ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក​! ឆែក​ឃើញ​មិន​ចេះ​តិច​ក្នុងបន្ទប់ជួល ខាងកើត​ផ្សារ​ត្រី​

5 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​៤​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​កំលាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត ថា​ មាន​គេ​ចែក​ចាញ​គ្រឿងញៀន​នៅ​ក្ន​ង​បន្ទប់​ជួល​លេខ​៥ នៅ​ជាន់​ទី​១ នៅ​ចំណុច​ខាងកើត​ផ្សារ​ត្រី…

ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​៤​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​កំលាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត ថា​ មាន​គេ​ចែក​ចាញ​គ្រឿងញៀន​នៅ​ក្ន​ង​បន្ទប់​ជួល​លេខ​៥ នៅ​ជាន់​ទី​១ នៅ​ចំណុច​ខាងកើត​ផ្សារ​ត្រី ស្ថិត​នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត បន្ទាយ​មាន​ជ័យ ។

បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​ភ្លាម កំលាំង​ជំនាញ​បាន​ទៅ​ដល់​ក៏​ធ្វើការ​ឆែកឆេរ​រក​ឃើញ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ភាព រក្សា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់​យក​រួម​មាន ម្សៅ​ក្រាម​ព​ណ៌​ស​ថ្លា​១​កូន​ថង់​ធំ​ល្មម​, ថ្នាំ​គ្រាប់​ព​ណ៍​ទឹកក្រូច មាន​អក្សរ​LV​ចំនួន​១៤៣​គ្រាប់​កន្លះ​, ថ្នាំ​គ្រាប់​ព​ណ៍​លឿងខ្ចី​ចំនួន​៣០​គ្រាប់ មាន​អក្សរ រ៉ូ​ឡិច​, ថ្នាំ​គ្រាប់​ពណ៌​ខៀវខ្ចី​ចំនួន​៩០​គ្រាប់ មាន​អក្សរ រ៉ូ​ឡិច​, ថ្នាំ​ដប​កេ​តា​មីន​ចំនួន​៦១​ដប​។

ជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំ​ញៀ​ង​ចំនួន​២, ថ្នាំ​បន្ទះ​ចំនួន​១៧​គ្រាប់​, សំបក​ដប​កេ​តា​មីន​ចំនួន​៤៥៤​ដប​, គំរប​ដប​កេ​តា​មីន​មួយ​ចំនួន រួម​និង​ប្រអប់​ថ្នាំ​កេ​តា​មីន​ចំនួន​៥​ពណ៌​ខៀវ​, ថង់​កិប​មាត់​សំរាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​, ថង់​ខ្មៅ​មាន​រុំ​ស្គុ​ត​ចំនួន​៤​សំរាប់​ច្រក​គ្រឿងញៀន​, ឆ្នាំង​សំរាប់​សំ​ងួ​ត​ថ្នាំ​ញៀ​ង​ចំនួន​១​គ្រឿង និង​កេស​ក្រដាស​ដែល​មាន​សរសេរ​លេខ​ទូរស័ព្ទ ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត​ចំនួន​២​ផង​ដែរ ។

បន្ទាប់​ពី​ឈ្មោះ​ភាព រក្សា បាន​សារភាព កំលាំង​សមត្ថកិច្ច​ក៏​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​នៅ​ចំណុច​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ឈ្មោះ ធុន សុ​គ​ន្ធា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុន​របរ បុគ្គលិក​កាស៊ីណូ ស្នាក់​នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ​ទាំង​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបសួរ​នៅ​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត ៕

កែសម្រួលដោយ