ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ខំ​បីកូន​រត់​ទាំង​យប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះ​ក្នុង​បន្ទប់​បើក​ថ្នាំពេទ្យ​ជាន់​ទី​២ អគារ​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​កុមារ​ជាតិ​អស់​សម្ភារ​មួយ​ចំនួន​ធំ និង​ឯកសារ​អ្នកជំងឺ​មួយ​ចំនួន ដែល​ហេតុ​ជំហាន​ដំបូង​គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ ប៉ុន្តែ​គេ​បាន​ដាក់​ការ​សង្ស័យ​ថា ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង ។ ហេតុការណ៍​នោះ​បាន​កើតឡើង​ពី​វេលា​ម៉ោង​២១​និង​៤៥​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះ​ក្នុង​បន្ទប់​បើក​ថ្នាំពេទ្យ​ជាន់​ទី​២ អគារ​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​កុមារ​ជាតិ​អស់​សម្ភារ​មួយ​ចំនួន​ធំ និង​ឯកសារ​អ្នកជំងឺ​មួយ​ចំនួន ដែល​ហេតុ​ជំហាន​ដំបូង​គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ ប៉ុន្តែ​គេ​បាន​ដាក់​ការ​សង្ស័យ​ថា ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​ពី​វេលា​ម៉ោង​២១​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​បើក​ថ្នាំ​ជាន់​ទី​២ ក្នុង​អគារ​សង្គ្រោះ​បន្ទាន់ បណ្តោយ​ផ្លូវ​លេខ​១១០ ភូមិ​១៤ សង្កាត់​ទឹកល្អក់​១ ខ​ណ្ទ​ទួល​គោក ។

បើ​តាម​ក្រុម​គ្រូពេទ្យ​ដែល​ធ្វើការ​នៅ​បន្ទប់​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​លាន់លឺ​សម្លេង​ផ្ទុះ​គេ​សង្ស័យ​ទុ​ស្សែ​ខ្សែភ្លើង ហើយ​ក៏​ចេញ​ផ្សែង​នឹង​អណ្ដាតភ្លើង​កើតឡើង​យ៉ាង​សន្ធោសន្ធៅ​ខណៈនោះ​ក្រុម​គ្រូពេទ្យ និង​ឪពុក​ម្តាយ​ក្មេង​ៗ​អ្នកជំងឺ​ក៏​បាន​នាំ​គ្នា​ពរ​កូន​ចុះ​មក​ក្រោម​រត់​ជាន់​ជើង​គ្នា ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។

ភ្លាម​ៗ​នោះ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​ខណ្ឌទួលគោក​ចំនួន​ពីរ​គ្រឿង ចុះ​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​បាញ់​ទប់ស្កាត់​កុំ​ឲ្យ​ភ្លើង​រាលដាល​ទៅ​បន្ទប់​ផ្សេង​ៗ​ថែម​ទៀត ទើប​មានការ​អន្តរា​គម៍​ពី​រថយន្ត​អគ្គិភ័យ​របស់​នរ​គ​បាល​រាជធានី​ភ្នំពេញ សរុប​ចំនួន​១៦​គ្រឿង តែ​ប្រើ​អស់​ចំនួន​០៧​គ្រឿង ទើប​អណ្តាតភ្លើង​រលត់​ទាំងស្រុង ។ ក្នុង​ហេតុការណ៍​នេះ​ដែរ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស ឬ​បាត់បង់​ជីវិត​នោះ​ទេ គ្រាន់តែ​រង​ការ​ខូចខាត​សម្ភារ​មួយ​ចំនួន​នឹង​ឯកសារ​របស់​អ្នកជំងឺ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ