ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ​លោក​កាំ​ង ហ្គិ​ច​អ៊ា​ង ហៅ​ឌុ​ច​អតីត​មេ​ខ្មែ​ក្រហម​កំពុង​សង្គ្រោះ​បន្ទាន់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក កាំ​ង ហ្គិ​ច​អ៊ា​ង ហៅ​ឌុ​ច អតីត​មេ​ខ្មែ​ក្រហម និង​ជា​ប្រធាន​គុក​ទួល​ស្លែង​ក្នុង​របប​ខ្មែរក្រហម​មក​ដល់​ល្ងាច ថ្ងៃ​ទី​២៥ ខែតុលា…

ខេត្តកណ្តាល ៖ លោក កាំ​ង ហ្គិ​ច​អ៊ា​ង ហៅ​ឌុ​ច អតីត​មេ​ខ្មែ​ក្រហម និង​ជា​ប្រធាន​គុក​ទួល​ស្លែង​ក្នុង​របប​ខ្មែរក្រហម​មក​ដល់​ល្ងាច ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​សូ​វៀត ហៅ​ពេទ្យ​រុ​ស្សី រាជធានី​ភ្នំពេញ ។

ក្រុម​គ្រូពេទ្យ​កំពុងធ្វើការ​តាមដាន តែ​អ្នកជំងឺ​(​ឌុ​ច​) បាន​ហាម​ដាច់ខាត​មិន​ឲ្យ​ផ្តល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ឡើយ បើ​ទោះបី​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​សាលាដំបូង​ខេត្តកណ្តាល​ក៏​ដោយ ។
ឪ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ចាត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល​ឲ្យ​ដឹង​នៅ​ល្ងាច ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ ។ លោក​ចាត ស៊ី​នាង បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២០ ខែតុលា​នេះ លោក​កាំ​ង ហ្គិ​ច​អ៊ា​ង មាន​អាកា​រៈ​ហត់ (​ថប់ដង្ហើម​) ហើយ​ពេទ្យ​របស់​គាត់​(​កាំ​ង​ហ្គិ​ច​អ៊ា​ង​) បាន​ស្នើ​សុំ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ ។ ដោយនៅ​ថ្ងៃ​ទី​២១ ខែតុលា រូប​លោក​ចាត់ ស៊ី​នាង​) និង​លោក​ឯក ស៊ុន រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល និង​ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យ​ជ័យ​ជំនះ បាន​សម្រេច​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែតុលា គាត់​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​បន្ទប់សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​តាមដាន ។

លោក​បាន​បញ្ជាក់​ថា ឥឡូវនេះ​បញ្ជូន​ដាក់​នៅ​ក្នុង​បន្ទប់​ដាក់​អ៊ុ​ក​ស៊ី​ហ្សែ​ន​ដោយឡែក​តែឯង ។ ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល​បាន​បន្ត​ថា ចំពោះ​បញ្ហា​ការពារ​សន្តិសុខ គឺ​លោក​បាន​ស្នើ​សុំ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដើម្បី​ចាត់​ទាំង​កម្លាំង​នាយកដ្ឋាន​សន្តិសុខ​មក​សហការ​ជាមួយ​កម្លាំង​ពន្ធនាគារ ដើម្បី​ជួយ​ការពារ​សន្តិសុខ​ពីព្រោះ វា​ផុត​ពី​សមត្ថកិច្ច​របស់​ខាង​ខេត្ត ។ លោក កាំ​ង ហ្គិ​ច​អ៊ា​ង ហៅ​ឌុ​ច បាន​ផ្ទេរ​ពី​ពន្ធនាគារ​របស់​សាលាក្តី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៣ ទៅ​កាន់​ពន្ធនាគារ​ខេត្តកណ្តាល​ក្រោយ​ពី​ការ​ប្រកាស​សាលដីកា​របស់​អង្គ​ជំនុំជម្រះ​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១២ ។

បើ​តាម​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​ប្រព័ន្ធ​សារព័ត៌មាន​ឲ្យ​ដឹង​ថា លោក​កាំ​ង ហ្គិ​ច​អ៊ា​ង ហៅ​ឌុ​ច ត្រូវ​បាន​កាត់ទោស​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង និង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ពាក់ព័ន្ធ​ជាមួយ និង​តួនាទី​របស់​គាត់​ជា​ប្រធាន​គុក​ទួល​ស្លែង​ដែល​គុក​ទួល​ស្លែង​នេះ គឺជា​កន្លែង​គុក​សម្ងាត់​ដែល​ស្និទ្ធ​ទៅ​នឹង​បក្ស​កុម្មុយនីស្ត​កម្ពុជា ហើយ​ត្រូវ​បាន​គេ​ដឹង​ថា មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១៥០០០​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឃុំ​បញ្ជូន​ទៅ​មន្ទីរ​សន្តិសុខ​ស​-២១ ដើម្បី​ធ្វើការ​សួរ​ចម្លើយ និង​យក​ទៅ​សម្លាប់​ចោល​នៅ​ក្នុង​របប​ខ្មែរក្រហម​ពី​ថ្ងៃ​ទី​១៧ មេ​សា ១៩៧៥ ដល់​ថ្ងៃ​ទី​៦ មេ​សា ១៩៧៩ ។

តាម​សាលដីកា​របស់​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ដែល​ចេញ​នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១២ គឺ​បាន​សម្រេច​ផ្តន្ទាទោស​លោក​កាំ​ង ហ្គិ​ច​អ៊ា​ង ហៅ​ឌុ​ច ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង និង​មនុស្សជាតិ និង​ឧក្រិដ្ឋ​សង្គ្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ