ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​២ រួច​១ ទើប​ធ្លាយ​យក​លុយ​មុន​ចាប់​ជា​ក្រោយ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រថយន្ត​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​២​គ្រឿងក្នុង​ចំណោម​រថយន្ត​៣​គ្រឿង​ត្រូវ​កម្លាំង​នគរបាល​ចរាចរណ៍​ជើង​គោក​ស្ទាក់​ចាប់​ខណៈ​កំពុង​ចរាចរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៩ កាលពី​ម៉ោង​២០​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨​ ត្រង់​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ ស្ថិត​ក្នុងភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ…

ខេត្តស្ទឹងត្រែង ៖ រថយន្ត​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​២​គ្រឿងក្នុង​ចំណោម​រថយន្ត​៣​គ្រឿង​ត្រូវ​កម្លាំង​នគរបាល​ចរាចរណ៍​ជើង​គោក​ស្ទាក់​ចាប់​ខណៈ​កំពុង​ចរាចរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៩ កាលពី​ម៉ោង​២០​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨​ ត្រង់​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ ស្ថិត​ក្នុងភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។

ករណី​ស្ទាក់​ចាប់​រថយន្ត​ខាងលើ​ត្រូវ​សមត្ថកិច្ច​ប្រាប់​អោយ​ដឹង​ថា​រថយន្ត​ផ្ទុក​បទល្មើស​ជាក់ស្តែង​ចំនួន​៣​គ្រឿង ជា​ប្រភេទ​រថយន្ត​កា​ម៉ា​រី​គូថ​ប៉ោង​ចេញពី​ខេត្តព្រះវិហារ ឆ្ពោះ​មក​កាន់​ខេត្តស្ទឹងត្រែង និង​អាច​បន្ត​ឆ្ពោះទៅ​ប្រទេស​វៀតណាម​តែ លុះ​មក​ដល់​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ​ក៏​ត្រូវ​កម្លាំង​ប៉ូលិស​ចរាចរណ៍​ឃាត់​ចាប់​ចំនួន​២​គ្រឿង​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​ឯ​មួយ​គ្រឿង​ទៀត​បើក​រត់គេច​ខ្លួន​បន្ទាប់​ហេតុការណ៍​កើតឡើង​។

ក្រោយ​ការ​ឃាត់​ចាប់​រថយន្ត​ទាំង​ខាងលើ ស្រាប់តែ​មានរឿង​គួរ​អោយ​ភ្ញាក់ផ្អើល​ ​ដោយសារ​ស្ត្រី​ម្នាក់​អះអាង​ថា​ជា​ម្ចាស់​រថយន្ត​ស្រក់​ទឹកភ្នែក​លើកដៃ​ដើរ​សំពះ​អង្វរ​សមត្ថកិច្ច​គ្រប់​ផ្នែក​នៅ​ទីនោះ​សុំ​ជួយ​ដោះ​លែង​ពួក​គាត់ ព្រោះ​បាន​បង់លុយ​រត់ការ​ផ្លូវ​នៅ​កន្លែង​បា​រ៉ា​ស់​ត្រួតពិនិត្យ​នេះ​រួចរាល់​អស់ហើយ​មុន​នឹង​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ដឹកឈើ​ចេញពី​ខេត្តព្រះវិហារ​។

ស្ត្រី​ខាងលើ​បាន​បន្ត​រៀបរាប់​បន្ត​ថា បើ​អាជ្ញាធរ​ខេត្ត​ដាក់​កម្លាំង​បិទ​ឈើ​មិន​អោយ​ចេញ ចុះ​ហេតុ​ដូច​ម្តេច​ក៏​កម្លាំង​ចម្រុះ​នៅ​ទី​នេះ មិន​ប្រាប់​គាត់ បែ​ជា​យក​លុយ​គាត់​ហើយ ពេល​ដែល​គាត់​ដឹកឈើ​ចេញ​ស្រាប់តែ​ចាប់​គាត់​ទៅ​វិញ?

ពាក់ព័ន្ធ​ករណី​ខាងលើ​នគរបាល​ចរាចរ​នៅ​ទីនោះ​បាន​បញ្ជាក់​ថា លោក​ធ្វើ​តាម​តួនាទី​និង​បទបញ្ជា​របស់​លោក អូត ស៊ី​វុ​ត្ថា ស្នងការ​រង​ទទួល​ផែន​ចរាចរ​ជើង​គោក​ជំនួស​លោក​ឌៀប ចាន់​ធី ដោយ​មិន​អោយ​ប៉ះពាល់​លុយកាក់ ស៊ីសំណូកសូកប៉ាន់​និង​ធ្វើបាប​កៀបសង្កត់​ប្រជាពលរដ្ឋ​នោះ​ទេ​។​ចំពោះ​រឿង​នេះ ម្ចាស់​ឈើ​គាត់​បាន​បង់លុយ​អោយ សមត្ថកិច្ច​រូប​ណា​បុគ្គល​សមត្ថកិច្ច​រូប​នោះ​គួរ​ទទួលខុសត្រូវ​ចុះ​។

សូម​បញ្ជាក់​ថា​កម្លាំង​ចម្រុះ​ចាំ​ត្រួតពិនិត្យ​បទល្មើស​នៅ​ទីនោះ​រួម​មាន​មាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ជា​ប្រធាន កម្លាំង​ស្នងការ​នគរបាល​ខេត្ត កម្លាំងយោធា កម្លាំង​អាវុធហត្ថ​និង កម្លាំង​នគរបាល​ចរាចរ​ដែល​សរុប​ប្រមាណ​ជា​ជិត​២០​នាក់ ប៉ុន្តែ​មាន​តែ​បុគ្គល​២​ទៅ​៣​នាក់​ប៉ុណ្ណោះ​ដែល​បាន​យក​លុយ​ពី​ប្រព្រឹត្ត​បទល្មើស​លុះ​ចេញដំណើរ​បែរ​ឃាត់​ចាប់​ជា​ក្រោយ​។

តាម​​បទបញ្ជា​របស់​ប្រធាន​គណ​បញ្ជាការ​ឯកភាព​ខេត្ត​ដែល​មាន​លោក ម៉ុម សា​រឿ​ន ជា​ប្រធាន​បាន​អនុ
ញ្ញាត​អោយ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​បទល្មើស​ផ្សេង​ៗ ជា​ពិសេស​បទល្មើស​ព្រៃឈើ ចំនួន​បី​កន្លែង​សំខាន់​ៗ​ទី​១​លើ​កំណាត់​ផ្លូវជាតិ​លេខ​៩​ពី​ស្ទឹង​ត្រែង​ទៅ​ខេត្តព្រះវិហារ ត្រង់​ចំណុច​អូរ​ច​ង្ហា​រ ទី​២​លើ​ផ្លូវជាតិ​លេខ​៧៨ ពី​ស្ទឹង​ត្រែង​ទៅ​ខេត្តរតនគិរី ត្រង់ ចំណុច​ក្បែ​ស្ពាន​ស្រែ​ពក និង​ទី​៣-​លើ​ផ្លូវជាតិ​លេខ​៧ ពី​ស្ទឹង​ត្រែង​ទៅ​ខេត្តក្រចេះ​ត្រង់​ភ្នំ​ក្រហម​លើ​ផ្លូវ​អូរ​ពងមាន់​។

ជា​ការ​កត់សំគាល់ បន្ទាប់​ពី​ការ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​បទល្មើស​មួយ​ចំនួន​ជា​ពិសេស​បទល្មើស​ព្រៃឈើ​មានការ​ថយ​ចុះ​គួរ​អោយ​កត់សំគាល់​ បើ​ទោះណាជា​នៅ​មានការ​ឃុបឃិត​លួច​អោយ​ចេញ​បែប​ណា​នីមួយ​ៗនោះ​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ