ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ព្រាប សុវត្ថិ អង្គុយតែ​ញញឹម​ហួសចិត្ត​នឹង​សំឡេង​របស់​កុមា​រា រ៉េ​ត រ៉ែ​ន (​​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​តាំងពី​វគ្គ​ដំបូង​បំផុត​ថា សមត្ថភាព​ទេព​កោសល្យ​​របស់​កុមា​រា រ៉េ​ត រ៉ែ​ន មក​ពី​ខ​ត្ត​ត្បូងឃ្មុំ ដោយសារ​តែ​កុមា​រា​រូប​នេះ​មាន​សំឡេង​ច្រៀង​២​បែប ហើយ​ពីរោះ​កប់​មិន​ទើសចិត្ត​អ្នក​ស្តាប់​ឡើយ សំឡេង​ស្រី​ក៏​ល្អ…

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​តាំងពី​វគ្គ​ដំបូង​បំផុត​ថា សមត្ថភាព​ទេព​កោសល្យ​​របស់​កុមា​រា រ៉េ​ត រ៉ែ​ន មក​ពី​ខ​ត្ត​ត្បូងឃ្មុំ ដោយសារ​តែ​កុមា​រា​រូប​នេះ​មាន​សំឡេង​ច្រៀង​២​បែប ហើយ​ពីរោះ​កប់​មិន​ទើសចិត្ត​អ្នក​ស្តាប់​ឡើយ សំឡេង​ស្រី​ក៏​ល្អ ប្រុស​ក៏​ច្រៀង​បាន​ក្រ​លួច​។

កុមា​រា​រូប​នេះ​បាន​ឆក់​ចិត្ត​គណៈ​ក​ម្មា​ការ​ទាំង​៣​ឲ្យ​ចុច​ប៊ូ​តុង​ដណ្តើម​គ្នា​យក ក្រោយ​ពេល​ច្រៀង​បទ​ចម្រៀង​សម័យ​ដើម «​នឹក​ភូមិ​ភ្នំ​ធំ​» ធ្វើ​ឲ្យ​គ្រូបង្វឹក​ហួសចិត្ត​នឹង​សំឡេង​ស្រី​ដ៏​មាន​ទឹកដម​ពិបាក​រក​ណាស់​។ ចាប់តាំងពី​វគ្គ​ទី​១​ផ្តើម​ចេញពី​បទ​ចម្រៀង​សម័យ​ដើម​នោះ​មក រ៉េ​ត រ៉ែ​ន បាន​វិវត្តន៍​ខ្លួន ហើយ​បាន​ចាប់​យក ឱ​ក សុគន្ធ​កញ្ញា ជា​គ្រូបង្វឹក​។

ក្លាយជា​សិស្ស​នៅ​ត្រងត្រាប់​ជាមួយ​គ្រូ​ដ៏​មានបទពិសោធន៍​រ៉េ​ត រ៉ែ​ន ត្រូវ​បាន​ឱ​ក សុគន្ធ​កញ្ញា ដុះខាត់​ដាក់​ចម្រៀង​លំបាក​ៗ​ហើយ​ឲ្យ​ច្រៀង​បទ​ប្រុស​ពេញលេញ លក្ខណៈ​អារម្មណ៍​​មនោសញ្ចេតនា​ធ្វើ​ឲ្យ​កុមា​រា​រូប​នេះ​ប្រឈម ហើយ​សំឡេង​ច្រៀង​ជា​មនុស្ស​ប្រុស រ៉ែ​ន​ធ្លាប់​ប្រើ​ពាក្យ​ដាក់​គ្រូ​ថា ទៅ​មិន​រួច​។

លុះ​មានការ​លើកទឹកចិត្ត​ពី​គ្រូ រ៉េ​ត រ៉ែ​ន បាន​កែប្រែ​សមត្ថ​ភាពល្អ​ឡើង​នៅ​លើ​ឆាក​តាំងពី​ចូល​វគ្គ​ខ្វែងគ្នា​រហូត​សុគន្ធ​កញ្ញា ជ្រើសរើស​ចូល​ទៅ​កាន់​វគ្គ​ផ្សាយ​បន្ត​ផ្ទាល់​។ ឆ្លងកាត់​វគ្គ​ផ្សាយ​បន្ត​ផ្ទាល់​៣​ស​ប្តា​ហ៍ មាន​២​ស​ប្តា​ហ៍​រ៉េ​ត រ៉ែ​ន មហាជន​បោះ​ឆ្នោត​ឲ្យ​ជាប់​នឹង​១​ស​ប្តា​ហ៍ ហើយ​ឱ​ក សុគន្ធ​កញ្ញា Save យក​បាន​ន័យ​ថា សុគន្ធ​កញ្ញា​ដូច​ជា​ដឹង​ថា រ៉ែ​ន ជា​ក្មេង​ប្រុស​មាន​សំឡេង​ពិបាក​រក​។

យ៉ាងណាមិញ​យប់មិញ​ជា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ រើស​យក​អ្នក​ពូកែ​២​នាក់​ចូល​ទៅ​កាន់​វគ្គ​ចុង​ក្រោយ​ជា​វគ្គ​លើក​ពាន​នា​អាទិត្យ​ក្រោយ ថ្ងៃ​ទី​៩ វិច្ឆិកា ខាង​មុខ​នេះ​។ ក្នុង​ក្រុម​កញ្ញា មាន​៤​រូប​ប្រកួត​ជម្រុះ​យក​២ ក្នុង​នោះ​រួម​មាន​កុមារី រិ​ទ្ធ សូ​នី​តា កុមា​រា​ឆេ​ង ប្រសិទ្ធ កុមា​រា ទេព ប្រសិទ្ធ និង​រ៉េ​ត រ៉ែ​ន​។

កាន់តែ​អស្ចារ្យ រ៉េ​ត រ៉ែ​ន បែរជា​ច្រៀង​បទ​ស្រី​ជា​ប្រភេទ​បទ​សម័យ​ដើម គឺ​បទ «​រលក​ដួង​ចិត្ត​» ជា​បទ​ដ៏​តឹង​មាន​អឺ​ន​មិន​ងាយ​ច្រៀង​នោះ​ទេ ជា​ពិសេស​កន្លែង​បន្ទរ ហើយ​កម្រ​មាន​តារាចម្រៀង​ស្រី​អាជីព​លើក​មក​ច្រៀង​។ ប៉ុន្តែ រ៉េ​ត រ៉ែ​ន បែរជា​ច្រៀង​ទៅ​យ៉ាង​រលូន ឡើង​​ព្រឺ​សម្បុរ ទះដៃ​ដាច់​ប្រាវ​ពេញ​វេទិកា ហើយ​មើលទៅ​លោក​ព្រាប សុវត្ថិ​វិញ អង្គុយតែ​ញញឹម​ហួសចិត្ត​នឹង​សំឡេង​ច្រៀង​បែប​មនុស្ស​ស្រី​មិនដឹង​មកពីណា​ពីរោះ​ខ្លាំង។

នៅ​ទីបំផុត រ៉េ​ត រ៉ែ​ន ដែល​រៀន​ថ្នាក់​ទី​៩ ក៏​ត្រូវ​ទស្សនិកជន​ផ្ញើ​សា​បោះ​ឆ្នោត​ឲ្យ​ជាប់​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​អរ​ឡើង​មិន​នឹក​ស្មាន​។ លទ្ធផល​នោះ​គេ​កាន់តែ​គិត​ថា តិចរ​ដូ​ល​កាល​ទី​២​នេះ រ៉េ​ត រ៉ែ​ន លើក​ពាន​ទៅ​បើ​សំឡេង​ច្រៀង​ត្រូវ​ក្បួន​ស្រី​ក៏​បាន ប្រុស​ក៏​ល្អ​ពិតជា​កម្រ​រក​។ ទាំងនេះ​ជា​ការ​សន្និដ្ឋាន​យ៉ាងណា​ក៏​ដោយ មាន​តែ​រង់ចាំ​តាមដាន​នៅ​អាទិត្យ​ចុង​ក្រោយ​ទាំងអស់​គ្នា​ទើប​ដឹង​។

តោះ​មក​វិភាគ និង​ស្តាប់​កម្សាន្ត​បទ «​រលក​ដួងចិត្ត​» ច្រៀង​ពេល​ប្រឡង​របស់ រ៉េ​ត រ៉ែ​ន មាន​ភាព​ពិសេស និង​ពីរោះ​បែប​ណា ៖ (វីដេអូ​ដក​ស្រង់​ចេញ​ពី ៖ Sivtai)

https://www.youtube.com/watch?v=IVrEZ-7v6nI&feature=share&fbclid=IwAR0aOqNkkC40Z_wttMsGdzIClp2ajpnwNvzTaA0krlHdR0BRpy_SyemMJNs

វីដេអូ​​​ប្រកាស​លទ្ធ​ផល​ត្រៀម​ចូល​វគ្គ​ផ្តាច់​ព្រ័ត្រ​លើក​ពាន​The Voices kids រ​ដូ​ល​កាល​ទី​២ (ដក​ស្រង់​ចេញពី ៖ MY Khmer)

https://www.youtube.com/watch?v=E7q5tl7jcwo&feature=share&fbclid=IwAR2E1S92vtSgYLCkV7wH5KWhKrjo630ogNrmsCNdErpvTiGVH8-AocVfdxQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ