ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ បន្តរឿង​អគ្គ​នាយក​ទូរទស្សន៍​(TNM Online)​ដែលជាប់ចោទ​បោកប្រាក់ជាង១០​​ម៉ឺន​​ដុល្លារ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ លោក​សែ​ម បូ​រ៉ា អាយុ​៤៥​ឆ្នាំ ជា​អគ្គនាយក​ទូរទស្សន៍​អន​ឡាញ (TNM Online )​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឆបោក​លុយ រហូត​ដល់​ទៅ​ជាង​១០​ម៉ឺន​ដុល្លារ…

ខេត្តកំពង់ចាម ៖ លោក​សែ​ម បូ​រ៉ា អាយុ​៤៥​ឆ្នាំ ជា​អគ្គនាយក​ទូរទស្សន៍​អន​ឡាញ (TNM Online )​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឆបោក​លុយ រហូត​ដល់​ទៅ​ជាង​១០​ម៉ឺន​ដុល្លារ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បានឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ តុលា ២០១៨ ហើយនឹង​បន្ត​នីតិវិធី​ទៅ​ច្រៅ​ក្រម​ស៊ើបសួរ​បន្ត​ទៀត នា​ព្រឹក​ថ្ងៃ​ទី​៣១ តុលា នេះ ។

លោក​ខួ​ន ខន មេ​ភូមិ​ចុង បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ ក្នុង​នោះ ១- ឈ្មោះ ប្រាក់ រុន ២-​ឈ្មោះ​នុ​ន ស៊យ ៣-​ឈ្មោះ​ប៉ុ​ល យឿ​ង ៤-​ឈ្មោះ យាន សល ៥-​ឈ្មោះ មា​ច យា​ត ៦- ឈ្មោះ តុល យ៉ុ​ង ៧-​ឈ្មោះ​បាន អាន ៨-​ឈ្មោះ ថុ​ន ថន រស់នៅ​ភូមិ​ឃុំ​ខាងលើ ដោយ​មាន​ដីស្រែ​ប្រាំង​ជិត​៨​ហិ​កតា ពិតជា​បាន​លក់​មក​ឱ្យ​លោក ទេព ភារ​ម្យ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​អន្លង​ក្ងាន់ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

លោក​បន្ត​ថា ជាមួយ​នោះ មាន​លោក​សែ​ម បូ​រ៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​តំណាង​ឱ្យ​ភាគី​ពលរដ្ឋ​០៨​គ្រួសារ ក្នុង​ជំហាន​ដំបូង​អ្នកទិញ​បាន​កក់​ប្រាក់ តែ​មិន​បានដឹង​ថា មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​ ។ ក្រោយមក
ទៀត រឿង​លុយ​ដែល​ទិញ​លក់​ដី​នោះ​លឿន ឬ​យឺត​យ៉ាងណា​រូប​លោក ក៏​មិន​បានដឹង ជាមួយ​នោះ​រូប​លោក​បាន​លើក​ហេតុផល​ថា បើ​មានការ​ទិញ​លក់​ដី​ពី​ពលរដ្ឋ​ណា​ម្នាក់ ហើយ​អ្នកទិញ​ដី​ឲ្យ​លុយ​មិន​ទាន់​គ្រប់​ចំនួន​តាម​ការ​ព្រមព្រៀង​នោះ ម្ចាស់​ដី​អាច​មាន​សិទ្ធិ​ប្តឹង​បាន ។ សូ​ម្បី​តែ​កម្លាំង​សមត្ថកិច្ច​មក​ចាប់ខ្លួន​លោក​សែ​ម បូ​រ៉ា តំណាង​ឲ្យ​ពលរដ្ឋ​នោះ រូប​លោក​ក៏​មិន​បានដឹង​ដែរ ។​ខុស​ត្រូវ​យ៉ាងណា​នោះ ស្ថិត​នៅ​លើ​ច្បាប់​ជា​អ្នក​វិនិច្ឆ័យ ។

លោក​មេធាវី ផូ បូ​រ៉ា​នី​ត ដោយ​មិន​អាច​បំភ្លឺ​បាន​ទេ រឿង​កូនក្តី​របស់​លោក​ឈ្មោះ សែ​ម បូ​រ៉ា ដោយ​រង់ចាំ
នៅ​ថ្ងៃ​ទី​៣១ តុលា នេះ គឺ​នៅ​រង់ចាំ​មើល​នីតិវិធី​របស់​សាលាដំបូង​ខេត្ត​សិន ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ