ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ស្អី​ៗ​…បាំង​មុខ​បាំង​ភ្នែក​ទេ​ដឹង ទើបស្រួលចឹង????​​

5 ឆ្នាំ មុន

ប្រទេស​ថៃ​-​ខេត្ត​ស្រះ​កែវ ៖ កាលពី​វេលាម៉ោង​៧​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ តុលា កន្លងទៅ សមត្ថកិច្ច ​​គយ​​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ…

ប្រទេស​ថៃ​-​ខេត្ត​ស្រះ​កែវ ៖ កាលពី​វេលាម៉ោង​៧​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ តុលា កន្លងទៅ សមត្ថកិច្ច
​​គយ​​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដែល​មាន​នាទី​ត្រួតពិនិត្យ​រថយន្ត​គ្រប់​ប្រភេទ​ចេញ​និង​ចូល នៅ​ចំណុច​ឆ្លង​ដែន​ខ្ល​ង​លឹ​ក ឈម​នឹង​ច្រក​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ប្រទេស​កម្ពុជា បាន​ធ្វើការ​ត្រួត ពិនិត្យ​រក​ឃើញ​រថយន្ត​១​គ្រឿង​ឆ្លង​ដែន​ពី​កម្ពុជា​ ចូល​ទៅ​ប្រទេស​ថៃ ដោយ​មាន​ដឹក​ទំនិញ​ខុសច្បាប់​ គឺ​កាំភ្លើងខ្លី​ជ័រ​ចំនួន​​១៨​ដើម ។

ក្រុម​គយ​ថៃ​បាន​បញ្ជាក់​ថា ថ្វី​ដ្បិត​ជា​កាំភ្លើង​ជ័រ​មែន ប៉ុន្តែ​ដោយសារ​ការ​នាំ​ចូល​មិន​បង់ពន្ធ​ ទើប​ធ្វើការ​រឹបអូស និង​រៀបចំ​​ឯកសារ​តាម​នីតិវិធី ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ​កាំភ្លើង​ជ័រ​ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​ពី​កោះ​តៃវ៉ាន់ ឬ​ពី​ប្រទេស​ចិន​ ដោយ​គេចពន្ធ​ចូល​មក​កម្ពុជា រួច​នាំ​ឆ្លង​ទៅ​ប្រទេស​ជិតខាងមិនដឹង​ថា ​មាន​ប៉ុន្មាន​ដង​មក​ហើយ​ទេ ។

ដោយសារ​តែ​សមត្ថកិច្ច​ថៃ​ចាប់​បាន​ទើប​ដឹង​ថា ​ការ​នាំ​ចូល​ទំនិញ​បែប​នេះ​ ពី​ប្រទេស​ចិន​ចូល​កម្ពុជា​ ដូច​ជា​សុខ​ស្រួល​ណាស់ នាំ​ចូល​តាម​ចិត្ត ។ តើ​សមត្ថកិច្ច​យើង​ចិត្តល្អ​ពេក ឬ​មក​ពី​ធូររលុង ? ឬ​មក​ពី​ស្អី​ៗ​ បាំង​មុខ បាំង​ភ្នែក​ទេ​ដឹង ?