ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​របើក​ដំបូល​ផ្ទះ​បុណ្យ​សព​ក្នុង​ចំណោម​ផ្ទះ​ខូច​ខាត​82​ខ្នង

10 ឆ្នាំ មុន

ខេត្ត​កំពត ៖ លំនៅឋាន​ប្រជា​ពលរដ្ឋ​​នៅ​ឃុំ​ដង​ទង់ និង​ឃុំ​​ខ្ជាយ​ខាង​ជើង ​ក្នុង​ស្រុក​​ដង​ទង់​​​​ចំនួន​៨៣​ខ្នង បានត្រូវ​​​​​ខ្យល់​​​​​​កន្រ្តាក់​​បោក​បក់​​​ខ្លះ​​ធ្លាក់​​​ចេញ​ពី​ជើង​តាង​ ​ខ្លះ​​ប៉ើង​​​ដំបូ​ល​ទាំង​​ផ្ទាំង​​ និង​ខ្លះ​ទៀត​​ដួល​​​រលំ​​បាក់​ទាំង​​​ស្រុង​​តែ​ម្តង ។ ​​​ហេតុ​​ការណ៍​នេះ​​បាន​កើត​ឡើង​​​ ខណៈ​​មាន​​ភ្លៀង​​ធ្លាក់​​ដូច​គេ​ហែក​​មេឃ​លាយ​ឡំ​​ដោយ​រន្ទះ​​និង​ខ្យល់​​កន្ត្រាក់​​បោក​បក់​​​វាយ​ប្រហារ​​​មក​​លើ​​ភូមិ​សាស្ត្រ​​​ស្រុក​ដ​ងទង់​​​

ខេត្ត​កំពត ៖ លំនៅឋាន​ប្រជា​ពលរដ្ឋ​​នៅ​ឃុំ​ដង​ទង់ និង​ឃុំ​​ខ្ជាយ​ខាង​ជើង ​ក្នុង​ស្រុក​​ដង​ទង់​​​​ចំនួន​៨៣​ខ្នង បានត្រូវ​​​​​ខ្យល់​​​​​​កន្រ្តាក់​​បោក​បក់​​​ខ្លះ​​ធ្លាក់​​​ចេញ​ពី​ជើង​តាង​ ​ខ្លះ​​ប៉ើង​​​ដំបូ​ល​ទាំង​​ផ្ទាំង​​ និង​ខ្លះ​ទៀត​​ដួល​​​រលំ​​បាក់​ទាំង​​​ស្រុង​​តែ​ម្តង ។ ​​​ហេតុ​​ការណ៍​នេះ​​បាន​កើត​ឡើង​​​ ខណៈ​​មាន​​ភ្លៀង​​ធ្លាក់​​ដូច​គេ​ហែក​​មេឃ​លាយ​ឡំ​​ដោយ​រន្ទះ​​និង​ខ្យល់​​កន្ត្រាក់​​បោក​បក់​​​វាយ​ប្រហារ​​​មក​​លើ​​ភូមិ​សាស្ត្រ​​​ស្រុក​ដ​ងទង់​​​ដែល​​មាន​ឃុំ​​​ចំនួន​​២​​រង​​​​គ្រោះ​​ធ្ងន់​​ជាង​បណ្តា​ឃុំ​​​នានា​​ ​កាលពី​​វេលា​ម៉ោង​​៣​និង​៣០នាទី​​​​រសៀល​​​ថ្ងៃទី​២៩ ឧសភា ​។ ប៉ុន្តែ​​​អ្វី​​ដែល​គួរ​ឱ្យ​កត់​សម្គាល់​​នោះ ​គឺ​ផ្ទះ​​បុណ្យ​សព​​មួយខណៈ​​កំពុង​​តែ​ប្រារព្ធ​ពិធី​​​បុណ្យ​​នោះ ស្រាប់​តែ​​​​ខ្យល់​​​​កន្ត្រាក់​​បាន​បំប៉ើង​​​កួច​យក​ដំបូល​​ផ្ទះ​​​ទៅធ្លាក់​​រាយប៉ាយ​​នៅ​លើ​​ដី​​​ និង​​បណ្តាល​​​​​​ឱ្យ​មនុស្ស​​​​​រង​របួស​​ធ្ងន់​​៣នាក់​ និង​ទុកសព​នៅ​កណ្តាល​វាល​​ល្ហល្ហេវ ។​​

តាមបុរស​​ឈ្មោះ ណុប រ៉េត​ អាយុ​​៤៣​ឆ្នាំ​ ​ត្រូវ​ជា​ប្តី​របស់​​សព​ដែល​​កំពុង​​ធ្វើ​បុណ្យ​​នេះ​នៅ​ភូមិ​​​​ខ្ជាយ​​​ ឃុំ​​ដង​ទង់​​​បាន​​និយាយ​​​​​រៀប​រាប់​ថា​ ​នៅ​វេលា​​ម៉ោង​​ប្រហែល​​ជាង​៣​រសៀល​​​​​ថ្ងៃទី​២៩ ឧសភា នោះ ខណៈ​​​​គាត់​កំពុង​​ធ្វើ​បុណ្យសព​​ប្រ​ពន្ធ​ ​​​​ស្រាប់​​​តែ​មាន​​ភ្លៀង​​​​ខ្យល់​​​​និង​រន្ទះ​​​​ធ្វើ​ឱ្យរបើក​ប៉ើង​​​​ដំបូល​ផ្ទះ​​​គាត់​​ទាំង​​ផ្ទាំង​​​​​​ទៅធ្លាក់​​នៅ​​លើ​ដី​​​​​មុខ​​ផ្ទះ​វិញ​​ ។​ ពេល​​​ខ្យល់​​​​បោក​បក់​​​នោះ ​​​ប្រជា​ពលរដ្ឋ​​​នៅ​ក្នុង​​ភូមិ​​​​បាន​រត់​​ចេញ​​រៀងៗ​ខ្លួន​​​ ចំណែក​​​គាត់​បាន​រត់​​​ទៅ​ឱបគ្របសព​​​ប្រពន្ធ​​​​ដែល​​​នៅ​កណ្តាល​​វាល​ ព្រោះ​តែ​ផ្ទះ​ប៉ើង​​ដំបូង​ទៅ​អស់​ហើយ​ ។ ​ក្នុង​ខណៈ​នោះ​ អ្នក​​ភូមិ​​​​ម្នាក់​​ឈ្មោះ ​នាង អ៊ូញ ភេទ​​​ប្រុស ​អាយុ​​៥៤​ឆ្នាំ ​ដែល​​​រត់​ចេញ​​ពី​​​​រោង​បុណ្យ​​​ទៅ​​ចាប់​​ឱប​​ចៅ​ស្រី​​អាយុ​៣ឆ្នាំ​ ​ក៏ត្រូវ​​ដំបូល​​​​ផ្ទះ​​ហើរ​​ទាំង​​ផ្ទាំង​​មក​គ្រប​​ពី​លើ​​គាត់​​​ជា​មួយ​ចៅ​​​ ​​​បែក​​ក្បាល​​របួស​​ធ្ងន់​​​ រី​ឯ​ចៅ​ស្រី​​ក៏​របួស​​ធ្ងន់​ដែរ​ ​។ ចំណែក​អ្នក​​ភូមិ​​​ម្នាក់​ទៀត​​​ឈ្មោះ ទន់ ឌឿន​ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រង​​របួស​​​បែក​ក្បាល​​ ។ អ្នក​រង​​​របួស​​ទាំង​បី​នាក់​​នេះ​​ត្រូវ​បាន​​គេ​បញ្ជូន​ទៅ​​កាន់​មន្ទីរ​ពេទ្យ​​​​ខេត្ត​​​​តាកែវ ​។​

ទាក់​​ទង​នឹង​​គ្រោះ​មហន្តរាយ​​​នេះ ​​លោក​​​វរ​​សេនីយ៍​​ត្រី​​ ទូច ឌន​​ ​អធិ​ការ​​នគរ​បាល​​​ស្រុក​ដង​ទង់​ ​បាន​ប្រាប់​​កោះ​សន្តិ​ភាព​​​ឱ្យ​​ដឹង​ថា ​​ព្យុះ​ភ្លៀង​​​នៅ​ស្រុក​​ដង​ទង់នេះ បណ្តាល​ឱ្យ​ខូច​ខាត​​ផ្ទះ​ប្រ​ជា​ពលរដ្ឋអស់​​​​ចំនួ​ន​​៨៣ខ្នង​ ​ក្នុង​នោះ​១៣​ខ្នង​ ​ត្រូវ​​បាក់​​រលំ​​ទាំង​ស្រុង ​​​និង​ក្រៅ​ពី​នោះ​​គ្រាន់​តែ​​ទ្រេត​​និង​ខ្លះ​​​ទៀត​​​​ប៉ើង​​​អស់​​ដំបូល ។ ​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ធម្ម​ជាតិ​​នេះ​ មាន​​​មនុស្ស​​​៣នាក់​​រង​របួស​​​​ និង​​​រន្ទះ​​​បាញ់​​ងាប់​​​​​​គោ​៤ក្បាល​ ។​ លោក​​​អធិការ​​ប្រាប់​ថា ​នៅ​ព្រឹក​​ថ្ងៃទី​៣០ ឧសភា ​កម្លាំង​នគរ​បាល​​​ស្រុក​​​​ជាង​​​៤​០​នាក់​បាន​​​​ចុះ​ជួយ​​​ប្រក់​​ដំបូល​​ផ្ទះ​​ពលរដ្ឋ​​​ដែល​រង​គ្រោះ​ដោយ​ខ្យល់​​​​ព្យុះនេះ​ ។​​

រី​ឯ​​នៅ​ស្រុក​​បន្ទាយ​មាស​​​​វិញ​​ក៏​មាន​​សេចក្តី​រាយ​ការណ៍​ថា មាន​​ខ្យល​់​​ព្យុះ​ដែរ​កាល​ពី​រសៀល​ថ្ងៃ​ទី​​២៩ ឧសភា​ នេះ​ ​។ ​លោក​​វរ​សេនីយ៍​ត្រី​ ស្រុ៊ន ឡាំ អធិការ​​​នគ​រ​បាល​​​ស្រុក​​បន្ទាយ​​មាស​ បាន​​ប្រាប់​​​​ឱ្យ​​​​​ដឹង​ថា ផ្ទះ​ប្រ​ជា​ពលរដ្ឋ​​សរុប​​ចំនួន​១៣​ខ្នង​ ដែល​ក្នុង​នោះ​មាន​នៅ​ឃុំ​​​ត្នោត​​ចុង​ស្រង់​​ និង​​ឃុំ​​​ផ្សេង​ទៀត​​បាន​រង​ការ​​បំផ្លាញ​​ដោយ​ខ្យល់​​​កន្ត្រាក់ ។ ជា​មួយ​នេះ ​ក្មេង​ប្រុស​​​ម្នាក់​​អាយុ​៥​ឆ្នាំ​ ត្រូវ​​ផ្ទះ​​​​​រលំ​​សង្កត់​​ជាប់​​ទម្រាំ​​យក​ចេញ​​​បាន​​​ត្រូវ​​ចំណាយ​​​ពេល​ជា​ច្រើន​​​​​​ម៉ោង​ ហើយ​ក៏​​បាន​ស្លាប់​​ពេល​​បញ្ជូន​ទៅ​ដល់​​មន្ទីរ​ពេទ្យ​​​តា​កែវ ។ ចំណែក​​​គោ​​៤​ក្បាល​​​ក៏​បាន​ងាប់​​ដោយ​​រន្ទះ​​បាញ់​ដែរ ៕