ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី​ការ​បើក​បរ​មិន​ពាក់​មួក​សុវត្ថិភាព​ប្រឈម​នឹង​ហានិភ័យ​ គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​ស្លាប់​ជា​មធ្យម​5និង​របួស​15នាក់​ក្នុង​មួយថ្ងៃ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ថ្លែង​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី​ហានិភ័យ​នៃ​ការ​បើក​បរ​ដោយ​មិន​ពាក់​មួក​សុវត្ថិភាព​ និង​ការ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​នៅ​សណ្ឋាគារ​ភ្នំពេញ​ នាថ្ងៃ​ទី​៦​ មិថុនា​នេះ​ លោក​ជំទាវ​ ពុំ​ ចន្ធីនី​ អគ្គលេខា​ធិការ​កាកបាទ​ក្រហម​កម្ពុជា​មាន​ប្រសាសន៍​ថា​​ តាម​រយៈ​របាយ​ការណ៍​បណ្ដោះ​អាសន្ន​ពី​ប្រព័ន្ធ​ព័ត៌មាន​ជន​រង​គ្រោះ​​ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​កម្ពុជា​បង្ហាញ

រាជធានីភ្នំពេញ ៖​ ថ្លែង​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី​ហានិភ័យ​នៃ​ការ​បើក​បរ​ដោយ​មិន​ពាក់​មួក​សុវត្ថិភាព​ និង​ការ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​នៅ​សណ្ឋាគារ​ភ្នំពេញ​ នាថ្ងៃ​ទី​៦​ មិថុនា​នេះ​ លោក​ជំទាវ​ ពុំ​ ចន្ធីនី​ អគ្គលេខា​ធិការ​កាកបាទ​ក្រហម​កម្ពុជា​មាន​ប្រសាសន៍​ថា​​ តាម​រយៈ​របាយ​ការណ៍​បណ្ដោះ​អាសន្ន​ពី​ប្រព័ន្ធ​ព័ត៌មាន​ជន​រង​គ្រោះ​​ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​កម្ពុជា​បង្ហាញ​ថា​ នៅ​ឆ្នាំ​២០១២​កន្លង​ទៅ​ចំនួន​អ្នក​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា​សរុប​ចំនួន​១៥.៦៦០​នាក់​ ដែល​ក្នុង​នោះ​អ្នក​ស្លាប់​មាន​ចំនួន​រហូត​ដល់​១.៩៦៦​នាក់​ កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​២០១១​ ដែល​មាន​អ្នក​ស្លាប់​ចំនួន​១.៩០៥​នាក់​ ។​ តួ​លេខ​នេះ​ច្រើន​ជាង​ចំនួន​ស្លាប់​ដោយ​ជំងឺ​អេដស៍​​ និង​ដោយ​សារ​គ្រាប់មីន​ក្រោយ​សង្គ្រាម​ទៅ​ទៀត​ ។​

លោក​ជំទាវ​បន្ដថា​ បើ​យើង​ពិនិត្យ​មើល​តួលេខ​ជាក់​ស្ដែង​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​កន្លង​មក​ចំនួន​អ្នក​ស្លាប់កើន​ឡើង​ស្ទើរ​​ទ្វេដង​ នៅ​ពេល​ដែល​ចំនួន​ប្រជាពលរដ្ឋ​សរុប​កើន​ឡើង​ត្រឹម​១០​%​ប៉ុណ្ណោះ​ ។​ លោក​ជំទាវ​បញ្ជាក់​ថា​ ចាប់​តាំង​ពី​ឆ្នាំ​២០០៤​ រហូត​ដល់​បច្ចុប្បន្ន​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក្លាយ​ជា​វិញ្ញាសា​ដ៏​សំខាន់​មួយ​របស់​រាជ​រដ្ឋា​ភិបាល​ រហូត​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ចាត់​ទុក​គ្រោះ​ថ្នាក់​នេះ​ថា​ជា​មហន្ដរាយ​ដ៏​ចម្បង​របស់​ប្រទេស​កម្ពុជា​ ។​ ជាក់​ស្ដែង​នៅ​ឆ្នាំ​២០១២​កន្លង​ទៅ​ តាម​របាយការណ៍​បណ្ដោះ​អាសន្ន​ពី​ប្រព័ន្ធ​ព័ត៌មាន​ជន​រង​គ្រោះ​ និង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ បើ​គិត​ជា​មធ្យម​រាល់​ថ្ងៃ​មាន​ប្រជា​ពលរដ្ឋ​កម្ពុជា​ច្រើន​ជាង​៥​នាក់​ស្លាប់​ និង​ប្រមាណជា​១៥​នាក់​រង​របួស​ធ្ងន់​ និង​ពិការ​ដែល​តួលេខ​នេះ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​គួរ​ឱ្យព្រួយបារម្ភ​ ហើយ​យើង​ហៅ​ថា​ជា​គ្រោះ​មហន្ដ​រាយ​មួយ​របស់​ប្រទេស​យើង​ ។​

លោក​ជំទាវ​ ពុំ​ ចន្ធីនី​ បញ្ជាក់​ថា​ ដោយ​មើល​ឃើញ​ពី​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​រៀង​រាល់​ឆ្នាំ​ និង​ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​នៅ​តែ​មាន​ភាព​ប្រឈម​ធ្ងន់​ធ្ងរ​​ ព្រមទាំង​ជំរុញ​ការផ្សព្វផ្សាយ​ឱ្យ​កាន់​តែ​ទូលំទូលាយ​ ទៅ​ដល់​ថ្នាក់​មូលដ្ឋាន​ពាក់​ព័ន្ធ​នឹង​ហានិភ័យ​នៃ​ការ​បើក​បរ​ ដោយ​មិន​ពាក់​មួក​សុវត្ថិភាព​ និង​ការ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិស្រវឹង​​ តាម​រយៈ​ការ​គាំ​ទ្រ​ពី​អង្គការ​សុវត្ថិ​ភាព​ចរាចរណ៍ផ្លូវ​គោក​សាកល​ កាកបាទ​ក្រហម​កម្ពុជា​បាន​បង្កើត​គម្រោង​ថ្មី​មួយទៀត​ គឺ​បណ្ដុះ​បណ្ដាល​គ្រូប​ង្គោល​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក​ទល់បច្ចុប្បន្ន​នេះ​ ក្នុង​គោលបំណង​ពង្រឹង​សមត្ថ​ភាព​ដល់​មន្ដ្រី​ បុគ្គលិក​ ទីប្រឹក្សា​យុវជន​ យុវជន​ និង​អ្នក​ស្ម័គ្រ​ចិត្ដ​កាកបាទ​ក្រហម​កម្ពុជា​ ដោយ​ចូល​រួម​សហការ​ជា​មួយ​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ក្រសួង​មហា​ផ្ទៃ​ និង​ដៃ​គូ​ពាក់​ព័ន្ធ​នានា​ ដែល​គម្រោង​នេះ​កាល​ពី​ឆ្នាំ​២០១២​ បាន​អនុវត្ដន៍​នៅតាម​សាខា​កាកបាទ​ក្រហម​កម្ពុជា​ចំនួន​៦​ និង​បាន​បន្ដ​ពង្រីក​បន្ថែម​ចំនួន​៧​សាខា​ផ្សេង​ទៀត​ សរុប​រួម​ក្នុង​ឆ្នាំ​២០១៣​​នេះ​ យើង​នឹង​អនុវត្ដន៍​បាន​ចំនួន​១៣​សាខា​ ៕​