ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញបានពាក់កណ្ដាលផ្លូវ កាលពីវេលាម៉ោង៩ យប់ថ្ងៃទី៤ មិថុនា ២០១៣ បន្ទាប់ពីឈឺរ៉ាំរ៉ៃនិងដើរមើលគ្រប់ទីកន្លែងមិនជាសោះ បានត្រឹមតែធូរ ក៏ទៅឱ្យព្រះសង្ឃស្រោចទឹកនិងដាក់ថ្នាំបញ្ចុះបាន៤ថ្ងៃ។
ប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះឱ្យដឹងថា បុរសដែលបានស្លាប់ខាងលើឈ្មោះហ៊ិន បាន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិស្វាយសំរោង ឃុំពោធិ៍រំចេក ស្រុកព្រៃកប្បាស។ ប្រភពបន្តថា ជនរងគ្រោះមានជំងឺឈឺក្បាលនិងឈឺភ្លែក បានដើរមើលនៅតាមមន្ទីរពេទ្យជាច្រើនកន្លែងមកហើយ តែមិនជាសោះ បានត្រឹមតែធូរប៉ុណ្ណោះ ក្រុមគ្រួសារក៏នាំទៅឱ្យព្រះសង្ឃស្រោចទឹក ហើយលោក មានសង្ឃដីកាថា មិនអីទេ!មើលជា! លោកក៏ផ្សំថ្នាំបញ្ចុះឱ្យដាំទឹកផឹក។ បន្ទាប់ពីផឹកថ្នាំបញ្ចុះបុរសរងគ្រោះចេះតែរាកមិនឈប់ តែលោកថា មិនអីទេ! រហូតមកដល់ថ្ងៃទី៤ មិថុនា ២០១៣ ឃើញថាមានសភាពធ្ងន់ធ្ងរពេកក៏នាំទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ តែមកដល់ពាក់កណ្ដាលផ្លូវក៏ដាច់ខ្យល់ស្លាប់ទៅ។
បច្ចុប្បន្នក្រុមគ្រួសារជនរងគ្រោះកំពុងសុំឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌៕
ចែករំលែកព័តមាននេះ