ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​បណ្តោយ​លើ​ឆ្នេរ​អូរ​ឈើទាល​…​មាន​ស្រី​រាំ​ស្រាត​ស្រើបស្រាល​ចឹ​ងទៀត​ឬ?

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ពិតជា​ប្លែក​ទៀត​ហើយ​សម្រាប់​ខេត្ត​មាត់សមុទ្រ ក្រៅពី​លំហូរ​ចូល​នៃ​ជនជាតិ​ចិន​រាប់​ម៉ឺន​នាក់តាម​រូបភាព​វិនិយោគ​នានា ។ រឿងរ៉ាវ​ថ្មី​មួយទៀត​នេះ ពិតជា​ស្មាន​មិន​ដល់​នោះ​ទេ ដែល​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​កណ្តាលរាត្រី​ធ្លាប់តែ​ស្ងាត់ជ្រងំ បាន​ក្លាយទៅជា​តំបន់​ភ្លើងពណ៌​មិន​ចាញ់​ក្នុង​រង្គសាល ឬ​ក្លិប​រាត្រី​នោះ​ឡើយ…

ខេត្ត​ព្រះ​សីហ​នុ ៖ ពិតជា​ប្លែក​ទៀត​ហើយ​សម្រាប់​ខេត្ត​មាត់សមុទ្រ ក្រៅពី​លំហូរ​ចូល​នៃ​ជនជាតិ​ចិន​រាប់​ម៉ឺន​នាក់តាម​រូបភាព​វិនិយោគ​នានា ។ រឿងរ៉ាវ​ថ្មី​មួយទៀត​នេះ ពិតជា​ស្មាន​មិន​ដល់​នោះ​ទេ ដែល​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​កណ្តាលរាត្រី​ធ្លាប់តែ​ស្ងាត់ជ្រងំ បាន​ក្លាយទៅជា​តំបន់​ភ្លើងពណ៌​មិន​ចាញ់​ក្នុង​រង្គសាល ឬ​ក្លិប​រាត្រី​នោះ​ឡើយ ។

អ្វីខ្លះ​ដែល​បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​នោះ​ គឺ​នៅ​ឆ្នេរសមុទ្រ​អូរ​ឈើទាល ដែល​មានភោជនីយដ្ឋាន​ចិន​បាន​លេប​ត្របាក់ ស្ទើរតែ​អស់​ទៅ​ហើយ​នោះ គេ​បាន​យក​សម្រស់​ស្រី​ក្មេង​សាច់.​សខ្ចី​ដែល​ស្លៀកពាក់​តែ​
«​ម៉ៃ​យ៉ូ​»​ ឈរ​រាំ​កាច់ចង្កេះ​យ៉ាង​ស្រើបស្រាល​លើ​ពី​ស​តូច​មួយ ដែល​នៅ​ជុំវិញ​ពី​ស​នោះ​ គឺ​ក្រុម​បុរស​ចិន​អង្គុយ​ផឹកស៊ី​បណ្តើរគយគន់​មើល​ក្បាច់​រាំ​កាច់ចង្កេះ​របស់​នាង​ៗ​បណ្តើរ ក្លែម​មិន​ដក​ក្រសែភ្នែក​ឡើយ គឺ​ពិតជា​រ៉ូ​ម៉ា​ទិច​មែន ។

អ្នករាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​រាំ​បែប​នោះ​ទើបតែ​កើត​មាន​២​ទៅ​៣​យប់​កន្លង​មកនេះ​តែ​ប៉ុណ្ណោះ ហើយ​ពួក​នាង​ៗ ​ដែល​ត្រូវ​ឡើង​ពី​សរាំ​នេះ ​គឺ​ចាប់ពី​ពាក់កណ្តាល​អធ្រាត្រ​ទៅ ។ និយាយ​ពិត​ត្រង់​ទៅ វា​មិន​ដល់​ថ្នាក់​ថា មិន​អាច​រាំ​បាន​នោះ​ទេ តែ​ទិដ្ឋភាព​បែប​នោះ​ គួរតែ​នៅ​ក្នុង​ក្លិប​រាត្រី ឬ​រង្គសាល មិន​មែន​នៅ​តាម​ឆ្នេរសមុទ្រ​បែប​នេះ​ទេ ព្រោះ​ទិដ្ឋភាព​របៀប​ពា​លា​អាវ៉ាសែ​នេះ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃ​ណី និង​ទំនៀមទំលាប់​ខ្មែរ​យើង​យ៉ាង​ពិតប្រាកដ ។

មហាជន​បាន​ទាមទារ​ឲ្យ​ពួក​ចិន​ទាំងនេះ ត្រូវ​តែ​បញ្ឈប់​ការ​រំលោភ​បំពាន​បែប​នេះ និង​បាន​សុំ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ត្រូវ​តែ​បញ្ចប់​ការ​ជួល​ស្រី​រាំ​ស្លៀកពាក់​ស្ទើរតែ​ស្រាត​បញ្ចេញ​សាច់​សខ្ចី​ដូច​បណ្តូលចេក ដែល​អាច​នាំ​ទៅ​ដល់​ការ​ធ្វើ​អ្វី​ៗ​លើស​ពី​នេះ និង​ផ្តល់​ឈ្មោះ​អ​សោ​ធ​ដល់​មាត់សមុទ្រ​ខ្មែរ​យើង​ទៀត​ផង ។

តាម​រយៈ​ការ​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​មាន​គណនី​ឈ្មោះ Yay Nak Love បាន​សរសេរ​ថា «​ប្រហែល​​ជិត​ក្លាយជា​ម៉ា​កាវ​មែនហើយ​មើលទៅ​»?

ការ​សរសេរ​នេះ ​គឺ​បាន​យោង​ទៅ​លើ​ពាក្យ​និយាយ​ត​ៗ​គ្នា​ថា ក្រុងព្រះសីហនុ ឬ​កំពង់សោម និង​ត្រូវ​ក្លាយជា​ម៉ា​កាវ​ទី​២ ​ដោយសារ​ការ​រីក​ស្គុះស្គាយ​នូវ​កាស៊ីណូ​គ្រប់​ទីកន្លែង ដែល​នេះ​ជា​សក្តានុពល​នៃ​ការ​វិនិយោគ​នៅ​ខេត្ត​មាត់សមុទ្រ ព្រោះ​តាម​សណ្ឋាគារ ផ្ទះសំណាក់​ធំ​ៗ​គេ​ទិញ​ធ្វើ​កាស៊ីណូ និង​ការ​សាងសង់​អគារ​ខ្ពស់​ៗ​ស្កឹម​ស្កៃ​កំពុង​ដំណើរការ ។

មិនដឹង​ថា ការ​មក​ដល់​នៃ​ជនជាតិ​ចិន​ប្រមាណ​៥​ម៉ឺន​នាក់​បន្ថែម​ទៀត នៅ​ចុងឆ្នាំ​នេះ​ និង​មានរឿង​ឈឺក្បាល​អ្វី​ទៀត​កើត​មាន​នោះ​ទេ ៕ ​

 

អត្ថបទសរសេរ ដោយ