ប្រទេសអង់គ្លេស ៖ ជាង៥ខែក្រោយអង់គ្លេសដកខ្លួនថយចេញពីសហភាពអឺរ៉ុបហៅBREXIT មនុស្សជាច្រើនរយពាន់នាក់ដែលគាំទ្រការស្ថិតនៅរបស់អង់គ្លេស ក្នុងសហភាពអឺរ៉ុបបានលើកគ្នាហែក្បូនបាតុកម្មកាលពីថ្ងៃទី២០តុលា តាមដងវិថីទាំងឡាយនៃក្រុងឡុងដ៍ដើម្បីទាមទារឲ្យមានការបោះប្រជាមតិលើកទី២លើBREXIT។
ពួកអ្នករៀបចំនិយាយថាមនុស្សប្រមាណជា៦៧០.០០០នាក់បានចូលរួមក្នុងការដើរហែក្បួនបាតុកម្មនោះ ដែលជាបាតុកម្មយ៉ាងធំបំផុតនៅអង់គ្លេសពុំធ្លាប់មានចាប់តាំងពីបាតុកម្មប្រឆាំងសង្គ្រាមនៅអីុរ៉ាក់ពីឆ្នាំ២០០៣មក។អ្នករៀបចំបាតុកម្មម្នាក់បានទាមទារសិទ្ធិរបស់ពលរដ្ឋអង់គ្លេសក្នុងការផ្លាស់ប្ដូរឆន្ទៈ ព្រោះការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប តាមរូបគេថាផ្ដល់ផលវិបាកដល់មនុស្សជាច្រើនជំនាន់។
ពួកបាតុករបានប្រមូលផ្ដុំគ្នានៅជិតឧទ្យានHYDE PARKមុនលើកគ្នាហែក្បួនមកកាន់មុខវិមានរដ្ឋាភិបាល បន្ទាប់មកដើររហូតដល់មុខវិមានសភា ដែលនៅទីនោះបណ្ដាវាគ្មិនរបស់គណបក្សនានានាំគ្នាថ្លែង។
ក្នុងការបោះប្រជាមតិកាលពីខែមិថុនាឆ្នាំ២០១៦ ពលរដ្ឋអង់គ្លេស៥២%បានបោះគាំទ្រការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប៕
ចែករំលែកព័តមាននេះ