ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយខន​ស្រវឹង​ស្រា​ជោគ​ជាំ​ បើក​បុក​ម៉ូតូ​ឌ្រីម​ របួស​បែក​មុខ​បែក​មាត់​ទាំង​សង​ខាង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ម៉ូតូ​អាយខន​ស្រវឹង​ស្រា​ជោគ​ជាំ​ បើក​បុក​ម៉ូតូ​ឌ្រីម​ C125 របួស​បែក​មុខ​បែក​មាត់​ទាំងសង​ខាង​​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២២​ និង​ ២០​នាទី យប់​ថ្ងៃទី​០១​ មិថុនា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​នតប្រ៊ីត ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។

រាជ​ធានី​ភ្នំពេញ​ ៖ ម៉ូតូ​អាយខន​ស្រវឹង​ស្រា​ជោគ​ជាំ​ បើក​បុក​ម៉ូតូ​ឌ្រីម​ C125 របួស​បែក​មុខ​បែក​មាត់​ទាំងសង​ខាង​​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២២​ និង​ ២០​នាទី យប់​ថ្ងៃទី​០១​ មិថុនា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​នតប្រ៊ីត​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​គេបាន​ឃើញ​​ម៉ូតូ​អាយ​ខន​ ពណ៌​ផ្កា​ឈូក​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1AR-2371 បើក​បរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​ ធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវនតប្រ៊ីត ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​​ឌ្រីម​ C125 មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1O-8171 បើក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​បញ្រ្ចស់​គ្នា​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ទាំង​ពីរ​របួស​បែក​មុខ​បែក​មាត់​ ចំណែក​ម៉ូតូ​រង​ការ​ខូច​ខាត​ទាំង​សង​ខាង ។ ក្រោយ​ហេតុ​ការណ៍ ​ភាគី​ទាំង​ពីរ​កំពុង​ធ្វើ​ការ​ចរចារគ្នា​ពុំ​ទាន់​មាន​ការ​អន្តរាគមន៍​ពី​សមត្ថ​កិច្ច​នៅ​ឡើយ​ ៕