គេហទំព័របរទេសចេញផ្សាយកាលពីថ្ងៃទី២ មិថុនា ឆ្នាំ២០១៣ ថា តារាសម្ដែង និងជាពិធីការិនីទូរទស្សន៍ នាង Ada Liu yan បានធ្វើឱ្យអ្នកថតរូប និងអ្នកចូលរួម ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលនាងពាក់អាវចិត្តល្អចំហដើមទ្រូងយ៉ាងទ្រលុកទ្រលន់ក្នុងសន្និសីទកាសែតផ្សព្វផ្សាយរឿងភាគថ្មីរបស់នាងដែលមានចំណងជើងថា « Mural» ។
នៅក្នុងឱកាសផ្សព្វផ្សាយរឿងភាគថ្មីរបស់ខ្លួន តារាសម្ដែង Ada Liu វ័យ៣៣ឆ្នាំ បានស្លៀកសំពត់ខ្លីពណ៌ខៀវ អាវស្ដើងឆ្លុះពណ៌ភ្លឺថ្លាមើលឃើញដល់ឋានសួគ៌ធ្វើឱ្យអ្នកចូលរួមទាំងអស់រំជួលអារម្មណ៍សម្លឹងមើលមិនដាក់ភ្នែក ។នេះមិនមែនជាលើកទី១ទេដែលតារាសម្ដែងនិយមស្លៀកពាក់់សិចស៊ី Ada បង្កឱ្យមានការភ្ញាក់ផ្អើលដោយសារតែការស្លៀកពាក់បញ្ចេញគល់សុដន់ទាំងគូដ៏ស្រស់ស្អាតរបស់នាង ។ កន្លងមកនាងក៏ធ្លាប់ធ្វើឱ្យអ្នកកាសែតឈរភ្លឹកភ្លេចថតរូបជាច្រើនលើករួចមកហើយ ជាពិសេសនៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដទីក្រុងសៀងហៃកាលពីពេលថ្មីៗកន្លងទៅនេះ ៕
ចែករំលែកព័តមាននេះ