ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មានអ្នកស្គាល់អត្ត​សញ្ញាណ​ ខណៈប្រទះ​ឃើញ​ក្បែរ​របង​ផ្ទះ​ពលរដ្ឋ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ជា​ជនអនាថា​ម្នាក់​បាន​ដេក​ស្លាប់​ជាប់​នឹង​រង​ផ្ទះ​ប្រជា​ព​រដ្ឋ​មួយ​កន្លែង​គួរ​ឲ្យ​អាណោចអាធ័ម ។ ហេតុការណ៍​បង្ក​ការ​ផ្អើល​ដល់​ប្រជា​ពលរ​ដ្ធ​ចោមរោម​មើល​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែតុលា នៅក្បែរ​របង​ផ្ទះ​ប្រជា​ពលរ​ដ្ធ តាម​បណ្ដោយ​ផ្លូវ​១៣២ ខាងលិច​សា​លាស​ន្ទ​រ​ម៉ុ​ក ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​១…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ជា​ជនអនាថា​ម្នាក់​បាន​ដេក​ស្លាប់​ជាប់​នឹង​រង​ផ្ទះ​ប្រជា​ព​រដ្ឋ​មួយ​កន្លែង​គួរ​ឲ្យ​អាណោចអាធ័ម ។ ហេតុការណ៍​បង្ក​ការ​ផ្អើល​ដល់​ប្រជា​ពលរ​ដ្ធ​ចោមរោម​មើល​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែតុលា នៅក្បែរ​របង​ផ្ទះ​ប្រជា​ពលរ​ដ្ធ តាម​បណ្ដោយ​ផ្លូវ​១៣២ ខាងលិច​សា​លាស​ន្ទ​រ​ម៉ុ​ក ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។

សព​ជន​រង​គ្រោះ​ខាងលើ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ព​រដ្ឋ​ដែល​រស់នៅ​ទីតាំង​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​មានការ​ភ្ញាក់ផ្អើល គេ​តែងតែ​ឃើញ​បុរស​ជា​ជន​រង​គ្រោះ​ខាងលើ​នោះ​ដើរ​ឆ្លងកាត់​តាម​បណ្ដោយ​ផ្លូវ​នោះ ស្ទើរតែ​រៀងរាល់ថ្ងៃ ។

លុះដល់​យប់​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ខាងលើ​នោះ​ដើរ​ពី​លិចទៅ​កើតមក​ដល់​ចំនុច​កើតហេតុ​បាន​ឈប់​អង្គុយ​ជាប់​របង​ផ្ទះ​គេ​បាន​មួយសន្ទុះ​ក្រោយមក​ក៏​បែកពពុះមាត់​រួច​បាន​ដេក​ស្លាប់​តែ​ម្ដង សង្ស័យ​ថា​ដើរ​ដាច់​បាយ​ដាច់​ទឹក​ទើប​បណ្តាល​អោយ​ខ្យល់គរ​ស្លាប់​បែប​នេះ ។

ភ្លាម​ៗ​នោះ​ដែរ ប្រជា​ព​រដ្ឋ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ ឃើញ​ថា​ពិតជា​ស្លាប់​ពិតប្រាកដ​ក​មែន​បាន​ទាក់ទង​ទៅ​ជំនាញ​ផ្នែក​កោ​លស​ល្យ​វិ​ឆ្ច័​យមក​ពី​និត្យ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ខ្យល់គរ ប្រាកដ​មែន​។

ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ហើយ​សមត្ថកិច្ច​ក៏​មិន​អាច​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​សព​បាន​ដែរ ព្រោះ​នៅ​លើ​ខ្លួន​សព​មិន​មាន​របស់​អ្វី​ជាប់​នឹង​ខ្លួន​ឡើយ ទើប​សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្ត​ដឹក​សព​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​ទាក់ទង​ទៅ​សាច់ញាតិ បើ​នៅ​តែ​មិន​អាច​ទាក់ទង​បាន សមត្ថកិច្ច​នឹង​អោយ​ខាង​វត្ត​បូជាសព​ជន​រង​គ្រោះ​ខាងលើ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ