តើពិតមែនទេ ដែលការរួមភេទធ្វើឲ្យនារីស្អាតខ្លាំង ?
1.នៅមុនពេលដែលអ្នករួមភេទនឹងគ្នា ប្រាកដជាមានក្បាច់ដំបូងគឺស្ទាបហើយ។ នៅពេលដែលស្បែកអ្នកទទួលបានអារម្មណ៍បែបនេះច្រើន នឹងជួយជម្រុញឲ្យស្បែកថ្មីឆាប់ដុះឡើងមក ដោយស្បែកចាស់មិនងាយចេញមកនោះទេ ។
2.នៅក្នុងដំណាក់កាលដែលអ្នករួមភេទ នឹងអាចធ្វើឲ្យមុខអ្នកឡើងក្រហម ដោយសារតែឈាមដើរបានស្រួល ថែមទាំងអាចប៉ូវជាតិទឹកក្នុងរាងកាយទៀតផង ។ ដូចនេះ ស្បែកអ្នកនឹងមិនងាយជ្រួញឡើយ ដោយស្បែកនឹងតឹងបាន ។
3.ក្រោយពេលដែលអ្នករួមភេទរួច ស្បែកអ្នកនឹងភ្លឺរលោង ថែមទាំងតឹងណែនទៀតផង។ ប៉ុន្តែអ្នកមិនគួររួមភេទហួសកំណត់ទេ ព្រោះបើរួមភេទច្រើន នឹងអាចបំផ្លាញសុខភាព និងស្បែកអ្នកទៅវិញ ដោយអ្នកមិនអាចទទួលបានផលប្រយោជន៍អ្វីទេ មានតែជួបនឹងផលវិបាកតែប៉ុណ្ណោះ។
ដូចនេះ អ្នកគួរតែរួមភេទដោយមានការកំណត់ និងរក្សាអនាម័យជានិច្ច ទើបអ្នកអាចទទួលបានអត្ថប្រយោជន៍ទាំងនេះបាន (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ