ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បាន​គម្រោង​សាងសង់​សំណង់​អគារ​ធំ​ៗ​រហូត​ដល់​ជាង​២៥០០​គម្រោង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ដែនដី​បាន​បង្ហាញ​របាយការណ៍​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៨ នេះ កម្ពុជា​មាន​គម្រោង​សាងសង់​ជាង​២៥៤០​គម្រោង​ជាមួយនឹង​ទុន​វិនិយោគ​ជាង​៤៨២០​លាន​ដុល្លារ ដែល​បាន​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​យ៉ាង​សំខាន់ ។ លោក​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ដែនដី​បាន​បង្ហាញ​របាយការណ៍​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៨ នេះ កម្ពុជា​មាន​គម្រោង​សាងសង់​ជាង​២៥៤០​គម្រោង​ជាមួយនឹង​ទុន​វិនិយោគ​ជាង​៤៨២០​លាន​ដុល្លារ ដែល​បាន​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​យ៉ាង​សំខាន់ ។

លោក​បណ្ឌិត ឡៅ ទិ​ព្ធ​សីហា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​គម្រោង​សាងសង់​ជាង​២៥៤០​គម្រោង​នេះ រាជធានី​ភ្នំពេញ ទទួល​បាន​គម្រោង​វិនិយោគ​ច្រើន​ជាងគេ បន្ទាប់​មក​គឺ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ។ លោក​បាន​បញ្ជាក់​ថា គម្រោង​វិនិយោគ​មក​ពី​បរទេស​មាន​ចំនួន​៣៣ គម្រោង និង​មាន​ទុន​វិនិយោគ​ជាង​៤៨៤​លាន​ដុល្លារ​អា​មេ​រិ​ក មក​ពី​ប្រទេស​ជាង​១០ ក្នុង​នោះ​ប្រទេស​ចិន ឈរ​លេខ​រៀង​ទី​១ ។

ការ​រីក​ចម្រើន​លើក​វិស័យ​សំណង់​នេះ គឺ​មាន​សក្កា​នុ​ពល​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ​តែ​ម្តង ចំណែកឯ​ការ​អភិវឌ្ឍន​ក៏​ខុស​ពី​បណ្តា​ខណ្ឌ​ទាំង​១២​ផង​ដែរ សម្រាប់​ខណ្ឌ​ដែល​នៅ​កណ្តាល​ក្រុង​លើក​វិស័យ​អ​ចនទ្រ​ព្យ គឺ​អភិវឌ្ឍន​អាច​សង់​អាគារ​បាន​ច្រើន​ជាន់ ជាង​ខណ្ឌ​នៅ​ជាយក្រុង ។ លោក​បញ្ជាក់​ថា ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​នេះ​បាន​បង្ហាញ​ពី​ស្ថេ​រ​ភាព​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ក​លក្ខណៈសម្បត្តិ​គ្រប់​បែប​យ៉ាង ដល់​វិនិយោគិន​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​បាន​សម្រេច​បោះទុន​និ​យោគ​ធ្វើ​ឲ្យ​កម្ពុជា​មាន​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ខ្លាំង លើ​វិស័យ​សំណង់ ខណៈ​បច្ចុប្បន្ន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​មាន​អគារ​ខ្ពស់​ៗ​រហូត​ដល់​ជាង​១០៦០​អគារ ។

លោក​បន្ត​ថា តាម​រយៈ​វិស័យ​សំណង់​នេះ គឺ​បាន​ជួយ​បង្កើត​ការងារ​ច្រើន​មុខ ហើយ​បាន​ទាក់ទាញ​វិស័យ​ឯកជន​ក្នុង​ក្រៅ​ស្រុក ដើម្បី​បោះទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​ដីធ្លី​នៅ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត ។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​កម្ពុជា​បាន​ផ្តល់​លិខិតអនុញ្ញាត​ក្នុង​គម្រោង​សាងសង់​រហូត​ដល់​ជាង​៣៤០០​គម្រោង ជាមួយនឹង​ទុន​វិនិយោគ​រហូត​ដល់​ជាង​៦៧០០​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ