ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​គាស់​យក​មនុស្ស​ចេញពី​ក្នុង​ឡាន​ដែល​ខ្ទេច​មើល​លែង​យល់​លើ​ផ្លូវជាតិ​លេខ​៥

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ចំណែក​រថយន្ត​មួយ​គ្រឿង​ម៉ាក​បាន​រង​ការ​ខូចខាត​ខ្ទេច​ទាំងស្រុង​តែ​ម្ដង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥ នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៣ ខែតុលា ​ឆ្នាំ ២០១៨…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ចំណែក​រថយន្ត​មួយ​គ្រឿង​ម៉ាក​បាន​រង​ការ​ខូចខាត​ខ្ទេច​ទាំងស្រុង​តែ​ម្ដង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥ នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៣ ខែតុលា ​ឆ្នាំ ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូ ម៉ែត្រ​លេខ​៨៦​និង​៨៧ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​។

លោក​ម៉ុ​យ អុីម នាយ​ផ្នែក​ចរាចរណ៍ គ​របាល​ក្រុង​កំពង់ឆ្នាំង បានអោយ​ដឹង​ថា​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មានឈ្មោះ ប៉េវ សុ​ជាតិ អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជា​រៅ ឃុំ​រលាប្អៀរ​ស្រុក​រលាប្អៀរ ។

លោក​បាន​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​ម៉ា​កតា​កូ​ម៉ា​មួយ​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ពោធិ៍សាត់ ២A-០៨២៦ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បើក​វ៉ា​ជែង ហើយ​ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-២០៥០ បើកបរ​ក្នុង​ទិស​ដៅ​ប​ញ្ច្រា​ស​គ្នា បណ្តាល​អោយ​រថយន្ត​ម៉ា​កតា​កូ​ម៉ា​ប៉ើង​ខ្ទេច​រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្ដង ចំណែក​អ្នកបើកបរ​បាន​កៀប​ជាប់​ក្នុង​រថយន្ត ពេល​នោះ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នាំ​គ្នា​គាស់​យក​ជន​រង​គ្រោះ​ចេញពី​ក្នុង​រថយន្ត​ដោយ​ការ​លំបាក ហើយ​ក៏​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បាន​រត់គេច​ខ្លួន​បាត់​។

តាម​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​ផ្សេង​ទៀត​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត បាន​បើក​ស្រប​ទិស​គ្នា​ពីក្រោយ​រថយន្ត​ម៉ា​កតា​កូ​ម៉ា ហើយ​ក៏​បាន​បុក​គូទ​រថយន្ត​ម៉ា​កតា​កូ​ម៉ា​ពីក្រោយ ទើប​បណ្ដាល​ឲ្យ​រថយន្ត​តា​កូ​ម៉ា​ជ្រុល​ទៅ​ខាងឆ្វេង​ដៃ​បុក​ជាមួយនឹង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​តែ​ម្តង ។

ទោះជា​យ៉ាងនេះ​ក្តី នៅ​កន្លែង​កើតហេតុ គេ​ឃើញ​តែ​រថយន្ត​ពីរ​គ្រឿង ហើយ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ទុក​ដោះស្រាយ​តាម នីតិវិធី​។

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​សន្និដ្ឋាន​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​កើតឡើង​ដោយសារការ​បើក​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ