ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណេះ​សំណាល​ជាមួយ​សមាជិក​បក្ស​ឆ្ពោះ​ទៅ​ការ​បោះ​ឆ្នោត​ថ្ងៃទី​28 កក្កដា

12 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ​​ «​កា​រ​​គ្រប់​គ្រង ​​ការ​ពង្រឹ​ង​​​​​សមា​ជិក​​ សមាជិកា​​បក្ស​បាន​ល្អ​ និង​​​សាម​គ្គី​​ភា​ព​​ផ្ទៃក្នុង​រឹងមាំ​ គឺ​ជា​កត្តា​ឈាន​ទៅ​ដណ្តើម​ជោគ​ជ័យ​ក្នុង​ពេល​​បោះ​ឆ្នោត​ខាង​មុខ »​។​ នេះ​ជា​ការ​លើក​ឡើង​របស់លោក​ រស់​ វណ្ណា​ អនុ​ប្រធាន​ទី១​គណៈ​អចិន្ត្រៃយ៍​គណៈ​ពង្រឹង​មូល​ដ្ឋា​ន​ស្រុក​អង្គ​ស្នួល​​ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​មូលដ​្ឋាន​ឃុំ​​​​បែក​ចាន​ ​និង​ឃុំ​ ​ក្រាំង​ម្កាក់​​

ខេត្តកណ្ដាល ៖ ​​ «​កា​រ​​គ្រប់​គ្រង ​​ការ​ពង្រឹ​ង​​​​​សមា​ជិក​​ សមាជិកា​​បក្ស​បាន​ល្អ​ និង​​​សាម​គ្គី​​ភា​ព​​ផ្ទៃក្នុង​រឹងមាំ​ គឺ​ជា​កត្តា​ឈាន​ទៅ​ដណ្តើម​ជោគ​ជ័យ​ក្នុង​ពេល​​បោះ​ឆ្នោត​ខាង​មុខ »​។​ នេះ​ជា​ការ​លើក​ឡើង​របស់លោក​ រស់​ វណ្ណា​ អនុ​ប្រធាន​ទី១​គណៈ​អចិន្ត្រៃយ៍​គណៈ​ពង្រឹង​មូល​ដ្ឋា​ន​ស្រុក​អង្គ​ស្នួល​​ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​មូលដ​្ឋាន​ឃុំ​​​​បែក​ចាន​ ​និង​ឃុំ​ ​ក្រាំង​ម្កាក់​​ ខណៈពេល​ដែល​លោក​​​​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​សមា​ជិក​​ សមាជិ​កា​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ចំនួន​៥២៣នាក់​ មក​ពី​៥​ភូមិ​ ​ក្នុង​ឃុំ​​ក្រាំង​ម្កាក់ កាល​ពី​​ថ្ងៃទី​៥ ​មិថុនា ​​ ។

លោក​ រស់ ​វណ្ណា បញ្ជាក់​​ថា​​ តាំង​ពី​មុន​រហូត​មក​ដល់​ពេល​នេះ​​​​ អនុ​វត្ត​តាម​ផែន​ការ​សកម្ម​ភាព​ឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង រាស្រ្តនីតិ​កាល​ទី៥​​នៃ​រដ្ឋ​សភា​ ឆ្នាំ​២០១៣​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថ្នាក់​កណ្តា​ល​​គ្រប់​លំដាប់​ថ្នាក់​ ​សហការ​ជា​មួយ​គណៈ​ពង្រឹង​មូល​ដ្ឋាន​ ខេត្ត-​ស្រុក​​បាន​ចំណាយ​ពេល​វេលា​រួម​ទាំង​ទ្រព្យ​ធន​ផង​ដែរ​​​​​ចុះ​ប្រាស្រ័យ​ផ្ទាល់​ជា​ប្រចាំ​ជា​មួយ​ប្រជា​ពល​រដ្ឋ ​ស្វែង​យល់​ពី​សុខ​ទុក្ខ​ និង​តម្រូវ​ការ​ចាំ​បាច់​របស់​ប្រជា​ពល​រដ្ឋ​ ពិសេស​សមា​ជិក សមាជិកា​​បក្ស​​​ជួប​ការ​​លំបាក​ ​ដែល​សកម្ម​ភាព​ទាំងនេះ​គឺ​ជា​ប្រពៃណី​របស់​គណប​ក្ស​ប្រជា​ជន​កម្ពុជា ។​ ​

លោកបញ្ជាក់​បន្ថែមថា​ ជា​បន្ត​បន្ទាប់​ការ​រួម​ប្រាស្រ័យ​ជាមួយ​ប្រជា​ជន​ ​និង​ស្វែង​យល់​ពី​តម្រូវ​ការ​ប្រជា​ជន ​មិន​ថា​ពេល​បោះ​ឆ្នោត​ជិត​មក​ដល់​នោះ​ឡើយ ​​តែ​យើង​បាន​ធ្វើ​ជា​ប្រចាំ​និង​ជា​រៀង​រហូត​មក​ដើម្បី​បម្រើ​ផល​ប្រយោជន៍​និង​ភាព​រីក​ចម្រើន​របស់​ប្រជា​ជន ​​វា​ខុស​ពី​​​​គណ​បក្ស​នយោ​បាយ​មួយ​ចំនួន​ដែល​រាល់​ពេល​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់​ពួក​គេ​តែង​រិះ​រក​គ្រប់​មធ្យោ​បាយ​ល្បិច​កល​​ភូត​ភរ​ប្រកប​ដោយ​មហិច្ឆ​តាល្មោ​ភ​អំណាច​បោក​ប្រាស់​ប្រជា​ជន​ និង​បំភ្លៃ​ការ​ពិត​ស្រប​​ពេល​ដែល​ពួក​គេ​មិន​ដែល​ធ្វើអ្វី​បំពេញ​តម្រូវ​ការ​របស់​ប្រជា​ជន​សូម្បី​តែ​បន្តិច​សោះ​នោះ ។​

ក្នុង​ឱកាស​សំណេះ​សំណាល​នេះដែរ​​​ ​លោក រស់ វណ្ណា ​​បាន​​បង្កើត​ជាវេទិ​កា​សំណួរ​ចម្លើយ​ទទួល​រង្វាន់​សម្រាប់​សមាជ​ិក សមាជិកា​​​បក្ស​ទាំង​អស់​ សំដៅ​បង្កើន​ការ​យល់​​ដឹង​បន្ថែម​ពាក់​ព័ន្ធ​នឹង​​ការ​ឃោស​នា​បោក​ប្រាស់​របស់​គណ​បក្ស​ប្រឆាំង​ក្នុ​ង​​កំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ជិត​មក​ដល់ ។​ ​ជ​ាចុង​ក្រោយ​ ​​លោក​បាន​សំណូមពរ​​ដល់​សមាជិក​ សមាជិកា​បក្ស​ទាំង​អស់ ​សូម​ទៅ​ចូល​រួម​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ និង​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជា​ជន​កម្ពុជា​​ដែល​មាន​លេខ​រៀង​ទី​៤​ហើយ​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​​២៨​ ខែកក្កដា​ ឆ្នាំ២០១៣​ខាង​មុខ​​​​ ។ ​ជាមួយ​​​នេះក៏​​​​បាន​ចែក​អំណោយ​អនុ​ស្សា​វរីយ៍​ដល់​សមា​ជិក​ សមាជិកា​បក្ស​ទាំង​៥២​៣​​​នាក់ ​ក្នុង​ម្នាក់​ៗ​​​ទទួល​បាន​​សារុង​១ផង​ដែរ ៕