ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​២​នាក់​ស្លា.ប់​ក្នុង​ថ្លុកឈាម ខណៈ​២​គ្រឿង​ពន្លះ​គ្នា​លាន់​សូរដូច​រន្ទះ

5 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ ម៉ូតូ​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​លាន់​សូរដូច​រន្ទះ បណ្តាល​ឱ្យ​ភាគី​ទាំង​សងខាង​ស្លាប់​ទាំង​២​នាក់​ក្នុង​ថ្លុកឈាម​នៅ​លើ​ទ្រូងផ្លូវ​យ៉ាង​អា​​ណោ​ធ​អាធ័ម​បំផុត​ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវ​លេខ​១២៩ ក្នុងភូមិ​ព្រៃ​ដកព​រ័ ឃុំ​សំបួរ…

ខេត្ត​តាកែវ ៖ ម៉ូតូ​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​លាន់​សូរដូច​រន្ទះ បណ្តាល​ឱ្យ​ភាគី​ទាំង​សងខាង​ស្លាប់​ទាំង​២​នាក់​ក្នុង​ថ្លុកឈាម​នៅ​លើ​ទ្រូងផ្លូវ​យ៉ាង​អា​​ណោ​ធ​អាធ័ម​បំផុត​ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវ​លេខ​១២៩ ក្នុងភូមិ​ព្រៃ​ដកព​រ័ ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ​។

ប៉ូលិស​ចរាចរណ៍​ស្រុក​ទ្រាំង​បានអោយ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​ខាងលើ​រួមមាន​ ឈ្មោះ​ហេង វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​តា​ប្រឹ​ម ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា C125 ព​ណ៌ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ​១CQ-៨៥៧៩  ។​

ចំណែក​ភាគី​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ C125 ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ​ តាកែវ ១E-៣៦២៥ បើកបរ​ដោយ​ឈ្មោះ​ង៉ែត ចាន់​សុ​ផា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​រវៀង ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ​។

ប៉ូលិស​ចរាចរ​ណ៍​ស្រុក​ទ្រាំង​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ ១CQ-៨៥៧៩ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ តាកែវ ១E-៣៦២៥ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច
(​បញ្ច្រាសទិស​គ្នា​) បណ្តាល​ឱ្យ​ស្លាប់​ទាំង​២​នាក់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

ប៉ូលិស​ចរាចរណ៍​ស្រុក​បាន​បន្ត​ទៀត​ថា បើ​តាម​ស​ក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះ​ទាំង​២នាក់​​បើក​ម៉ូតូ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​អោយ​បុក​គ្នា​ពេញទំហឹង​ឮ​សូរដូច​រន្ទះ និង​បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ទាំង​២​នាក់​ស្លាប់​ថ្លុកឈាម​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀង​ៗ​ខ្លួន រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ