ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​បុក​រះ​ផ្ទះ​៣​ល្វែង​ផ្អើល​អស់​ប្រជាពលរដ្ឋ​ទាំង​យប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​បើករថយន្ត​បុក​រះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ល្វែង​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត និង​សម្ភារ​យ៉ាងធ្ងន់ធ្ងរ​អ្នកបើកបរ​រថយន្ត​រង​របួសធ្ងន់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវបេតុង ចំណុច​ផ្ទះ​ឧត្ដម​2​ធ្វើ​ស៊ុម​រូបថត…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​បើករថយន្ត​បុក​រះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ល្វែង​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត និង​សម្ភារ​យ៉ាងធ្ងន់ធ្ងរ​អ្នកបើកបរ​រថយន្ត​រង​របួសធ្ងន់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវបេតុង ចំណុច​ផ្ទះ​ឧត្ដម​2​ធ្វើ​ស៊ុម​រូបថត ដែល​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស បើកបរ​ដោយ​នារី​ម្នាក់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច រង​របួស​ធ្ងន់ធ្ងរ សម្ភារ​ខូចខាត​រួម​មាន ផ្ទះ​ទី​១-​ផ្ទះ​លក់​ទិញ​ម៉ូតូ ខូច​ខាត​ម៉ូតូ ចំនួន​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1EX-6744, ផ្ទះ​ទី​២-​យីហោ ឧត្ដម​2 ធ្វើ​ស៊ុម​រូបថត ខូចខាត​ទ្វារ​ចំនួន​មួយ​ផ្ទាំង រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង និង​សម្ភារ​មួយ​ចំនួន និង​ផ្ទះ​ទី​៣-​គ្លីនិក​ឯកជន បែក​ទូ​ថ្នាំពេទ្យ​ចំនួន​១ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ៊ុំ​ប្រុស​ម្នាក់​លក់​ទិញ​ម៉ូតូ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ចត​ម៉ូតូ​ម៉ាក​វ៉េវ​នៅ​ខាង​មុខ​ផ្ទះ​គាត់​ហើយ​កំពុង​បិទទ្វារ​ផ្ទះ​បាន​ពាក់កណ្ដាល ស្រាប់តែ​ឃើញ​រថយន្ត​ខាងលើ​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ហើយ​បាន​រ៉េ​ចង្កូត​មក​ផ្នែក​ខាងឆ្វេង​សំដៅ​ម៉ូតូ​របស់​គាត់​បុក​ចំ​ផ្នែក​ពីក្រោយ​បណ្តាល​ឱ្យ​ប៉ើង​ចូល​ផ្ទះ​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​ទាំងស្រុង និង​បុក​រះ​ចូល​ផ្ទះ​យីហោ ឧត្ដម​2​ធ្វើ​ស៊ុម​រូបថត បណ្តាល​ឲ្យ​ដាច់​ទ្វារ និង​បុក​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង​ដែល​ចត​ក្នុងផ្ទះ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។

បន្ទាប់​មក​រថយន្ត​ជ្រុល​ទៅ​បុក​ជញ្ជាំង​ផ្ទះ​បណ្តាល​ឲ្យ​ធ្លុះធ្លាយ​ជញ្ជាំង​ខ្ទាត​ទៅ​បុក​ទូរ​កញ្ចក់​ថ្នាំពេទ្យ​ខូចខាត ចំណែកឯ​រថយន្ត​បង្ក​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ហើយ​នារី​ជា​អ្នកបើកបរ​រថយន្ត​បង្ក​ក៏​រង​របួស​ធ្ងន់ធ្ងរ​ដែរ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​គ្រោះថ្នាក់​ភ្លាម​ៗ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​បើក​ស្រប​ទិស​គ្នា​បាន​នាំ​នារី​រង​គ្រោះ​ដែល​ជា​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​ដឹក​យក​ទៅ
សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយា​ល័យ​​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​វាស់វែង និង​យក​រថយន្ត​បង្ក​ខាងលើ​យក​ទៅ​រក្សា​ទុក តែ​ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​មិន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ផ្នែក​ជំនាញ​ចរាចរណ៍​នោះ​ឡើយ​ដោយ​រង់ចាំ​ដោះស្រាយ​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ