ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

5ខែ​​ដើម​ឆ្នាំ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​មាត់​សមុទ្រ​ខ្មែរ​តាម​នាវា​មាន​ចំនួន​​10.200នាក់​

12 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ ដោយសារ​តែ​ឆ្នេរ​សមុទ្រ​ខ្មែរ​មាន​ទេសភាព​ដ៏ស្រស់​ត្រកាល​គួរ​ឱ្យ​ចង់​គយ​គន់​នោះ​ វាបាន​ក្លាយ​ជា​មន្ត​ស្នេហ៍​ក្នុងការ​ទាក់​ទាញ​ភ្ញៀវ​អន្តរ​ជាតិ​ឱ្យ​មក​ទស្សនា​យ៉ាង​ច្រើន​បំផុត​នៅ​ប្រទេស​កម្ពុជា​ ។ ជាក់​ស្តែង​កាល​ពី​ព្រឹក​ថ្ងៃទី​៣១ ឧសភា ​​កន្លង​មក​ថ្មីៗ​នេះ នាវា​ទេស​ចរណ៍​ឈ្មោះ DAWN PRINCESS សញ្ជាតិ BERMUDA ដែល​ដឹក​​​ភ្ញៀវ​ចំនួន​​១.៩៦០​នាក់​ ​មាន​​១៩សញ្ជាតិ​

ខេត្ត​ព្រះសីហនុ ៖ ដោយសារ​តែ​ឆ្នេរ​សមុទ្រ​ខ្មែរ​មាន​ទេសភាព​ដ៏ស្រស់​ត្រកាល​គួរ​ឱ្យ​ចង់​គយ​គន់​នោះ​ វាបាន​ក្លាយ​ជា​មន្ត​ស្នេហ៍​ក្នុងការ​ទាក់​ទាញ​ភ្ញៀវ​អន្តរ​ជាតិ​ឱ្យ​មក​ទស្សនា​យ៉ាង​ច្រើន​បំផុត​នៅ​ប្រទេស​កម្ពុជា​ ។ ជាក់​ស្តែង​កាល​ពី​ព្រឹក​ថ្ងៃទី​៣១ ឧសភា ​​កន្លង​មក​ថ្មីៗ​នេះ នាវា​ទេស​ចរណ៍​ឈ្មោះ DAWN PRINCESS សញ្ជាតិ BERMUDA ដែល​ដឹក​​​ភ្ញៀវ​ចំនួន​​១.៩៦០​នាក់​ ​មាន​​១៩សញ្ជាតិ​ផ្សេង​ៗ​គ្នា ​​បាន​ចូល​មក​​​ចត​រយៈ​ពេល​​១​ថ្ងៃ​​ ​ដើម្បី​ឱ្យ​ភ្ញៀវ​ទេស​ចរ​​​បាន​ដើរ​កម្សាន្ត​នៅ​តាម​​រមណី​យ​ដ្ឋាន​​នានា​​ និង​តាម​តំបន់​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ព្រះ​​សីហនុ​​​ ដើម្បី​ឈ្វេង​យល់​អំពី​សក្តា​នុពល​​ដ៏ស្រស់​​​ត្រកាល​​​ពី​ធម្ម​ជាតិ​​ពិតៗ​​ ជា​ពិសេស​​​ ឆ្នេរ​សមុទ្រ​​ដ៏​ស្រស់​ស្អាត​នៃ​ទឹក​ដី​ខេត្ត​​​ព្រះ​សីហនុ ​ក៏​ដូច​ជា​ឆ្នេរ​​សមុទ្រ​​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ដែល​ត្រូវ​បាន​​​ប្រកាស​ទទួល​ស្គាល់​ និង​​ដាក់​បញ្ចូល​​​ជា​សមាជិក​​ក្លិប​​​​ឆ្នេរ​ដ៏​ស្រស់​​​ស្អាត​​ជាង​គេ​នៅ​លើ​​ពិភព​លោក​ និង​ត្រូវ​បាន​​​ប្រសិទ្ធ​នាម​ថា «តារា​​រះ​​​នាទិស​​និរតី»។

ជា​មួយនឹង​​​ការ​អភិ​វឌ្ឍ​លើ​​វិស័យ​េហដ្ឋា​រចនា​សម្ព័ន្ធ​​​​នានា​​​នៅ​ក្នុង​​​​ខេត្ត​ព្រះ​សីហនុ​​ដែល​​អាជ្ញា​ធរ​​បាន​រៀ​បចំ​ឡើង​ឱ្យ​​មាន​​​ការ​រីក​ចម្រើន​​​លើ​គ្រប់​វិស័យ​​ ជា​ពិសេស​ គឺ​ការ​ប្រឡង​​ប្រណាំ​ង​ទី​​​ក្រុង​ស្អាត​​ ។ កត្តា​ទាំង​​នេះ​ហើយ​ដែល​អាច​ទ​ាក់​ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ចូល​មក​​​កម្សាន្ត​​​កាន់​​តែ​​មាន​ចំនួន​​កើន​ឡើង​​​ពីមួយ​ឆ្នាំ​​​​ទៅ​មួយ​ឆ្នាំ​ជា​បន្ត​បន្ទាប់ ។

លោក​​វរ​សេនីយ៍​ទោ​ ស៊ាង​ ឡេង​ នាយ​នគរ​បាល​អន្តោ​ប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែ​អន្តរ​ជាតិ​​ខេត្ត​ព្រះ​សីហនុបាន​ឱ្យ​ដឹង​ថា​ ​បើ​តួលេខ​ភ្ញៀវ​​​ទេសចរ​​ចូល​មក​តាម​​​នាវា​​ដែល​បាន​​​បំពេញ​បែប​បទ​ឯក​សារឆ្លង​​ដែន​​ (VISA) គិត​ពី​ខែមករា​ ​ដល់​ខែ​​ឧសភា ​​ឆ្នាំ​២០១៣  ភ្ញៀវ​ទេសចរ​មាន​ចំនួន​ ១០.២០០​នាក់។ ​លោក​បាន​​​បន្ត​ទៀត​ថា  ដោយ​​ទទួល​បាន​ការណែនាំ​​ ក៏​ដូច​ជា​ការ​​អនុវត្ត​​​ទៅ​តាម​បទ​បញ្ជា​របស់​លោក​​​នាយ​ឧត្តម​សេនីយ៍​​​​អគ្គ​​​ស្នង​ការ​​​​នគរ​បាល​ជាតិ​​ក្នុង​​ការ​បំពេញ​កាតព្វ​កិច្ច​​ជា​នគរ​បាល​​​អន្តោ​​ប្រវេសន៍​ គឺ​​​ត្រូវ​ខិត​ខំ​ត្រួត​ពិនិត្យ​​​ និង​​សម្រួល​​ទៅ​លើ​​​លិខិត​បទ​ដ្ឋាន​​នានា​ដែល​ទាក់​ទងនឹង​​​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវទេស​​​​​​​ចរ​អន្តរ​ជាតិ​ ​ដោយ​​ធ្វើ​យ៉ាង​ណា​​​​ជួយ​សម្រួល​​​​ឱ្យ​បាន​ទាន់​ពេល​វេលា ​​មិន​​ឱ្យ​​​ភ្ញៀវ​ទេសចរ​​កក​ស្ទះ ឬ​មាន​ការ​ធុញ​​ទ្រាន់​​​មក​លើ​ស្ថាប័ន​​​ជំនាញ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ធ្វើ​​ឱ្យ​​​​​​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​​​​កម្សាន្ត​​​​ម្តង​ហើយ​​ ​ចង់​មក​​ម្ត​ង​ទៀត​ ស្រប​ទៅ​តាម​យុទ្ធ​​​សាស្ត្រ​​​​ចតុកោណ​​​​របស់​រាជ​​រដ្ឋាភិបាល​​​ក្នុង​ការ​​ទំនាក់​ទំនង​​​​បង្កើន​​សេដ្ឋ​កិច្ច​​​ជាតិ​​​​តាម​បែប​​យុទ្ធ​សាស្រ្ត​​​បើក​​ចំហ​ជើង​មេឃ ​ដែល​ជា​ការ​​​រួម​​ចំណែក​លើក​ស្ទួយ​​ជីវភាព​រស់​​​​នៅ​របស់​​​ប្រជា​​ពល​រដ្ឋ​​​ឱ្យ​កាន់​​​​តែ​​​បានល្អ​​ប្រសើរ  ឡើង ។​​​លោក​បាន​​​បញ្ជាក់​ទៀត​ថា ​នាវា​ខាង​លើ​នេះ ​នឹង​មាន​គម្រោង​​ចូល​ចត​កំពង់​​​ផែ​ខេត្ត​​ព្រះ​សីហនុ​​​​​នៅ​ខែ​សីហា ឆ្នាំ​២០១៣ ​ខាង​មុខ​នេះ​​បន្ត​ទៀត៕