របរ​ចម្លាក់​ពី​ថ្ម​បេតុង​ធ្វើ​ព្រះ​ពុទ្ធរូប បាន​ជួយ​លើក​ស្ទួយ​ជីវភាព​គ្រួសារ


ខេត្តកំពង់ចាម ៖ មុខរបរ​ជាងចម្លាក់​មាន​រូប​ជា​ច្រើន​ប្រភេទ​ធ្វើ​ពី​បេតុង ស្ថិត​នៅ​ភូមិ​ពាមជីកង ឃុំ​ពាមជីកង ស្រុក​កងមាស ត្រូវ​បាន​គេ​មើលឃើញ​មាន​តែ​មួយ​កន្លែង​ប៉ុណ្ណោះ គឺ​នៅផ្ទះ​របស់​ជាង អ៊ុ​ជ វណ្ណ​នី
ដោយ​មាន​សកម្មភាព​មមាញឹក ដោយសារ​តែ​មានការ​កុម្ម​ង់​ទិញ​ពី​ពុទ្ធសាសនិក មក​ពី​គ្រប់​ទិស​ទី​ក្នុង
ប្រទេស​កម្ពុជា​សម្រាប់​យក​ទៅ​ដាក់​នៅ​តាម​ទី​វត្ត​អារាម​នានា​។ កូនជាង​ចម្លាក់​ម្នាក់​ឈ្មោះ អ៊ី ស៊ី​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ២០១៨​ថា ដោយសារ​តែ​មាន​ឧបនិស្ស័យ​ស្រលាញ់​មុខរបរ ជាងចម្លាក់​នេះ ក៏​បាន​មក​រៀន​នៅ​ជាមួយនឹង​មេជាង​ខាងលើ ត្រូវ​មានការ​អត់​ធ្ន​ត់ និង​ឧស្សាហ៍​គូររូប​ផ្សេង​ៗ ទាក់ទង​នៅ​នឹង​រឿង​ប្រវត្តិ​ព្រះពុទ្ធ ដែល​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​មាន​រយៈពេល​ជិត​៥​ឆ្នាំ​ហើយ​។

កូនជាង​រូប​នេះ​ប្រាប់​បន្ត​ថា ដូច​ជា​រូប​ព្រះ​ពុទ្ធរូប​មួយ​អង្គ​ត្រូវ​បាន​រូបគេ​ខិតខំ​បង្កើត​ឡើង​ពី​បេតុង​ដោយ
មិន​ទាន់​បាន​ល្អ​១០០​ភាគរយ​នោះ​ទេ ដូច្នេះ​មេជាង​ឈ្មោះ វណ្ណ​នី ត្រូវ​បាន​មក​ជួយ​បំពេញបន្ថែម​ខ្លះ​ៗ​ក៏
ពេញ​លក្ខណៈ​មើលទៅ​ស្អាត​គួរ​ឲ្យ​ចាប់អារម្មណ៍​។ មុខរបរ​ជាងចម្លាក់​នេះ​មិនមែន​ងាយស្រួល​ដូច​របរ
ផ្សេង​ៗ​ទេ ដ្បិត​រូបគេ​មាន​និស្ស័យ​ស្រលាញ់​លើ​ជាងចម្លាក់​ក៏​ពិតមែន តែ​ត្រូវ​ខិតខំ​លត់​ដំ​រៀន​ទាំង​យប់​ទាំង
ថ្ងៃ​ទើប​ចេះ​។ នា​ថ្ងៃ​អនាគត​ប្រសិនបើ​មាន​ដើមទុន​សម​ល្មម​នោះ​រូបគេ​នឹង​បើក​របរ​នេះ​នៅផ្ទះ
ដូច​មេជាង​របស់​គេ​ដែរ ដើម្បី​លើក​ស្ទួយ​ជីវភាព​គ្រួសារ​។

លោក អ៊ុ​ជ វណ្ណ​នី មេជាង​ចម្លាក់​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ស្ថិត​ក្នុង​វ័យ​ជាង​១០​ឆ្នាំ រស់នៅ​ស្រុក​ជើងព្រៃ ដោយ​ឪពុក​របស់​គេ​បាន​ប្រកប​របរ​ជាងចម្លាក់​នេះ ពេលទំនេរ​ពី​ការ​សិក្សា បាន​ជួយ​ការងារ​ឪពុក​ហើយ​គួប​ផ្សំ​នឹង​ការ​ស្រលាញ់​ចង់​ចាប់​យក​អាជីព​នេះ​ផង​។ លុះ​ក្នុង​វ័យ​១៦​ឆ្នាំ ក៏​បាន​ដើរ​តាម​ឪពុក​ចេញ​ទៅ​ធ្វើ​ចម្លាក់​ឲ្យ​គេ​នៅ​ភ្នំ​ប្រសិទ្ធិ ភ្នំ​ប្រុស​ភ្នំ​ស្រី​ដី​កំពង់ចាម ក្រោយមក​ក៏​បាន​ចេះ​ចាំ​ស្ទាត់ជំនាញ​។ លុះ​មក​ដល់​វ័យ​២៧​ឆ្នាំ ក៏​បាន​រៀប​ការ​មក​រស់នៅ​ខាង​ផ្ទះ​ប្រពន្ធ នៅ​ស្រុក​កងមាស ចាប់​យក​អាជីព​នេះ រាល់ថ្ងៃ​មាន​ម៉ូយ​កុម្ម​ង់​ទិញ​ជា​ច្រើន​កន្លែង ដោយ​បាន​ធ្វើ​ឲ្យ​គេ​សឹងតែ​មិន​ចង់​ទាន់​ផង​៕

Facebook Google Twitter Email

ការងារ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ