ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព្រឹត្តិ​ទ​ង្វើ​បែប​នេះ​ហើយ​… ពួន​សំងំ​មានកាំបិត​ក្រោម​ខ្លួន​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​កម្មករ​សំណង់​ម្នាក់​ជិះ​បុក​ម៉ូតូ​ស្ត្រី​២​នាក់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហើយ​មិន​ព្រម​ដោះស្រាយ បែរជា​ហៅ​បក្សពួក​មក​វាយ​គំរាម​យក​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​កម្មករ​សំណង់​ម្នាក់​ជិះ​បុក​ម៉ូតូ​ស្ត្រី​២​នាក់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហើយ​មិន​ព្រម​ដោះស្រាយ បែរជា​ហៅ​បក្សពួក​មក​វាយ​គំរាម​យក​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ប្រាសាទ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ខាងលើ​មាន​គ្នា​២​នាក់​ជា​ម្តាយ និង​កូនស្រី ជិះ​ម៉ូតូ​ម៉ាក​គប់​៧០ ពណ៌​ខៀវខ្ចី ចេញពី​មន្ទីរពេទ្យ​ឆ្ពោះទៅ​ផ្ទះ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បត់​ឆ្វេង ចំណែក​ជន​បង្ក​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៨ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ដោយ​ជិះ​ម្នាក់ឯង​រត់​បាត់ ។

តាម​ប្រភព​ពី​ស្ត្រី​ជា​ម្តាយ​រង​របួសស្រាល​និយាយ​ប្រាប់​ថា នៅ​មុន​កើតហេតុ រូប​គាត់​ឌុ​ប​កូនស្រី​របស់​គាត់​ចេញពី​មន្ទីរពេទ្យ​ឯកជន​ពី​ភូមិ​ស្រែ​តេជះ​មក​ផ្ទះ​វិញ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​ម៉ូតូ​ជន​បង្ក​ជិះ​ស្របគ្នា​។ ខណៈនោះ​ម៉ូតូ​គាត់​បាន​ស៊ី​ញ៉ូ​បត់​ឆ្វេង ស្រាប់​តែ​ម៉ូតូ​ជន​បង្ក​មក​បុក​ពីក្រោយ បណ្តាល​ឱ្យ​កូនស្រី​របស់​គាត់​របួសធ្ងន់ និង​រូប​គាត់​ជា​ម្តាយ​របួសស្រាល ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ខណៈ​ពេល​គ្រោះថ្នាក់​ភ្លាម​ៗ ភាគី​រង​គ្រោះ និង​ប្រជាពលរដ្ឋ​បាន​ឃាត់​ម៉ូតូ​ជន​បង្ក​ខាងលើ​ដើម្បី​ដោះស្រាយ បន្ទាប់​មក​ភាគី​បង្ក​នោះ​បាន​ទៅ​ហៅ​បក្សពួក​ជា​កម្មករ​ដូច​គ្នា​ប្រមាណ​ជិត​១០​នាក់​មក​គំរាម និង​យក​ដុំ​ថ្ម​គប់​ភាគី​រង​គ្រោះ និង​ប្រជាពលរដ្ឋ​ឱ្យ​រង​របួស​២​នាក់​ទៀត ហើយ​យក​ម៉ូតូ​ចេញពី​កន្លែង​កើត​ទៅ​បាត់ ។

ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បញ្ជាក់​ទៀត​ថា ជន​បង្ក​ខាងលើ​នោះ គ្រាន់តែ​ដឹង​ថា ពួក​​គេ​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ជិត​កន្លែង​កើតហេតុ​ផង​ដែរ បន្ទាប់​មក​ភាគី​រង​គ្រោះ​ទៅ​ប្តឹង​សមត្ថកិច្ច​ភ្លាម​ៗ ពេល​ដឹង​ដល់​លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បញ្ជា​កម្លាំង ព្រមទាំង​កម្លាំង​អន្តរាគមន៍​ពិសេស​ចុះ​ទៅ​ទីតាំង​កើតហេតុ​សហការ​ជាមួយ​មេ​ភូមិ​ឃាត់​ជន​បង្ក​ម្នាក់​ដែល​ពួន​សំងំ​ក្នុង​ការដ្ឋាន​សំណង់​ខាងលើ មានកាំបិត​នៅ​ខាង​ក្រោម​​ខ្លួន​ទៀត​ផង ចំណែក​បក្សពួក​ផ្សេង​ទៀត​រត់គេច​ខ្លួន​អស់​។

ក្រោយ​ពេល​កើតហេតុ ជន​បង្ក​ខាងលើ​ត្រូវ​បាន​កំលាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្នោរ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ