ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លបឆ្មក់​​ដល់​បន្ទប់​ជួល ខណៈ​ប្រុសស្រី​​​១ក្រុម​បង្ក​អសន្តិសុខ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ​៖ កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍ និង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍ សាត់ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ញី និង​ប្រជា​ការពារ បាន​ចុះ​បង្ក្រាប​ក្មេង​ទំនើង​ដែល​ជិះ​ម៉ូតូ​បំពង​សំឡេង​បំពង់​ស៊ី​មាំ​ង​ឮ​ខ្លាំង​ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ និង​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ក្នុង​ក្រុង​ពោធិ៍ សាត់…

ខេត្តពោធិ៍សាត់ ​៖ កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍ និង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍
សាត់ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ញី និង​ប្រជា​ការពារ បាន​ចុះ​បង្ក្រាប​ក្មេង​ទំនើង​ដែល​ជិះ​ម៉ូតូ​បំពង​សំឡេង​បំពង់​ស៊ី​មាំ​ង​ឮ​ខ្លាំង​ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ និង​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ក្នុង​ក្រុង​ពោធិ៍
សាត់ និង​ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​ថ្នាំ​ញៀន​សរុប​ចំនួន​៧​នាក់​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៣ វិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​បន្ទប់​ជួល​ស្ថិត​នៅ​ភូមិ​សាលា​គំរូ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់​។

ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​យឿ​ន រិ​ទ្ធ​បញ្ញា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ដី​លើ សង្កាត់​បន្ទាយ​ដី ២-​ឈ្មោះ កុ​ល គឹ​ម​ស្រេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ៣-​ឈ្មោះ​ហាក់ ទី​ទី ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​គ្រួ​ស សង្កាត់​ចំរើន​ផល ៤-​ឈ្មោះ​ជា ស្រី​លី​ន ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ឡ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ៥-​ឈ្មោះ សន ភារ​ក្ស ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​បេង ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ៦-​ឈ្មោះ ម៉ាត់ រ៉ូ​ទី​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ និង​៧-​ឈ្មោះ មាន ចាន់​ប៉ូ​នី​កា ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ឱ​ឡឹ​ក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

វត្ថុ​តាង​ដកហូត​បាន​រួម​មាន ម្សៅ​ក្រាម​ព​ណ៌​ស​ថ្លា​ដែល​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​ចំនួន​១៩​កញ្ចប់​តូច ម៉ូតូ​២​គ្រឿង ដាវ​សា​មូ​រ៉ៃ​១ និង​ឧបករណ៍​សម្រាប់​ជក់​មួយ​ចំនួន​ទៀត​។

ជនសង្ស័យ​ជា​មុខសញ្ញា​ទាំងអស់​ខាងលើ ក្នុង​នោះ​មួយ​ចំនួន​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​អប់រំ និង​ឱ្យធ្វើ​កិច្ចសន្យា រួច​ដោះ​លែង​ទៅ​វិញ​ផង​ដែរ ចំណែក​មួយ​ចំនួន​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ