ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធនា​គារ​ខេត្ត​កណ្តាល​ជា​កន្លែង​ឃុំ​ឃាំង​ទណ្ឌិត​ កាំង ​ហ្គេច​អ៊ាវ ហៅ​ឌុច

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ទណ្ឌិត​ កាំង ហ្កេកអា៊វ ហៅ ឌុច​ ​អតីត​​​មេគុក​ទួល​ស្លែង​ ​ហៅ​មន្ទីរ​ស​-២១ ​ដែល​ជា​គុក​​ធំ​បំ​ផុត​​នា​សម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ​ (ខ្មែរក្រហម) ត្រូវ​បាន​​ការិយាល័យ​​​សហព្រះ​រាជ​អាជ្ញា​​សាលា​ក្តី​ខ្មែរ​​ក្រហម​​​ប្រកាស​​​​ឱ្យ​ដឹ​ង​​នៅ​​ថ្ងៃ​ទី​៦ មិថុនា​ ​​ថា ទណ្ឌិត​​​​រូប​នេះ ត្រូវ​បាន​​ផ្ទេរ​ពី​​មន្ទីរ​ឃុំ​ឃាំង​​​អង្គ​ជំនុំ​ជម្រះ​​​​​​វិសាមញ្ញ​​ក្នុង​​តុលាការ​​​កកម្ពុជា​​​​ទៅ​កាន់​​ពន្ធ​នាគារ​​​ខេត្ត​កណ្តាល​​​​ បន្ទាប់ពី​​បញ្ចប់​ការ​ផ្តល់​សក្ខី​កម្ម​​របស់​ខ្លួន​​ក្នុង​សំណុំ​រឿង​​​០០២ ។

រាជធានីភ្នំពេញ ៖ ទណ្ឌិត​ កាំង ហ្កេកអា៊វ ហៅ ឌុច​ ​អតីត​​​មេគុក​ទួល​ស្លែង​ ​ហៅ​មន្ទីរ​ស​-២១ ​ដែល​ជា​គុក​​ធំ​បំ​ផុត​​នា​សម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ​ (ខ្មែរក្រហម) ត្រូវ​បាន​​ការិយាល័យ​​​សហព្រះ​រាជ​អាជ្ញា​​សាលា​ក្តី​ខ្មែរ​​ក្រហម​​​ប្រកាស​​​​ឱ្យ​ដឹ​ង​​នៅ​​ថ្ងៃ​ទី​៦ មិថុនា​ ​​ថា ទណ្ឌិត​​​​រូប​នេះ ត្រូវ​បាន​​ផ្ទេរ​ពី​​មន្ទីរ​ឃុំ​ឃាំង​​​អង្គ​ជំនុំ​ជម្រះ​​​​​​វិសាមញ្ញ​​ក្នុង​​តុលាការ​​​កកម្ពុជា​​​​ទៅ​កាន់​​ពន្ធ​នាគារ​​​ខេត្ត​កណ្តាល​​​​ បន្ទាប់ពី​​បញ្ចប់​ការ​ផ្តល់​សក្ខី​កម្ម​​របស់​ខ្លួន​​ក្នុង​សំណុំ​រឿង​​​០០២ ។ ​

កាំង ហ្កេក​អ៊ាវ  ហៅ​ឌុច ​ត្រូវ​បាន​​កាត់​ទោស​​​​​ដោយ​សា​លាក្តី​​​​ឱ្យ​ជាប់​​ពន្ធ​នាគារ​​​អស់​មួយ​ជីវិត​​​ ដូច្នេះ​​​ទណ្ឌិត​​អតីត​េម​គុក​​ទួល​ស្លែង​​​រូប​នេះ​ ត្រូវ​​បន្ត​​​ដេក​ក្នុង​ពន្ធ​នាគារ​​​​​ខេត្ត​កណ្តាល​រហូត​អស់​​មួយ​ជីវិត ។​​ យោង​​​តាមសេចក្តី​​ប្រកាសព័ត៌មាន​​​​របស់​ការិយាល័យ​​​​​​សហ​ព្រះ​រាជ​អាជ្ញា​​​បាន​ឱ្យ​ដឹង​ថា​​ នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ​ឆ្នាំ​២០១២ កាំង ហ្គេក​អ៊ាវ ត្រូវ​បាន​ផ្តន្ទា​ទោស​​ដាក់​ពន្ធ​នា​គារ​អស​់​មួយ​ជីវិត​​​​ដោយ​អង្គ​ជំនុំ​ជម្រះ​​​តុលាការ​កំពូល​​នៃ​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​​​​​តុលាការ​​​កម្ពុជា (អ.វ.ត.ក) ។

នៅ​ថ្ងៃ​ដដែល​​សហ​ព្រះ​រាជ​​អាជ្ញា​​បាន​ដាក់​សំណើ​មួយ​សុំ​​ឱ្យ​​​អនុវត្ត​​​​ទោស​ស្រប​​​ទៅតាម​​វិធាន​​១១៣(១) ​នៃ​វិធាន​ផ្ទៃ​ក្នុង ។ សហព្រះរាជ​អាជ្ញា​​បាន​ស្នើ​សុំ​ថា៖
១-​​កាំង ហ្គេក​អា៊វ ត្រូវ​​បន្ត​​នៅ​​មន្ទីរ​ឃុំ​ឃាំង​​​អ.វ.ត.ក រហូត​ដល់​បញ្ចប់​​​ការ​ផ្តល់​សក្ខី​កម្ម​​​របស់​គាត់​​​ក្នុង​សំណុំ​រឿង​​​០០២ ​ដែល​បាន​កំណត់​ពេល​រួច​
ហើយ ។​ ២-​ការផ្តល់​​ពន្ធ​នាគារ​​​សម​ស្រប​ ត្រូវ​បាន​​កំណត់​​សម្រាប់​ ​កាំង ហ្កេក​អា៊វ ​​នៅ​ក្នុង​​​ប្រព័ន្ធ​​ពន្ធ​នា​គារ​​ជាតិ ។​​ អ.វ.ត.ក គឺ​ជា​តុ​លាការ​ជាតិ​ ដែល​ស្ថិត​​នៅ​ក្នុង​​​ប្រព័ន្ធ​​​ច្បាប់​របស់​​ប្រទេស​​កម្ពុជា ​​ហើយ​​អាជ្ញា​ធរ​កម្ពុជា គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​​ចុង​ក្រោយ​សម្រាប់​ការ​ដាក់​​​ពន្ធ​នាគារ​​រាល់​បុគ្គល​ទាំង​អស់​​ដែល​ត្រូវ​​បាន​ផ្តន្ទាទោស​ និង​បាន​​ប្រកាស​​​ទោស​នៅ​ អ.វ.ត.ក​ ចំពោះ​ទោស​​​​ត្រូវ​​ជាប់​ពន្ធ​នាគារ​។​​

សេចក្តី​​ប្រកាស​ព័ត៌មាន​​​​​បាន​បន្តថា លោក​អគ្គ​នាយក​ពន្ធ​នា​គារ​​​នៃ​ក្រសួង​មហា​ផ្ទៃ​នៃ​រាជ​​រដ្ឋា​​ភិបាល​​កម្ពុជា បាន​ផ្តល់​​​ជំនួយ​គ្រប់​បែប​យ៉ាង​​​ដល់​សហ​ព្រះ​រាជ​អាជ្ញា​ ​​។​​ ទី​កន្លែង​​សម​ស្រប​​​ដែល​​អាច​ឱ្យ កាំង ហ្កេក​អ៊ាវ នៅ​​បាន គឺ​​ពន្ធនា​គារ​​​​ខេត្ត​កណ្តាល​ ។ បុគ្គ​លិក​ដែល​​​ជា​សមាជិក​របស់​ការិយាល័យ​​​សហព្រះ​រាជ​​​អាជ្ញា​បាន​​​ទៅ​​ធ្វើ​ទស្សនកិច្ច​​នៅ​ពន្ធ​នាគារ​​ខេត្ត​កណ្តាល កាលពី​ខែ​មិថុនា ឆ្នាំ​២០១២ និង​ខែ​ឧសភា ឆ្នាំ​២០១៣ ហើយ​បាន​​ធ្វើ​ការ​ត្រួត​ពិនិត្យ​​​​ទីកន្លែង​​​​ដែល​គេ​បាន​ដាក់សម្រាប់​​ដាក់​កាំង ហ្កេក​អ៊ាវ ។ ខណៈ​ដែល​​បានទទួល​ស្គាល់​​​អំពី​ការ​កម្រិត​​ផ្សេងៗ​ នៅ​ក្នុង​​ការ​ប្រតិ​បត្តិ​​​លក្ខ​ខណ្ឌ​​នៃ​ពន្ធ​នាគារ​​ក្នុង​ស្រុក សហព្រះ​រាជ​អាជ្ញា​ ដោយ​មាន​មូលដ្ឋាន​​នៅ​​​លើ​ការ​​​អង្កេត​​​សាក​សួរ​របស់​ខ្លួន​បាន​ធ្វើ​​​ការ​សន្និដ្ឋាន​​​​ចុង​ក្រោយ​ថា ​​ទី​កន្លែង​​​ពន្ធ​នាគារ​​ដែល​គេ​បាន​​ស្នើ​​សម្រាប់​​ដាក់ កាំង ហ្កេក​អា៊វ ​នោះ​ គឺ​ជា​ពន្ធនា​គារ​​មួយ ដែល​នឹង​ការ​ពារ​ផល​ប្រយោជន៍​​របស់​​គាត់​​​បាន​ល្អ​ប្រសើរ​បំផុត ។​​

កាល​ពី​ថ្ងៃ​ទី​​២១ ខែ​ឧសភា ឆ្នាំ​២០១៣ សហ​ព្រះ​រាជ​អាជ្ញា​​​បាន​ធ្វើ​សំណើ​​​​​ទៅអគ្គ​នាយក​ដ្ឋាន​​ពន្ធ​នាគារ​នៃ​ក្រសួង​មហាផ្ទៃ​ ដើម្បី​​​សុំ​​ផ្ទេរ កាំង ហ្កេក​អា៊វ ​ហៅ ឌុច ​ទៅ​ដាក់​​នៅ​ពន្ធ​នាគារ​​​ខេត្ត​កណ្តាល​ ។ នៅ​ពេល​​ទន្ទឹម​គ្នា​​នេះ សហ​ព្រះ​រាជ​អាជ្ញា​​ក៏​បាន​សម្រប​សម្រួល​​​ផងដែរ​ ជា​មួយ​​អគ្គ​​នាយកដ្ឋាន​​​ពន្ធនាគារ​​ថា  ទី​កន្លែង​ និង​ស្ថាន​ភាព​នៃ​ការឃុំ​​ខ្លួន កាំង ហ្កេក​អា៊វ ហៅ​ឌុច ​នឹង​​មិន​ត្រូវ​​ប្រែ​ប្រួល​ដែល​នាំ​ឱ្យ​​ប៉ះ​ពាល់​ដល់​ទណ្ឌិត​រូប​នេះ ​នៅ​ក្នុង​រយៈ​ពេល​​​​នៃ​ការ​ជាប់​ពន្ធនាគារ​​របស់​គាត់​ឡើយ ។​​ សហ​ព្រះរាជ​អាជ្ញា​ក៏​បានគិត​ទុក​​ផង​ដែរ ​អំពី​ការ​ដែល​គណៈ​​កម្មាធិការ​​កាក​បាទ​ក្រហម​​អន្តរជាតិ​​​ អាច​ចុះ​ទៅធ្វើ​ការ​​​​ត្រួត​ពិនិត្យ​​​ពន្ធនាគារ​​នានា ​ជា​ទៀង​ទាត់​នៅ​ក្នុង​​​ទូទាំង​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​រួម​មាន​​​​ពន្ធ​នាគារ​​​ខេត្ត​កណ្តាល​​ផង​ដែរ ។

​​យោង​ចំណារ​​​ចុះ​ថ្ងៃ​ទី២៨ ខែ​​​ឧសភា ​ឆ្នា​ំ​​២០១៣ ​របស់​លោក ​ស ខេង ​ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋ​​មន្ត្រី​​ក្រសួង​មហាផ្ទៃ ​យល់​ព្រម​ក្នុង​ការ​សម្រប​សម្រួល​បញ្ជូន​ កាំង ហ្កេក​អា៊វ ហៅ​ឌុច ​ពី​មន្ទីរ​​​ឃុំ​ឃាំង អ.វ.ត.ក ទៅ​កាន់​ពន្ធ​នាគារ​​​ខេត្ត​កណ្តាល​ ។​ នៅ​ថ្ងៃ​ទី​៦ មិថុនា ​​ឆ្នាំ​២០១៣ កាំង ហ្កេក​អា៊វ ​ហៅ​ឌុច ​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនា​គារ​​​​ខេត្ត​កណ្តាល ដើម្បី​អនុវត្ត​​​ទោស​​ជាប់​ពន្ធ​នា​គារ​​​ដែលនៅ​​សល​់​​របស់​​​គាត់​​​ពី​​ថ្ងៃ​​នេះ​តទៅ គឺ​ទោស​អស់​មួយ​ជីវិត ៕ ​