ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាឡែន​បើក​បុក​របង​ស្ថានីយ៍​ទូរទស្ស​ន៍​ជាតិ​កម្ពុជា​ ខូច​ខាត​យ៉ាង​ដំណំ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ រថ​យន្ត​បាឡែន​ពណ៌ទឹក​ប្រាក់​ ១​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Q-7843 បើក​បរ​ដោយ​បុរស​ម្នាក់​ទំនង​ជា​ស្រវឹង​ស្រា​ជោគ​ជាំ​ បាន​បើក​ទៅ​បុក​របង​ស្ថានីយ៍ទូរទស្ស​ន៍​ជាតិ​កម្ពុជា​ បាក់​ផុង​ទៅ​ក្នុង​ខូច​ខាត​យ៉ាង​ដំណំ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២៤ និង​ ៤០នាទី រំលងអាធ្រាត្រ

រាជ​ធានី​ភ្នំ​ពេញ​ ៖ រថ​យន្ត​បាឡែន​ពណ៌ទឹក​ប្រាក់​ ១​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Q-7843 បើក​បរ​ដោយ​បុរស​ម្នាក់​ទំនង​ជា​ស្រវឹង​ស្រា​ជោគ​ជាំ​ បាន​បើក​ទៅ​បុក​របង​ស្ថានីយ៍ទូរទស្ស​ន៍​ជាតិ​កម្ពុជា​ បាក់​ផុង​ទៅ​ក្នុង​ខូច​ខាត​យ៉ាង​ដំណំ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២៤ និង​ ៤០នាទី រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី០១​ មិថុនា ២០១៣​ នៅ​ចំណុច​ផ្លូវ​លេខ​២៧៣​ សង្កាត់​ទួលស​ង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ។

ក្រោយបុក​រួច​ម្ចាស់​រថ​យន្ត​បង្ក​បាន​ព្យាយាម​បើក​រ៉ឺយែគេច​ខ្លួន តែត្រូវ​ប្រជាពល​រដ្ឋ​ជួយ​ចាប់​ ខណៈ​ដែល​រថ​យន្ត​បែក​កង់​មុខ​ ខូច​ខាត​ផ្នែក​ខាងមុខ​ទាំង​ស្រុង​ និង​បែក​ពោង​ទៅ​មុខ​លែង​រួច​ ។ សមត្ថ​កិច្ច​បាន​ចុះ​ធ្វើការ​វាស់​វែង​ និង​នាំ​យក​រថ​យន្ត​ទៅរក្សា​ទុក​ដើម្បីធ្វើ​ការ​​ដោះ​ស្រាយ​ ៕