ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! លោក​វរសេនីយ៍ត្រី​ម្នាក់​បាន​លោត​សម្លា.ប់​ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អត្តឃាត​(​លោត​ពីលើ​អគារ​) នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី រំលង​អធ្រាត្រ​ថ្ងៃ​ទី​៣០ ខែតុលា​នេះ ក្នុង​សាកលវិទ្យាល័យ​ការពារ​ជាតិ អគារ​B ភូមិ​មិត្តភាព…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អត្តឃាត​(​លោត​ពីលើ​អគារ​) នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី រំលង​អធ្រាត្រ​ថ្ងៃ​ទី​៣០ ខែតុលា​នេះ ក្នុង​សាកលវិទ្យាល័យ​ការពារ​ជាតិ អគារ​B ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

សព​ខាងលើ​មានឈ្មោះ រិ​ន រី ភេទ​ប្រុស អាយុ​ប្រហែល​៤៥​ឆ្នាំ ឋានៈ​វរសេនីយ៍ត្រី មក​ពី​កងពលតូច​អន្តរាគមន៍​ស្មើ​ជើង​លេខ​១៤ នៅ​ពោធិ៍សាត់ ជា​សិក្ខាកាម​ជំនាន់​ទី​២ ឆ្នាំ​ទី​១ វគ្គ​បរិញ្ញាប័ត្រ​ជាន់ខ្ពស់ អប់រំ​ចិត្តសាស្ត្រ មាន​លំនៅ​ភូមិ​ត្រពាំង​ជង ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ពេល​ក្រោក​ពី​គេង​សិក្ខាកាម​ខ្លះ​ក៏​បាន​ហាត់ប្រាណ​ហើយ​ក៏​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ខាងលើ​ដេក​នៅ​លើ​ឥដ្ឋ ស្មាន​តែ​គាត់​ស្រវឹង​ដេក ក្រោយមក​ក៏​ភ្ញាក់ផ្អើល​ដឹង​ថា​គាត់​លោត​សម្លាប់​ខ្លួនតែម្តង ។

បើ​តាម​ព័ត៌មាន​បា​ឲ្យ​ដឹង​ថា គាត់​បាន​លោត​សម្លាប់​ខ្លួន​នៅ​វេលា​ម៉ោង​ប្រហែល​១២​រំលង​អធ្រាត្រ ដោយនៅ​វេលា​នោះ​គេ​បានលឺ​សម្លេង​ធ្លាក់​អ្វីមួយ ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ឡើយ ស្រាប់តែ​ព្រលឹម​ឡើង​សិក្ខាកាម​បាន​ក្រោក​ហាត់ប្រាណ​ក៏​មានការ​ផ្អើល​តែ​ម្តង ។

ទាក់ទិន​នឹង​ការ​ធ្វើ​អត្តឃាត់​ខាងលើ​យើង​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​កន្លង​មក​គាត់​ធ្លាប់​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​តែ​តែង​ផឹក​ស្រវឹង​ជា​រៀងរាល់ថ្ងៃ ហើយ​នៅ​យប់​កើតហេតុ​គាត់​បាន​ផឹក​ជាមួយ​សិក្ខាកាម​នៅ​ខាងក្រោម ពេល​ផឹក​ហើយ​គាត់​បាន​ឡើង​ទៅ​ដេក​ធម្មតា ស្រាប់តែ​ព្រលឹម​ឡើង​ប្រទះ​ឃើញ​សព​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ