ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​របស់​ផ្លែ​ល្វា​ ពិត​ជា​ពិសេស​ស្មាន​មិន​ដល់

5 ឆ្នាំ មុន

ផ្លែ​ល្វា​គឺជា​ប្រភព​ផ្គត់ផ្គង់​សារជាតិ​កាក​សរសៃ​ដ៏​សម្បូរ ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​បាន​ខ្លាំង ហើយ​ថែម​ទាំង​ជួយ​បង្ការ និង​ប្រឆាំង​តបត​ជំងឺមហារីក​មួយ​ចំនួន ។ ផ្លែ​ល្វា​ជួយ​ទប់ស្កាត់​ជំងឺមហារីក​ពោះវៀនធំ ។ ផ្លែ​ល្វា​មាន​បរិមាណ​ជាតិ​ដែក​ខ្ពស់​ជួយ​ទប់ស្កាត់​ជំងឺ​ខ្វះ​ឈាម ។ ផ្លែ​ល្វា​ផ្ទុក​កាល់ស្យូម​យ៉ាងច្រើន…

ផ្លែ​ល្វា​គឺជា​ប្រភព​ផ្គត់ផ្គង់​សារជាតិ​កាក​សរសៃ​ដ៏​សម្បូរ ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​បាន​ខ្លាំង ហើយ​ថែម​ទាំង​ជួយ​បង្ការ និង​ប្រឆាំង​តបត​ជំងឺមហារីក​មួយ​ចំនួន ។ ផ្លែ​ល្វា​ជួយ​ទប់ស្កាត់​ជំងឺមហារីក​ពោះវៀនធំ ។

ផ្លែ​ល្វា​មាន​បរិមាណ​ជាតិ​ដែក​ខ្ពស់​ជួយ​ទប់ស្កាត់​ជំងឺ​ខ្វះ​ឈាម ។ ផ្លែ​ល្វា​ផ្ទុក​កាល់ស្យូម​យ៉ាងច្រើន ដោយ​អ្នក​គ្រាន់តែ​បរិភោគ​ផ្លែ​នេះ​ស្រស់​តែ​២-៣​គ្រាប់​ក្នុង​១​ថ្ងៃ ក៏​វា​មាន​ជាតិ​កាល់ស្យូម​ឲ្យ​ដល់​ប្រព័ន្ធ​ឆ្អឹង​បាន​យ៉ាង​គ្រប់គ្រាន់​។ ផ្លែ​ល្វា​មាន​ផ្ទុក​ម៉ា​ញ៉េ​ស្យូ​ម និង​វីតា​មីន K2 រួម​នឹង​កាល់ស្យូម ហើយ​ការ​គួប​ផ្សំ​រវាង​ម៉ា​ញ៉េ​ស្យូ​ម និង K2 វា​ជួយ​ឲ្យ​ប្រព័ន្ធ​ឆ្អឹង​មាន​សុខភាព​មាំមួន​ល្អ​ណាស់ ។

ប្រភេទ​ផ្លែ​នេះ​ក៏​ជួយ​ឲ្យ​រាង​កាយ​ប្រឆាំង​តបត​នឹង​បណ្តា​រ៉ា​ឌី​កាល់​សេរី ដែល​ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ជា​ច្រើន ។ ផ្លែ​ល្វា​ក៏​ជួយ​រក្សា triglyceride (​សារធាតុ​ខ្លាញ់​) ឲ្យ​នៅ​កម្រិត​ទាប ដែល​រាង​កាយ​អាច​គ្រប់គ្រង​បាន ហើយ​ក៏​ប្រសើរ​ដល់​សុខភាព​បេះដូង ។

ខាងលើ​ជា​ផលប្រយោជន៍​ទូទៅ​របស់​ផ្លែ​ល្វា ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ​គឺ​តួនាទី​របស់​ផ្លែ​នេះ​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក ។ ផ្លែ​ល្វា​សម្បូរ​សារធាតុ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី ។​ដំបូង​បង្អស់​គេ​ពិនិត្យ​ឃើញ​ថា ផ្លែ​ល្វា​ស្រស់ ឬ​ក្រៀម ព្រោះតែ​វា​សម្បូរ​ជាតិ​កាក​សរសៃ ទើប​វា​មាន​តួនាទី​ធំធេង​សម្រាប់​បង្ការ​ជំងឺមហារីក​ព្រោះ​វៀន​ធំ ។ ការ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​ជា​ហេតុ​ធ្វើ​ឲ្យ​វា​ជួយ​ដល់​ការ​បង្ការ និង​ព្យាបាល​ជំងឺមហារីក​ដោះ​ព្រោះថា វត្តមាន​នៃ​បណ្តា​រ៉ា​ឌី​កាល់​សេរី ត្រូវ​បាន​ចាត់​ទុក​ថា ជា​មូល​ហេតុ​សំខាន់​បំផុត​បង្ក​ឲ្យ​មាន​ជំងឺមហារីក ។

ទន្ទឹម​នោះ​ដែរ ការ​ស្រាវជ្រាវ​កន្លង​ទៅ ថ្មី​ៗ​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា សារធាតុ​ដែល​គេ​ចម្រាញ់​ចេញពី​ផ្លែ​ល្វា​ជួយ​ដល់​ការ​បង្ខាំង​កំណើន​កោសិកា​មហារីក​បាន​ដល់​ទៅ​៧៥%។ ការ​សិក្សា​នេះ​ត្រូវ​បាន​ចាប់ផ្តើម​លើ​អ្នកជំងឺ​មហារីក​ខួរក្បាល ។ ស្រ​ដៀង​គ្នា​នេះ​ដែរ​នៅ​ក្នុង​ការ​ទប់ស្កាត់ និង​ជួយ​ព្យាបាល​ជំងឺមហារីក​ថ្លើម សារធាតុ​ចម្រាញ់​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់ ក្នុង​ការ​ព្យាបាល​មហារីក​ថ្លើម ហើយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន ។ កំណើន​​នៃ​កោសិកា​មហារីក​ត្រូវ​បាន​កាត់​បន្ថយ​ស្ទើរតែ​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ