ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​យក​ជីវិត​បុរស​ម្នាក់​ភ្លាម​ៗ​មួយ​រំពេច ខណៈ​២​នាក់​ទៀត​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្យ​រន្ធត់​ណាស់​ដោយ​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​បាន​រង​របួស ដោយសារ​តែ​ជិះ​ម៉ូតូ​លឿន​យក​ចង្កូត​មិន​ទាន់​ទៅ​បុក​របង​សាលាខេត្ត ស្ថិត​នៅ​ភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​យប់…

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្យ​រន្ធត់​ណាស់​ដោយ​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​បាន​រង​របួស ដោយសារ​តែ​ជិះ​ម៉ូតូ​លឿន​យក​ចង្កូត​មិន​ទាន់​ទៅ​បុក​របង​សាលាខេត្ត ស្ថិត​នៅ​ភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​យប់ រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ អ្នក​រង​គ្រោះ​ត្រូវ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។

លោក​វរ​សេនី​យ៏​ត្រី ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់ឲ្យ​ដឹង​ថា អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ហេតុ​ការ​ណ៏​ខាងលើ​ឈ្មោះ ហូ រ៉ូ​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ខ្មែរ​អ៊ិ​ស្លា​មរស់នៅ​ភូមិ​រកា​លើ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ជា​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រង​របួស​២​នាក់​ទៀត​មាន​គឺ​ឈ្មោះ ស៊ឹ​ម ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​មៀន ឃុំ​មៀន ស្រុក​ព្រៃឈរ របួសស្រាល និង​ទី​២-​ឈ្មោះ សីហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម របួសធ្ងន់ អ្នក​អង្គុយ​នៅ​ក្រោយ​គេ​ក្នុង​ចំណោម​៣​នាក់ ។

លោក​អធិការរង​នគរបាល​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​បន្ត​ថា មុន​ពេល​កើតហេតុ​ក្រុម​អ្នក​ជិះ​ម៉ូតូ​ខាងលើ​គេ​បានឃើញ​ជិះ​កាត់​តាម​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​កំពង់ចាម ស្រប​ពេល​ដែល​ជិះ​មក​ដល់​ផ្លូវ​មុខ​សាលា​ខេត្ត​បាន​ប្រើប្រាស់​ល្បឿន​លឿន ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​យក​ចង្កូត​មិន​ទាន់​ជា​ហេតុ​បណ្តាល​ឲ្យឡើង​ចិញ្ចើមថ្នល់​បុក​សសរ​បេតុង​ដាក់​រូបថត នៅ​ចំហៀង​ច្រកចូល​សាលាខេត្ត​ពេញទំហឹង​ជា​ហេតុ​បណ្តា​ល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​មួយ​រំពេច​តែ​ម្តង ។ បន្ទាប់​មក​កម្លាំង​ចរាចរ​ណ៏​ក្រុង​កំពង់ចាម បាន​ចុះ​ទៅ​ដល់​បាន​ហៅ​រថយន្ត​សា​មុ​យ មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។

ក្រោយ​ពី​ជំនាញ​បាន​ធ្វើការ​វាស់វែង​រួចរាល់​បាន​ប្រគល់​សព​ឲ្យ​ទៅ​សាច់ញាតិ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ។ ក្រុម​អ្នក​ជិះ​ម៉ូតូ​ម៉ាក​C 125 ទាំង​៣​នាក់​នោះ​មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ