ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​ក្នុង​ពិធី​ប្រណាំង​ទូកង​នៅ​ទន្លេ​វ៉ៃ​គោ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រណាំង​ទូកង​ជា​ប្រពៃណី​អបអរសាទរ​ពិធីបុណ្យ​អំ​ទូក​អកអំបុក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ លោក លោក​ជំទាវ​ អ្នកឧកញ៉ា​…

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រណាំង​ទូកង​ជា​ប្រពៃណី​អបអរសាទរ​ពិធីបុណ្យ​អំ​ទូក​អកអំបុក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ លោក លោក​ជំទាវ​ អ្នកឧកញ៉ា​ គណៈ​ប្រតិភូ​ជាតិ និង​អន្តរជាតិ​ មន្ត្រីរាជការ ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​។

ពិធី​នេះ​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៨​តុលា​២០១៨​នៅ​ទន្លេ​វ៉ៃ​គោ​ក្រុង​ស្វាយ​រៀង ដោយ​មាន​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​៤៥​គ្រឿង ​ទូក​ក្តា​រ៣សន្លឹក៦​គ្រឿង ក្នុង​នោះ​ផ្នែក​នារី​១​គ្រឿង​ ដែល​មាន​កីឡាករ​កឡាករ​នី​សរុប​១១៣៥​នាក់ ​នារី​៤​នាក់​។

បើ​តាម​លោក​ម៉ែ​ន វិបុល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​ប្រណាំងទូក​ឆ្នាំ​២០១៨​នេះ​មាន​ចំនួន​៤៥​ទូក មាន​កីឡាករ កីឡា​ការ​នី​សរុប​១១៣៥​នាក់ នារី​៤​នាក់ ក្នុង​នោះ​កីឡាករ​ពេញ​សិទ្ធិ​ចំនួន​៨៧៨​នាក់ កីឡាករ​បម្រុង​២៥៧​នាក់ មាន​ថ្នាក់ដឹកនាំ​កីឡា​ចំនួន​១៩៥​នាក់​។

ក្នុង​នោះ​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ចំនុះ​២២​នាក់​ចំនួន​៣៩​គ្រឿង​គឺ​ទូក​ក្នុង​ខេត្ត​១២​គ្រឿង​ ទូក​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មក​ពី​២៥​រាជធានី​ខេត្ត​២៥​គ្រឿង ទូក​ខេត្តកណ្តាល​១​គ្រឿង​ទូក​រដ្ឋបាល​ខេត្តព្រះវិហារ​១​គ្រឿង ទូក​ក្តារ​៣​សន្លឹក​ចំនួន​៦​គ្រឿង ទូក​ផ្នែក​នារី​១​គ្រឿង​ ។ ក្នុង​ពិធីនោះដែរ ​មាន​មនុស្ស​មក​ចូលរួម​ទស្សនា​រាប់​ម៉ឺន​នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ