ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​គុណភាព​ទឹក​ ៖ ការ​ជ្រើសរើស​ទឹក RO ល្អ​បំផុត​សម្រាប់​ឆុង​ម្សៅ​ទឹកដោះគោ ជាង​ទឹករ៉ែ សម្រាប់​សុខភាព​ទារក

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ដើម្បី​សុខភាព​បុត្រ​ធីតា​របស់​លោក​អ្នក​ល្អ​ប្រសើរ និង​ទទួល​បាន​សារ​ធាតុ​បំប៉ន​បាន​ត្រឹមត្រូវ និង​មាន​តុល្យភាព ការ​ជ្រើស​រើ​យ​យក​ទឹក​ពិសា​ដែល​ត្រូវ​បាន​បន្សុទ្ធ និង​ចម្រោះ​តាម​ស្តង់ដា​អន្តរជាតិ​ គឺជា​រឿង​ចាំបាច់​បំផុត ។ ហេតុ​ដូច្នេះ​ហើយ​ទើប ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​ឈានមុខ​គេ…

​រាជធានី​ភ្នំពេញ​៖ ដើម្បី​សុខភាព​បុត្រ​ធីតា​របស់​លោក​អ្នក​ល្អ​ប្រសើរ និង​ទទួល​បាន​សារ​ធាតុ​បំប៉ន​បាន​ត្រឹមត្រូវ និង​មាន​តុល្យភាព ការ​ជ្រើស​រើ​យ​យក​ទឹក​ពិសា​ដែល​ត្រូវ​បាន​បន្សុទ្ធ និង​ចម្រោះ​តាម​ស្តង់ដា​អន្តរជាតិ​ គឺជា​រឿង​ចាំបាច់​បំផុត ។ ហេតុ​ដូច្នេះ​ហើយ​ទើប ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​ឈានមុខ​គេ វី​តា​ល់ បាន​បើក​សម្ពោធ​ការ​ដាក់​បង្ហាញ​ផលិត​ផល​​វី​តា​ល់​ចំណុះ ១.៥​លី​ត្រ ដែល​ជា​ប្រភេទ​ទឹក RO (Reverse osmosis) ងាយ​រំលាយ​ម្សៅ​ទឹកដោះ និង​រក្សា​បាន​គុណភាព​ដើម​របស់​ម្សៅ​ទឹកដោះ មិន​ប៉ះពាល់​ដល់​សុខភាព​កូន​ៗ​របស់​លោក​អ្នក ។

​លក្ខណៈ​ពិសេស​របស់​ទឹក​ពិសា​វី​តា​ល់ គឺ វី​តា​ល់ ចំណុះ ១.៥​លី​ត្រ ដែល​ត្រូវ​បាន​ផលិត​ឡើង​តាម​បច្ចេកវិទ្យា​ការ​បន្សុទ្ធ​ទឹក​ដ៏​ទំនើប និង​ជា​ជម្រើស​ល្អ​បំផុត​ក្នុង​ការ​ឆុង​ម្សៅ​ទឹក​ដោះ​ឲ្យ​ទារក ដោយសារ វី​តា​ល់ ១.៥​លី​ត្រ ជា​ប្រភេទ​ទឹក RO ដែល​មិន​មាន​ដាក់​សារ​ធាតុ​​អី្វ បន្ថែម ដូច្នេះ​វា​អាច​រក្សា​នូវ​គុណភាព​របស់​ម្សៅ​ទឹកដោះគោ​បាន​ល្អ​ប្រសើរ​ដូច​ដើម ពេល​ឆុង​ជាមួយនឹង​ទឹកបរិសុទ្ធ វី​តា​ល់ ។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់ raisingchildren.net.au បង្ហាញ​ឲ្យ​ដឹង​ថា​ទឹករ៉ែ​ផ្សេង​ៗ មាន​កំរិត​ខ្ពស់ ក្នុង​សារធាតុ​រ៉ែ​មួយ​ចំនួន​ដែល​អាច​ជម្រុញ​ឲ្យ​មានការ​ប៉ះពាល់​តម្រង​នោម​​របស់​ក្មេង ។ប្រសិនបើ​មាតាបិតា ប្រើប្រាស់​ពពួក​ទឹករ៉ែ ផ្សេង​ៗ​មក​ឆុង​ម្សៅ​ទឹក​ដោះគោ គឺ​វា​អាច​ជួប​បញ្ហា​មួយ​ចំនួន ដូច​ជា​អាច​លើសលប់​នូវ​សារធាតុ​ផ្សេង​ៗ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ទឹករ៉ែ ខណៈ​ម្សៅ​ទឹកដោះគោ គឺ​មាន​សារធាតុ​បំប៉ន​គ្រប់​អស់ហើយ ដូច្នេះ​បើ​ប្រើ​ប្រាស់​​ទឹករ៉ែ​សម្រាប់​ឆុង​ទឹកដោះគោ​ទៀត វា​អាច​ធ្វើ​ឲ្យ​គុណភាព​ម្សៅ​ទឹក​ដោះគោ​ប្រែ​ប្រួល និង​អាច​បណ្តាល​ធ្វើ​ឲ្យ​ក្មេង​មាន​ជំងឺ​ធាត់​លើស​ទំងន់ ឬ​ប្រែជា​ចុះ​ស្គម​ខ្លាំង បាន​។

​ដោយសារ​តែ​ពពួក​ទឹករ៉ែ​មួយ​ចំនួន ឬ​យើង​ហៅ​ថា Mineral Water គឺ​មាន​សារធាតុ​បំប៉ន​​ផ្សេង​ៗ​ក្នុង​នោះ ដូច្នេះ​ការ​យក​ទឹករ៉ែ មក​ឆុង​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក វា​អាច​នាំ​ឲ្យ​សារធាតុ​បំប៉ន​លើសលប់ ឬ​មាន​កាន់តែ​ច្រើន​ឡើង ជា​ហេតុ នាំ​ឲ្យ​គុណភាព​របស់​ទឹកដោះគោ​ប្រែប្រួល ទៅ​តាម​ប្រភេទ​ទឹករ៉ែ នីមួយ​ៗ ដែល​មាន​សារធាតុ​ផ្សំ​ផ្សេង​ៗ​គ្នា ពេល​ញ៉ាំទៅ​អាច​ធ្វើ​ឲ្យ​ក្មេង​ធាត់​លើស​ទំងន់ ឬ​ប្រែជា​ចុះ​ស្គម ។

​សូម​បញ្ជាក់​ថា ​ទឹក​វី​តា​ល់ ចំណុះ ១.៥​លី​ត្រ ជា​ប្រភេទ​ទឹក RO ជា​ទឹក​បន្សុទ្ធ​ដោយ​ប្រព័ន្ធ​ចម្រោះ​១២ ដំណាក់កាល និង​ប្រព័ន្ធ​ចម្រោះ​ទី​តា​ញ៉ូ​ម ស្រប​តាម​ស្តង់ដា​អា​មេ​រិ​ក ងាយ​រំលាយ​ម្សៅ​ទឹកដោះគោ​យ៉ាង​ឆាប់រហ័ស​ល្អ​ជាង​ទឹករ៉ែ និង​រក្សា​នូវ​គុណភាព​របស់​ម្សៅ​ទឹកដោះគោ បាន​ល្អ​ដូច​ដើម​។

​ដូច្នេះ​ហើយ​ទឹក​វី​តា​ល់ ចំណុះ ១.៥​លី​ត្រ គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ឆុង​ម្សៅ​ទឹកដោះគោ ព្រោះ​​វា​រំលាយ​ទឹកដោះគោ​បាន​ល្អ​បំផុត​ជាង​ទឹករ៉ែ ហើយ​រក្សា​បាន​គុណភាព​ទឹក​ដោះ​គោ​​បាន​ល្អ​ប្រសើរ​មិន​ប៉​ពាល់​ដល់​ប្រព័ន្ធ​រំលាយ ទារក និង​កូន​ក្មេង ។

​លោក ជុន ហៀ​ង​ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​វី​តា​ល់​មាន​ប្រសាសន៍​ថា វីតាល់ ចំណុះ ១.៥​លី​ត្រ ត្រូវ​ផលិត​ឡើង​ដោយ​ឆ្លងកាត់​ប្រព័ន្ធ​ចម្រោះ​តាម​ស្តង់ដា​គុណ​ភាព​ខ្ពស់​របស់​អង្គការ​សុខភាព​ពិភពលោក​ទាំង ១២ ដំណាក់កាល ដែល​មាន​ដូច​ជា​ប្រព័ន្ធ​ចម្រោះ​ទី​តា​ញ៉ូ​ម ស្រប​តាម​ស្តង់ដា​អា​មេ​រិ​ក ដែល​ធានា​បាន​នូវ​សុវត្ថិភាព និង​គុណ​ភាព​សម្រាប់​ទារក​តូច​ៗ​ក្នុង​ការ​ឆុង​ម្សៅ​ទឹកដោះគោ និង​បបរ ដែល​អតិថិជន​ជា​មាតាបិតា​គ្រប់​រូប​អាច​ទុកចិត្ត​បាន ១០០%​។

​ក្នុង​រយៈពេល ៨​ឆ្នាំ នៃ​វត្តមាន​របស់​វី​តា​ល់​ក្នុង​ទីផ្សារ​កម្ពុជា វី​តា​ល់​ទទួល​បាន​ភាព​ជោគ​ជ័យ​ខ្ពស់​ទាំង​ចំនួន​នៃ​ការ​លក់ និង​ការ​ទទួលស្គាល់​នូវ​គុណភាព​។ អ្វី​ដែល​អស្ចារ្យ​ទៀត​នោះ វី​តា​ល់​គឺ​ក្រុមហ៊ុន​ទឹក​ពិសា​ដែល​ទទួលស្គាល់​ដោយ​អង្គការ​ស្តង់ដា​អន្តរជាតិ (ISO) និង​ស្តង់ដា​ជាតិ​ (CS) ដែល​ទទួល​បាន​វិញ្ញាបនបត្រ​រួម​មាន ISO9001:2015 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព ISO22000:2005 ប្រព័ន្ធ​គ្រប់គ្រង​សុ​វិ​ត្ថភាព​ម្ហូបអាហារ និង​ISO14001:2015 ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​។

​វី​តា​ល់ នឹង​មិន​នៅ​ស្ងៀម​នោះ​ទេ ព្រោះ​វី​តា​ល់​មាន​ទស្សនវិស័យ​ប្រែក្លាយ​ខ្លួន​ជា​ក្រុម​ហ៊ុន​ជាតិ​ឈានមុខ​ល្អ​ដាច់​គេ លើ​វិស័យ​ផលិត​ទឹក​ពិសា ទាំង​ទីផ្សារ​ក្នុងស្រុក ព្រមទាំង​ក្រៅ​ស្រុក​ផង​ដែរ​។ វី​តា​ល់​ប្តេជ្ញា​ថា​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​បង្កើត​កម្មវិធី​ថ្មី​ៗ និង​ល្អ​ៗ​ជា​ច្រើន​ទៀត​ដើម្បី​បម្រើប្រជាជន​កម្ពុជា​ឲ្យ​បាន​ល្អ​បំផុត ហើយ​ក៏​ជា​ការ​តបស្នង​ទៅ​នឹង​ជំនឿ​​ចិត្ត​ដែល​ប្រជាជន​កម្ពុជា​មាន​មក​លើ​វី​តា​ល់ «​វី​តា​ល់​មោទនភាព ផលិតផល​ជាតិ»៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ