បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូដួលខ្លួនឯងរងរបួសធ្ងន់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលជិះម៉ូតូឌ្រីម ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BI-5500 មកដល់ចំណុចមុខផ្សារពោធិ៍ចិនតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក៏រេចង្កូតដួលខ្លួនឯងតែម្តង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០០ និង ១០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ មិថុនា ២០១៣ ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ៕


ចែករំលែកព័តមាននេះ