ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែ​លាក់​ក្នុង​សាក់​កាដូរ មានអី​ប៉ះ​គ្នា​រត់​បាតជើង​ស​ព្រាត

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌល​គី​រី ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស កាលពី​ថ្ងៃ​ទី​២៧ តុលា ២០១៨ បាន​បង្ក្រាប​ការ​ជួញដូរ​សត្វព្រៃ​មួយ​ករណី ខណៈ​​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ដឹក​សត្វ​ស្វា​ពីរ​ក្បាល​ចេញពី​ដែន​ជម្រក​ការពារ​សត្វព្រៃ​ណា​ម​លៀរ ។ លោក…

ខេត្ត​មណ្ឌល​គី​រី ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស កាលពី​ថ្ងៃ​ទី​២៧ តុលា ២០១៨ បាន​បង្ក្រាប​ការ​ជួញដូរ​សត្វព្រៃ​មួយ​ករណី ខណៈ​​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ដឹក​សត្វ​ស្វា​ពីរ​ក្បាល​ចេញពី​ដែន​ជម្រក​ការពារ​សត្វព្រៃ​ណា​ម​លៀរ ។

លោក វុ​ធ សា​រុំ នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​ណា​ម​លៀរ​បាន​ឲ្យ​ដឹង​ថា «​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ស្នាក់​ការ​កង់​ឡង់​ទួល​ស្វាយ ចុះ​ល្បាត​នៅ​គោលដៅ​ភូមិ​ចាម ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ។ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ដឹក​សាក់​កាដូរ ពណ៌​ប៉ា​រ៉ា ។ ដែល​ក្រុមការងារ​មានការ​សង្ស័យ​ក៏​បាន​ដេញ​តាម ហើយ​ពេល​នោះ​ជនសង្ស័យ​ភ័យ​បាន​បោះ​សាក់​កាដូរ​ចោល ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​មន្ត្រី​បាន​ឆែក​មើល​ក្នុង​សាក់​កាដូរ​មាន​សត្វ​ស្វា​ងាប់​ចំនួន​ពីរ​ក្បាល ជា​ប្រភេទ​ស្វាអង្កត់​» ។

លោកនាយក​ដែន​បាន​បន្ត​ថា «​ក្រុម​ព្រានព្រៃ​តែង​លួច​ចូល​ទៅ​ប​បាញ់​សត្វព្រៃ​យក​ទៅ​លក់ នៅ​តាម​ទីផ្សារ​ងងឹត​ជា​រឿយ​ៗ​ប៉ុន្តែ​សកម្មភាព​របស់​ពួក​គេ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ប្រចាំ​នៅ​ដែន​អភិរក្ស​ចាប់​បង្ក្រាប​ជា​ញឹកញាប់ ។ ដែល​ករណី​ខ្លះ​ត្រូវ​បាន​ឃាត់ខ្លួន​ជន​ពាក់​ព័​ន្ឋ​បញ្ជូន​ទៅ​តុលាការ ចំណែក​ករណី​ខ្លះ​ជនល្មើស​ដឹងខ្លួន​មុន​ក៏​គេច​បាត់ បង្ក្រាប​បាន​ត្រឹម​វត្ថុ​តាង​ប៉ុណ្ណោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ