ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​C125 បុក​ម៉ូតូ​ស្មាស់​របួស​ធ្ងន់​ម្នាក់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​បែក​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​ កាល​ពី​វេលា​ម៉ោង​ ១៩​យប់​ ថ្ងៃទី​០៣ មិថុនា​ ២០១៣ ខណៈ​ជិះ​ម៉ូតូ​ ១​គ្រឿង​ ម៉ាក​ស្មាស់​ពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ​ 1F-6474 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១​ ពី​ត្បូង​ទៅជើង​ មក​ដល់​ចំណុច​ផ្ទះ​លេខ​៤៤៣ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការ​មន​ ក៏ត្រូវ​ម៉ូតូ​C125 មួយគ្រឿង​បើក​បរ​ដោយ​បុរស​ម្នាក់​

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​បែក​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​ កាល​ពី​វេលា​ម៉ោង​ ១៩​យប់​ ថ្ងៃទី​០៣ មិថុនា​ ២០១៣ ខណៈ​ជិះ​ម៉ូតូ​ ១​គ្រឿង​ ម៉ាក​ស្មាស់​ពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ​ 1F-6474 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១​ ពី​ត្បូង​ទៅជើង​ មក​ដល់​ចំណុច​ផ្ទះ​លេខ​៤៤៣ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការ​មន​ ក៏ត្រូវ​ម៉ូតូ​C125 មួយគ្រឿង​បើក​បរ​ដោយ​បុរស​ម្នាក់​ផ្សេង​ទៀត​ បុក​ពី​ក្រោយ​បណ្តាល​ឱ្យ​ដួល​ ហើយ​ម៉ូតូ​បង្ក​បាន​បើក​រត់​គេច​បាត់​ ។

ក្រោយ​ហេតុ​ការណ៍​ជន​រង​គ្រោះ​ត្រូវ​បា​នបញ្ជូន​ទៅ​មន្ទីរពេទ្យ​ ចំណែក​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​យក​មក​រក្សា​ទុក​នៅទី​ស្នាក់​ការ​​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ រង់​ចាំ​ការសាច់​ញាតិ​ចូល​មក​ដោះស្រាយ​ ៕