញ៉ា​ទៀត​នោះ កំពុង​ធ្វើ​សកម្មភាព​នាំ​ឈើ​ចេញពី​ទឹកដី​ខ្មែរ​រាល់ថ្ងៃ គ្មាន​រវល់​ដល់​ជំនាញ​អាជ្ញាធរ​នៅ​តំបន់​នោះ​ឡើយ​…​។

ឧកញ៉ា​ម្នាក់​ដែល​កំពុង​ផ្តាច់មុខ​ទទួល​ទិញ​ឈើ​ក្នុង​ទឹកដី​ស្រុក​ស្នូល ខេត្តក្រចេះ ត្រូវ​បាន​មហាជន​ទូទៅ​ស្គាល់​ដោយសារ​តែ​ភាព​ល្បីល្បាញ​លើ​ជំនួញ​រកស៊ី​ឈើ​ជា​យូរ​ឆ្នាំ​របស់​គាត់​.. ។

ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​និយាយ​ថា ឈើ​ស្ទើរ​គ្រប់​ប្រភេទ​ត្រូវ​បាន​ក្រុម​ឈ្មួញ​តូចតាច ប្រមូល​ដឹក​តាម​រយៈ​ម៉ូតូ ម៉ូតូ​រ៉ឺ​ម៉ក រថយន្ត​សាំ​យ៉ុ​ង រថយន្ត​កាម​រី រថយន្ត​កែ​ច្នៃ ក្នុង​មួយ​ថ្ងៃ​ៗ​រាប់រយ​គ្រឿង​ទៅ​លក់​ឲ្យ​ឈ្មួញ​ឧកញ៉ា​ដែល​ដាក់​ដេប៉ូ​ទទួល​ទិញ​នៅ​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម ច្រក​ត្រពាំង​ស្រែ ដែល​អ្នកស្រុក​ស្នូល​និយម​ហៅ​ថា ក្រោល​គោ ដែល​ជា​កន្លែង​ស្តុក​ឈើ​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស នៅ​ពេល​គេ​ទទួល​ទិញ​បាន​គ្រប់​ចំនួន​។

ឈើ​ដែល​គេ​ដឹក​យក​ទៅ​លក់​ឲ្យ​លោក​ឧកញ៉ា​ត្រូវ​បាន​ដឹក​ចេញពី​តំបន់​ការពារ តំបន់​អភិរក្ស នៅ​ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង​ជាដើម​… ហើយ​ឈើ​ទាំងនោះ​មិន​មាន​ប្រភព​ចេញពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ឬ​សង្គមកិច្ច​ណាមួយ​ឡើយ ពោល​គឺ​សុទ្ធ​ជា​ឈើ​ត្រូវ​ការពារ​ថែរក្សា​… តែ​ប្រហែល​មិន​អាច​រក្សា​គង់វង្ស​ទេ បើ​ប្រមូល​ដឹក​ចេញ​ទៅ​ស្រុក​យួន​រាប់រយ​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​ៗ​យ៉ាងនេះ​។

បើ​និយាយ​ពី​ផ្លូវជាតិ​លេខ​៧ និង​លេខ​៧៦ អ្នក​ធ្វើ​ដំណើរ​តាម​ទ្រូងផ្លូវ​ទាំង​ខ្សែ ត្រូវ​មាន​ការ​​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដ្បិត​ម៉ូតូ​ដឹកឈើ ឡាន​ដឹកឈើ​បន្តកន្ទុយ​គ្នា​… ម៉ូតូ​ខ្លះ​ដឹក​ឈើ​​លើស​មាឌ ឈើ​មាន​ប្រវែង​រហូត​ដល់​ជា​ងបី​ម៉ែត្រ​ក៏​មាន ដឹក​ពេញ​ថ្នល់ ទទឹងទទែង យ៉ាប់​ភ្នែក​ខ្លាំង​ណាស់​… ដោយសារ​ដឹក​លើស​មាឌ​នេះ​ហើយ ទើប​មាន​គ្រោះថ្នាក់​ស្លាប់​មនុស្ស​ស្ទើរ​រាល់ថ្ងៃ ត្រូវ​ឈើ​សង្កត់ពីលើ​យ៉ាង​វេទនា​…​។

មហាជន​នៅ​តែ​មាន​ច​ម្ង​ល់​ជា​ខ្លាំង​ចំពោះ​សកម្មភាព​ឧកញ៉ា​ម្នាក់​នេះ ដែល​អាច​ឈរជើង​ប្រមូល​ទិញ​ឈើ​ដឹក​ចេញ​ទៅ​ស្រុក​យួន​គ្មាន​ផ្អាក​មួយ​ថ្ងៃ ។

ព័ត៌មាន​ពិស្តា​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ