ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​សមត្ថកិច្ច​ទៅ​ដល់ លេបថ្នាំ​ញៀន​ចូល​ទៅ​ក្នុង​ពោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់​បាន​លេបថ្នាំ​ញៀន​មួយ​កញ្ចប់​ចូល​ទៅ​ក្នុង ពោះ បន្ទាប់​ពី​ឃើញ​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌទួលគោក កំពុង​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់​បាន​លេបថ្នាំ​ញៀន​មួយ​កញ្ចប់​ចូល​ទៅ​ក្នុង ពោះ បន្ទាប់​ពី​ឃើញ​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌទួលគោក កំពុង​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​ច្រកចូល ផ្ទះសំណាក់​ឈូក​ទេព តាម​បណ្ដោយ​ផ្លូវ​មុន្នី​រ៉េ​ត ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​។

ជនសង្ស័យ​ទី​១-​ឈ្មោះ ប៊ុ​ន សីហា អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ក្នុង​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់​។ ទី​២-​ឈ្មោះ ហ៊ុន សុភាព អាយុ​២៧​ឆ្នាំ មុខ​ជាង​ធ្វើ​ធ្មេញ ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់​។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​ពួក​គាត់​បាន​ដាក់ គោលដៅ ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​។

លុះដល់​វេលា​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​០១១ ពណ៌​ខ្មៅ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះ​មក​ដល់​ក្បែរ​នឹង គោលដៅ​ត្រួត​ខាងលើ ពេល​នោះ​ជនសង្ស័យ​ទាំង​ពីរ​ខាងលើ ក៏​បាន​ឈប់​ម៉ូតូ​។ បន្ទាប់​មក​ជនសង្ស័យ​ឈ្មោះ ប៊ុ​ន សីហា ដែល​ជា​អ្នក​អង្គុយ​ខាងក្រោយ​បាន​យក​ថ្នាំ​ញៀន​មួយ​កញ្ចប់ ដាក់​ចូល​ទៅ​ក្នុង​មាត់ ហើយ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃើញ​។

ភ្លាម​នោះ​ខណៈ​ពេល​ដែល​សមត្ថកិច្ច ដើរ​ត្រួតពិនិត្យ បែរជា​ជនសង្ស័យ​រូប​នោះ​បាន​លេបថ្នាំ​ញៀន​ចូល​ទៅ​ក្នុង​ពោះ​បាត់​ហើយ រួច​សមត្ថកិច្ចក៏​បាន​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​ពីរ​នាក់​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នាំ និង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក រង់ចាំ​ធ្វើការ​ចាត់​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ